គាំទ្រចលនា “យុវវ័យច្នៃប្រតិដ្ឋ” យកឈ្មោះវីរបុរសយុទ្ធជនពលី ង្វៀងផាងវិញ នៃកងទ័ពជើងទឹក។ ច្រើនឆ្នាំកន្លង យុវវ័យកងនាវាចរតំបន់ ៣ បានជំរុញការចលនាសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តបច្ចេកទេស បង្កើតបានគំនិតច្នៃប្រតិដ្ឋជាច្រើន អនុវត្តទៅក្នុងភាពជាក់ស្តែងយ៉ាងមានប្រសិទ្ធភាព។
ពិធីប្រឡងគំនិតច្នៃប្រតិដ្ឋ កែលម្អបច្ចេកទេសឆ្នាំ ២០២០ របស់តំបន់។
ឆ្នាំ ២០២០ កងនាវាចរតំបន់ ៣ មានទម្រង់ គំនិតច្នៃប្រតិដ្ឋ និងកែលម្អបច្ចេកទេសចំនួន ១២ ទទួលបានរង្វាន់ យុវវ័យច្នៃប្រតិដ្ឋ ង្វៀងផាងវិញ លើកទីX អាស្រ័យកងទ័ពជើងទឹកចាត់តាំងឡើង ក្នុងនោះ រង្វាន់A ចំនួន ១ រង្វាន់B ចំនួន ៤ រង្វាន់C ចំនួន ៧ និងរង្វាន់លើកទឹកចិត្តចំនួន ១ ។ ដើម្បីទទួលបានលទ្ធផលនេះ រៀងរាល់ឆ្នាំ គ្រប់លំដាប់ថ្នាក់គណៈកម្មាធិការបក្សនៃស្ថាប័ន អង្គភាពនានាក្នុងទូទាំងតំបន់តែងចាប់អារម្មណ៍ក្នុងការឃោសនា ចលនា យកចិត្តទុកដាក់លើកទឹកចិត្ត ដើម្បីស្តារឡើងវិញនូវស្មារតីច្នៃប្រតិដ្ឋ ស្មារតីទទួលបន្ទុករបស់កម្មាភិបាល យុទ្ធជនបំផុតគឺកម្មាភិបាលវ័យ ក្មេងចូលរួមសិក្សាស្រាវជ្រាវច្នៃប្រតិដ្ឋ កែលម្អបច្ចេកទេស នាំមកនូវប្រសិទ្ធភាពជាក់ស្តែងដល់អង្គភាព។
គំនិតច្នៃប្រតិដ្ឋ “ប្រព័ន្ធប្តូរប្រភពអគ្គិសនីដោយស្វ័យប្រវត្តិ ATS” របស់អនុសេនីយ៍ឯក ឡឹមអាញ់វ៉ូវ ជំនួយការបច្ចេកទេស គណៈបច្ចេកទេសនៃកងវរៈសេនាធំលេខ ៣៥១ ទទួលបានរង្វាន់A ង្វៀងផាងវិញ។ តាមប្រសាសន៍អនុសេនីយ៍ឯក ឡឹមអាញ់វ៉ូវ ប្រព័ន្ធ ATS (Automatic Transfer Switch) គឺជាឧបករណ៍សម្រាប់ផ្គត់ផ្គង់ប្រភពអគ្គិសនីឱ្យមានភាពលំនឹងនិរន្តរភាពនិងបិទអគ្គិសនីបានទាន់ពេល ខណៈពេលមានហានិភ័យកើតឡើង។ ជាមួយនឹងលក្ខណៈពិសេសដោយឡែក ជាអង្គភាពបច្ចេកទេសមានឧបករណ៍ រ៉ាដាព័ត៌មានដំណើរការជាប្រចាំទាំងយប់ទាំងថ្ងៃ ប៉ុន្តែបុគ្គលិកស្ថានីយមិនអាចមានវត្តមានទាន់ពេល ដើម្បីបើកម៉ាស៊ីនប្តូរអគ្គិសនីសម្រាប់សកម្មភាពរបស់អង្គភាពពេលមានហេតុការណ៍បន្ទាន់កើតឡើង។ ទោះបីអង្គភាពបានបំពាក់ឧបករណ៍ប្តូរអគ្គិសនី ATyS C២០ ប៉ុន្តែលំបាកក្នុងការគ្រប់គ្រង ហើយពេលខូចម្តងៗថវិកាជួសជុលខ្ពស់។ ឆ្លងកាត់ពេលវេលាប្រើប្រាស់ ឧបករណ៍ចាស់ចាប់ផ្តើមខូចខាត លក្ខណៈប្រើប្រាស់មួយចំនួនមិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់ការងារបាន។
បធានបទ និងគំនិតច្នៃប្រតិដ្ឋជាច្រើនរបស់យុវវ័យកងនាវាចរតំបន់ ៣ ទទួលបានរង្វាន់ “យុវវ័យច្នៃប្រតិដ្ឋ ង្វៀងផាងវិញ” ឆ្នាំ២០២០ ដូចជា៖ ផ្នែកទន់គ្រប់គ្រងទិន្នន័យប្រឡងប្រណាំងស្ងើចសរសើរនិងជូនរង្វាន់ ឧបករណ៍ត្រួតពិនិត្យតួលេខដោយបច្ចេកវិទ្យាឌីជីថល អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការឧទ្ទេសនាមបន្ទប់ហូជីមិញ ដោយមធ្យោបាយមើលផ្ទាល់ភ្នែក ច្នៃប្រតិដ្ឋធ្នើរពិនិត្យទូទៅ ដោះនិងដំឡើងក្បាលនាំគ្រាប់បែកបាញ់នាវាដោយខ្លួនឯង៕
យោង៖ កាសែតកងទ័ពជើងទឹកវៀតណាម- វៀតណាម-ប្រែសម្រួលៈ វិមាន