12/04/2021 - 07:51

សាកល​វិទ្យា​ល័យ​ត្រា​វិញ​- ឆ្ពោះ​ទៅ​រក​ទស្សនៈ​អប់​រំសេរី​

អង្គ​ការ​ UI GreenMetric World University Rankings បាន​ប្រ​កាស​ជា​សាធា​រណៈ​ លទ្ធ​ផល​នៃ​ការ​រៀប​ចំ​ណាត់​ថ្នាក់​បណ្ដា​សា​កល​វិទ្យា​ល័យ​អភិវឌ្ឍន៍ ប្រ​កប​ដោយ​ចីរ​ភាព​លើ​ពិភព​លោក​ឆ្នាំ​ ២០២០ ហើយ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​ រៀប​ចំ​ណាត់​ថ្នាក់​ ១២៩/៩១២ ស្ថិត​ក្នុង​ចំ​ណោម​ ២០០​សា​កល​វិទ្យា​ល័យ​អភិវឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព​ ហើយ​ជិត​ដិត​នឹង​បរិស្ថាន​។​

សាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ផាម​តៀក​ខាញ់​  សា​កល​វិទ្យា​ធិការ​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ (ខាង​ស្តាំ​ដៃ​) ដោះ​ដូរ​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ដៃ​គូ​អន្តរ​ជាតិ​។​

រយៈកាល​ ១៥ ឆ្នាំ​កសាង​និង​អភិវឌ្ឍន៍ សា​កល​វិទ្យា​ល័យ​ត្រា​វិញ​បាន​បង្ហាញ​ពី​ជំ​ហរ​តួនា​ទី និង​ភារ​កិច្ច​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ដ៏​សំ​ខាន់​នៅ​ភូមិ​ភាគ​ ក៍ដូច​ជា​ក្នុង​តំ​បន់​និង​ទូទាំង​ប្រ​ទេស​។​ ផ្ដើម​ពី​ទម្រង់​ពិសេស​ដោយ​ឡែក​មួយ​-អនុវត្ត​យ៉ាង​ជោគ​ជ័យ​ទម្រង់​អនុ​មហា​វិទ្យា​ល័យ​ សហ​គមន៍​នៃ​បណ្ដា​ប្រ​ទេស​នៅ​តំ​បន់​អា​មេរិក​ខាង​ជើង​ទៅ​ក្នុង​បរិបទ​វៀត​ណាម​ដំ​ណា​ក់​កាល​ ២០០១ -២០០៥។​ សាកល​វិទ្យា​ល័យ​ត្រា​វិញ​ អភិវឌ្ឍ​ការ​បណ្ដុះ​បណ្ដាល​តាម​ទិស​ដៅ​អនុវត្ត​ជាក់​ស្ដែង​ផ្សារ​ភ្ជាប់​សហ​គមន៍ ​និង​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ អា​ជីវ​កម្ម​ឆ្នើម​ៗ​នៅ​វៀត​ណាម តាម​រយៈ​ការ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​ស្រប​តាម​ស្ដង់​ដារ បរិស្ថាន​សិក្សា​ស្រាវ​ជ្រាវ​ជា​វិជ្ជ​មាន​ ផលិត​ផល​បច្ចេក​វិទ្យា​ប្រ​កប​ដោយ​គុណ​ភាព​ សុវត្ថិ​ភាព​ដល់​សហ​គមន៍។​

តាម​រយៈ​នោះ​ សាកល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​ផ្ដត់​ផ្គង់​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ពហុជំ​នាញ​ វគ្គ​បណ្ដុះ​បណ្ដាល​បន្ត​ច្រើន​វិស័យ​ ច្រើន​មុខ​វិជ្ជា​ដល់​មនុស្ស​គ្រប់​រូប​ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ស្រ្តី​ជន​រួម​ជាតិ​ភាគ​តិ​ច​ និង​ប្រ​ជា​សហគមន៍​ដែល​មាន​តម្រូវ​ការ​ចាំ​បាច់​។​ ឆ្លើយ​តប​បាន​តម្រូវ​ការ​សិក្សា​អស់​មួយ​ជីវិត​សម្រាប់​អ្នក​សិក្សា​។​ ទន្ទឹម​នឹង​នោះ​ សាលា​នៅ​ទាំង​បង្កើន​ការ​ចង​សម្ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អា​ជីវ​កម្ម​ អង្គ​ភាព​ជម្រើស​និស្សិត​ សកម្ម​ក្នុង​ការ​បម្រើ​សង្គម​ តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេក​ទេស ផលិត​ផល​សម​ស្រប​ នឹង​តម្រូវ​ការ​ផលិត​ជីវ​ភាព​សង្គម​ រួម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុង​ការ​ជំ​រុញ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​ទូទាំង​ប្រ​ទេស​។​

ពិសេស​ ចាប់​ពី​ឆ្នាំ​ ២០១៣​ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ បាន​ប្រ​គល់​ឱ្យ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ជា​អង្គ​ភាព​អនុវត្ត​ភារ​កិច្ច​ដ៏​សំ​ខាន់​របស់​ប្រ​ទេស​គឺបណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​អំ​ពី​ភាសា​ វប្បធម៌​ វិចិត្រ​សិល្បៈ​ ខ្មែរ​ណាម​បូ​ ជា​សា​លា​ដំ​បូង​បង្អស់​នៅ​វៀត​ណាម បណ្ដុះ​បណ្ដាល​មុខ​ជំ​នាញ​ផ្នែក​ភាសា​ វប្បធម៌​ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ កម្រិត​មហា​វិទ្យា​ល័យ​និង​ក្រោយ​មហា​វិទ្យា​ល័យ​។​ ផ្អែក​លើ​មូល​ដ្ឋាន​នោះ​ រៀង​រាល់​ឆ្នាំ​មាន​និស្សិត​បញ្ចប់​ការ​សិក្សា​រាប់​រយ​នាក់លើ​មុខ​វិជ្ជា​ផ្សេង​ៗ​ដូច​៖  ប្រ​គំ​ឧបករណ៍​ភ្លេង​ប្រ​ពៃណី​ វប្ប​ធម៌​បណ្ដា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម ភាសា​ខ្មែរ​ គរុ​កោ​សល្យ​ភាសា​ខ្មែរ​ តន្រី្តវិទ្យា​ វប្ប​ធម៌​វិទ្យា​ជាដើម​។​ មហា​វិទ្យា​ល័យ​ភាសា​ វប្បធម៌​ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​និង​កំ​ពុង​អនុវត្ត​ល្អ​ ភារ​កិច្ច​ដ៏​សំ​ខាន់​របស់​ប្រ​ទេស​ គឺបណ្ដុះ​បណ្ដាល​ អភិរក្ស​ ពង្រីក​តម្លៃ​វប្បធម៌​ណាម​បូ​ និង​វប្បធម៌​ខ្មែរ​ណាម​បូ​។​ ក្រៅ​ពី​នោះ​ មហា​វិទ្យា​ល័យ​ភាសា​ វប្បធម៌​ វិចិត្រ​សិល្បៈ​ ខ្មែរ​ណាម​បូ​ នៅ​ទាំង​អនុវត្ត​បធាន​បទ​វិទ្យា​​សាស្រ្ត​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រសួង​ដូច​៖ រៀប​រៀង​កម្រង​វចនា​នុក្រម​ ឧភយ​ភាសា​វៀត​ -ខ្មែរ​ ខ្មែរ​-វៀត​ ៨៤.០០០ ពាក្យ​ អនុវត្ត​បធាន​បទ​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​អំ​ពី​ភ្លេង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ​ អនុវត្ត​បធាន​បទ​ សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​អំ​ពី​វប្បធម៌​ អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​តំ​បន់​តី​ណាម​បូ​ បធាន​បទ​វិទ្យា​សាស្រ្ត​អំ​ពី​បញ្ហា​ចម្បង​និង​ចាំ​បាច់​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​វៀត​ណាម​នា​បច្ចុប្បន្ន​។​

ទន្ទឹម​នឹង​នោះ​ សាកល​វិទ្យា​ល័យ​ត្រា​វិញ​ ខិត​ខំ​បើក​ទូលាយ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ដៃ​គូ​វិទ្យា​ស្ថាន​ សាលា​អន្តរ​ជាតិ​ជាង​ ៩០​លើ​វិស័យ​នា​នា​ដូច​ ៖ កិច្ច​សហ​ប្រតិ​បត្តិ​ការ​បណ្ដុះ​បណ្ដាល​ ដោះ​ដូរ​និស្សិត​ គ្រូ​បង្រៀន​ អ្នក​ស្ម័គ្រ​ចិត្ត​និង​សហ​ប្រតិ​បត្តិ​ការ​ អភិវឌ្ឍន៍​គម្រោង​ឧបត្ថម្ភ​ ជា​ពិ​សេស​គឺការ​សិក្សា​ស្រាវ​ជ្រាវ​អនុវត្ត​ជាក់​ស្ដែង​។​ ព្រម​ជា​មួយ​នោះ​ សាលា​ក៏​បាន​បង្កើន​ដំ​ណើរ​ការ​បណ្ដុះ​បណ្ដាល​ សិក្សា​ស្រាវ​ជ្រាវ​តាម​ទិស​ដៅ​សមា​ហរណ​កម្ម​អន្តរ​ជាតិ​ ចង​សម្ព័ន្ធ​ សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​អង្គ​ការ​ អា​ជីវ​កម្ម​ជប៉ុន​ អា​ល្លឺ​ម៉ង់ អូស្រ្តា​លី​ កាណា​ដា​ អ៊ីស្រា​អែល​។​ល។​ បញ្ជូន​និស្សិត​ទៅ​ធ្វើ​ការ​ រៀន​សូត្រ​។​ សាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ផាម​តៀក​ខាញ់​  សា​កល​វិទ្យា​ធិការ​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ចែក​រំលែក​៖ “យើង​ខ្ញុំ​កំ​ពុង​ខិត​ខំប្រឹង​ប្រែង​បង្កើត​បរិស្ថាន​ងាយ​ស្រួល​បំ​ផុត​សម្រាប់​សង្គមូ​បនីយ​កម្ម​រៀន​សូត្រ​ សិក្សា​ស្រាវ​ជ្រាវ​ ធ្វើ​ការ​និង​ផ្ទេរ​ជូន​បច្ចេក​វិទ្យា​ក្នុង​សហ​គមន៍​មហា​វិទ្យា​ល័យ​។​ សាលា​ក៏​បាន​ខិត​ខំ​ដាក់​ចេញ​វិធី​សាស្រ្ត​បណ្ដុះ​បណ្ដាល​និង​រៀន​សូត្រ​តាម​បែប​ថ្មី​ បើក​ទូលាយ​ ឱកាស​រៀន​សូត្រ​សម្រាប់​មនុស្ស​គ្រប់​រូប​។​ ពហុ​ជំ​នាញ​ ពិពិធ​កម្ម​ទ្រង់​ទ្រាយ​បណ្ដុះ​បណ្ដាល​ ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អា​ជីវ​កម្ម​ និង​សមា​ហរណ​កម្ម​អន្តរ​ជាតិ​។​ រយៈ​ពេល​ខាង​មុខ​ សាលា​នឹង​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​តម្លៃ​នៃ​ដំ​ណាក់​កាល​បណ្ដុះ​បណ្ដាល​ទៅ​ជា​ការ​បណ្ដុះ​បណ្ដាល​ឯង​សម្រាប់​និស្សិត​ គ្រូ​បង្រៀន​ ជា​មួយ​ស្មារតី​អប់​រំសេរី​៕​

ប៊ិញ​ង្វៀន​ -ពេជ្រ​សឿន​

ចែករំលែកអត្ថបទ