(CT) - ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទើបអនុមតិសេចក្តីសម្រេចកសាងកម្រងរូបភាព ក្រោមបធានបទ “ភាពចម្រុះពណ៌នៃបណ្ដាជនជាតិវៀតណាម” ។
លក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅណាមបូ។ រូបថត៖ យ៉ីខូយ
នាយកដ្ឋានវិចិត្រសិល្បៈថតរូបនិងតាំងពិព័រណ៍ បានដឹកនាំ សហការជាមួយនឹងក្រសួង អង្គភាពពាក់ព័ន្ធដើម្បីកសាងកម្រងរូបភាពនេះ។ តាមផែនការកម្រងរូបភាពនឹងប្រមូលនូវរូបថតប្រមាណ ២០០ សន្លឹក ដែលមានគុណភាពសិល្បៈខ្ពស់ ជានិមិត្តរូបអំពីប្រជាជាតិវៀតណាមទាំង ៥៤ ជនជាតិ តាមគម្រោងនឹងសម្រេចនៅខែវិច្ឆិកា ឆ្នាំ ២០២១ ។ យោងតាមក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ឱ្យដឹង រហូតមកដល់ពេលនេះ មិនទាន់មានកម្រងរូបភាពសិល្បៈគ្រប់គ្រាន់ ដើម្បីឧទ្ទេសនាមអំពីជនជាតិជាបងប្អូនទាំង ៥៤ ជនជាតិ នៅប្រទេសវៀតណាមនៅឡើយ។ កម្រងរូបភាព “ភាពចម្រុះពណ៌នៃបណ្ដាជនជាតិវៀតណាម” បន្ទាប់ពីបានសម្រេចនឹងជាប្រភពឯកសារដ៏មានតម្លៃរបស់រដ្ឋក្នុងសកម្មភាពតាំងពិព័រណ៍ បោះពុម្ព និងចាក់ផ្សាយ។ល។ សំដៅបម្រើដល់ការឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីប្រទេសវៀតណាមក្នុងព្រឹត្តិការណ៍ក្នុងប្រទេស និងអន្តរជាតិ៕
យ៉ីខូយ-ទីទុយ