នៅគណៈកម្មាធិការប្រជាជនឃុំក្វាច់ផឹមបាក់ ស្រុកដឹមយើុយ ខេត្តកាម៉ាវ គណៈជនជាតិខេត្តកាម៉ាវ បានរៀបចំពិធីជូនផ្ទះចំនួន ៥០ ខ្នងដល់គ្រួសារជនរួមជាតិខ្មែរ ជួបលំបាកខាងលំនៅឋានលើភូមិសាស្រ្តខេត្ត។
រដ្ឋអំណាចភូមិភាគនិងអង្គភាពឧបត្ថម្ភបានចូលរួមបើកការដ្ឋានសាងសង់
លំនៅឋានជូនគ្រួសារពូតាំងមិញតឹម។
នៅក្នុងពិធីជូនផ្ទះ ៥០ ខ្នងដល់ជនរួមជាតិភាគតិច ប្រធានគណៈជនជាតិខេត្តកាម៉ាវ ត្រឹងហ្វាងញ៉ ឱ្យដឹង ចំនួនផ្ទះដែលជូនលើកនេះ គឺអាស្រ័យប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ឆ្លៀតឱកាសចលនាពីធនាគារ TMCP វិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) សាខាដឹកម៉ូយ គិតជាទឹកប្រាក់ ២,៥ពាន់លានដុង (៥០ លានដុង/ខ្នង)។
ក្រោយពិធីជូនផ្ទះ តំណាងរដ្ឋអំណាចភូមិភាគ ស្ថាប័នមុខងារនិងអង្គភាពធ្វើហិរញ្ញប្បទាន ក៏បានចូលរួមបើកការដ្ឋានសាងសង់ផ្ទះជូនគ្រួសារពូតាំងមិញតឹម ស្នាក់នៅភូមិព្រែកកណ្តាល ឃុំក្វាច់ផឹមបាក់។
ទោះបីមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែមកទល់ពេលនេះ ខេត្តកាម៉ាវនៅមានឃុំ ភូមិលំបាកខ្លាំងជាច្រើននិងអត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចនៅមានចំនួនច្រើន បើប្រៀបនឹងអត្រាគ្រួសារក្រីក្ររួមរបស់ខេត្ត។ គិតដោយឡែកតែការលំបាកអំពីលំនៅឋានក្នុងជនរួមជាតិភាគតិចធ្វើការពិនិត្យបណ្ដោះអាសន្នទូទាំងខេត្តឃើញថានៅមានចំនួន ១.៦៩៦ គ្រួសារ។
ក្នុងលក្ខណៈដែលមិនទាន់មានគោលនយោបាយដាច់ដោយឡែកអំពីលំនៅឋានសម្រាប់ជនរួមជាតិភាគតិច យោងលើស្មារតី “ជួយគ្នាទៅវិញទៅមក” “ជួយគ្នាក្នុងគ្រាអាសន្ន” ចំពោះមុខ ខេត្តកាម៉ាវបានអំពាវនាវការរួមវិភាគទានពីអង្គការ និងសប្បុរសជននានា ឧបត្ថម្ភថវិកាដើម្បីដោះស្រាយនូវតម្រូវការចាំបាច់ អំពីលំនៅឋាន ជួយឱ្យគ្រួសារមាមីងនៅតំបន់ជនរួមជាតិភាគតិច កាត់បន្ថយបានការលំបាកមួយភាគណា ដើម្បីសន្សឹមៗលំនឹងជីវភាព៕
យោង៖ nhandan.com.vn ប្រែសម្រួល៖ លីសៀ