23/03/2021 - 08:34

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​និង​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​កម្ពុជា​ចាត់​តាំង​ដើរ​ល្បាត​រួម​គ្នា​

ដោយ​ការ​យល់​ព្រម​របស់​បញ្ជា​ការ​ថ្នាក់​ដឹក​នាំ​ទាំង​សង​ខាង​ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ និង​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​កម្ពុជា​ បាន​ចាត់​តាំង​ការ​ដើរ​ល្បាត​រួម​គ្នា​។​ នេះ​ជា​សកម្ម​ភាព​សហ​ប្រតិ​បត្តិ​ការ​មួយ​សំ​ដៅ​ទប់​ស្កាត់​ការ​ ឆ្លង​ដែន​ខុស​ច្បាប់​ បង្ការ​ប្រ​ឆាំង​ការ​រត់​ពន្ធ​ន​ិងបង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID - ១៩។​ ក្នុង​ការ​ដើរ​ល្បាត​រួម​គ្នា​នេះ​ ភាគី​សង​ខាង​នៅ​ទាំង​ពិគ្រោះ​យោ​បល់​ឯក​ភាព​ រាល់​វិធាន​ការ​ពាក់​ព័ន្ធ​នឹង​ព្រំ​ដែន​ដែល​ភាគី​ទាំង​ពីរ គ្រប់​គ្រង​សំ​ដៅ​រួម​គ្នា​ដោះ​ស្រាយ​ឱ្យ​បាន​ល្អ​ថែម​ទៀត​នៅ​ពេល​ខាង​មុខ​។​

មាន​សកម្ម​ភាព​ជា​ច្រើន​ក្នុង​ការ​ដើរ​ល្បាត​។​

រយៈ​ពេល​កន្លង​ កិច្ច​ការ​បញ្ជ្រាប​និង​អនុវត្ត​រាល់​សន្ធិ​សញ្ញា​ អនុសញ្ញា​ស្ដី​ពី​ព្រំ​ដែន​ និង​រាល់​កិច្ច​ព្រម​ព្រៀង​សហប្រ​តិបត្តិ​ការ​ការ​ពារ​ព្រំ​ដែន​ អនុស្សរណៈ​យោគ​យល់​គ្នា​ដែល​ពាក់​ព័ន្ធ​ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​រវាង​ប្រ​ទេស​និង​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម ជាមួយ​នឹង​កង​ទ័ព​នៃ​ប្រ​ទេស​កម្ពុជា​ កិច្ច​ការ​បរ​ទេស​ខាង​ការ​ពារ​ព្រំ​ដែន​ សម្រេច​បាន​សមិទ្ធិ​ផល​ដ៏​សំ​ខាន់​ៗ​ជាច្រើន​។​ ក្នុង​នោះ​ ការ​ដើរ​ល្បាត​រួម​គ្នា​ ឬ​ហៅ​ថា​សហ​ប្រតិ​បត្តិ​ការ​ការ​ពារ​ព្រំ​ដែន​រវាង​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ជាមួយ​នឹង​ប៉ុស្ដិ៍​ប៉ម​ការ​ពារ​ព្រំ​ដែន​ គ្រប់​កង​អនុសេនា​ធំ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​របស់​ប្រ​ទេស​ជិត​ខាង​ នេះ​គឺជា​ការ​ច្នៃ​ប្រ​តិដ្ឋ​ថ្មី​របស់​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ មាន​អត្ថ​ន័យ​ជាក់​ស្ដែង​ បង្ហាញ​នូវ​ការ​សាម​គ្គី​ ឯក​ភាព​ខ្ពស់​របស់​ភាគី​ទាំង​ពីរ ពី​ព្រោះ​ខ្សែ​បន្ទាត់​ព្រំ​ដែន​សន្តិ​ភាព​ ស្ថិរ​ភាព​ មិត្ត​ភាព​ សហ​ប្រតិ​បត្តិ​ការ​ និង​អភិវឌ្ឍន៍។​ ការ​ដើរ​ល្បាត​រួម​គ្នា​ ត្រូវ​បាន​ចាត់​តាំង​ឡើង​តាម​ផែន​ការ​កំ​ណត់​ ឬ​ដោយ​ចៃដន្យ​និង​ប្តូរ​វេន​ អង្គ​ភាព​ដើរ​ល្បាត​។​

ដោយ​សារ​ឥទ្ធិពល​នៃ​ជំ​ងឺ​ COVID – ១៩ ការ​ដើរ​ល្បាត​បាន​ប្រ​ព្រឹត្ត​ឡើង​យោង​លើ​ស្មារតី​គោ​រព​តាម​សេច​ក្ដី​កំ​ណត់​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​របស់​ក្រសួង​សុខា​ភិបាល​នៃ​ភាគី​ទាំង​ពីរ។​ ថ្វី​បើ​ដូច្នោះ​ក្ដី​ របៀប​របប​នៃ​ការ​ងារ​តែង​តែ​ប្រ​ព្រឹត្ត​ឡើង​ត្រូវ​តាម​លំ​ដាប់​លំ​ដោយ​ គោ​រពនិង​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​។​ ក្រុម​ល្បាត​នៃ​ភាគី​ទាំង​ពីរ​រួម​គ្នា​ទៅ​ល្បាត​ត្រួត​ពិនិត្យ​ស្ថាន​ភាព​បង្គោលព្រំ​ដែន​ជាតិ​ ដោះ​ដូរ​ស្ថាន​ភាព​ខ្សែ​បន្ទាត់​ព្រំ​ដែន​ បង្គោល​ព្រំ​ដែន​ជាតិ​ ផ្លូវ​ច្រក​ល្ហក​ឆ្លង​ដែន​ទៅ​មក​លើ​ខ្សែ​បន្ទាត់​ព្រំ​ដែន​រួម​ និង​រួម​គ្នា​ឯក​ភាព​រាល់​វិធាន​ការ​គ្រប់​គ្រង​ការ​ពារ​។​

ឆ្លង​តាម​រយៈ​សកម្ម​ភាព​សហ​ប្រតិ​បត្តិ​ការ​ដើរ​ល្បាត​ កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​នៃ​ភាគី​ទាំង​ពី​រ ក៏​មាន​ឱកាស​ជួប​ជុំ​ ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា​ ទំ​នុក​ចិត្ត​ យោគ​យល់​ គោ​រព​គ្នា​ទៅ​វិញ​ទៅ​មក​ រួម​គ្នា​យល់​ដឹង​ត្រឹម​ត្រូវ​អំ​ពី​ខ្សែ​បន្ទាត់​ព្រំ​ដែន​និង​ប្រ​ព័ន្ធ​បង្គោល​ព្រំ​ដែន​ជាតិ​។​ ក្រោយ​រយៈ​ពេល​ដើរ​ល្បាត​ ភាគី​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី នៅ​ទាំង​រៀប​ចំ​ពិធី​ជូន​អំ​ណោយ​ អនុស្សាវ​រីយ៍​និង​របស់​របរ​ប្រើ​ប្រាស់​មួយ​ចំ​នួន​សម្រាប់​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID - ១៩ ដល់​កង​កម្លាំង​មិត្ត​នៅ​ បន្ទាត់​ព្រំ​ដែន​៕

​                        ឡេស៊ាង​ - ថាច់​ធី

ចែករំលែកអត្ថបទ