នគរបាលស្រុកភឿកឡុង ខេត្តបាកលីវ ទើបជូនលិខិតសរសើរបន្ទាន់ដល់ប្អូនវ៉ហ្វាងអាញ់ សិស្សថ្នាក់ទី ១២C៤ សាលាវិទ្យាល័យត្រឹងវ៉ាន់បៃ ដែលសម្រេចបានស្នាដៃក្នុងចលនា “ទូទាំងប្រជាជនការពារមាតុភូមិ”។
នគរបាលស្រុកភឿកឡុង ជូនលិខិតសរសើរដល់ប្អូន វ៉ហ្វាងអាញ់។
ប្រមាណម៉ោង ១៣ ថ្ងៃ ២៦ ខែមករា ឆ្នាំ ២០២១ តាមដងផ្លូវទៅកាន់សាលារៀនវ៉ហ្វាងអាញ់ បានប្រទះឃើញមុខសញ្ញាបាច់កុងម៉ុយ លួចម៉ូតូរបស់ប្រជាជនលើភូមិសាស្រ្ត។ មុខសញ្ញានេះ បានបើកម៉ូតូឆ្ពោះទៅកាន់មជ្ឈមណ្ឌលស្រុកភឿកឡុង។ វ៉ហ្វាងអាញ់ ក៏ដេញតាមមុខសញ្ញា រួចហើយហៅទូរស័ព្ទទៅឱ្យគ្រួសារ ដើម្បីរាយការណ៍ជូនស្ថាប័ននគរបាល។ ពេលទៅដល់ភូមិសាស្រ្តភូមិឡុងហ្វា ទីប្រជុំជនភឿកឡុង វ៉ហ្វាងអាញ់ បានជំនួយដល់កម្លាំងនគរបាលស្រុកចាប់បានមុខសញ្ញាឈ្មោះបាច់កុងម៉ុយ ព្រមទាំងវត្ថុតាង៕
យ្វីអាញ - ថាច់ធី