មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/03/2021 - 15:06

"ចង់​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ត្រូវ​ខ្លាច​ក្រ"

នោះ​គឺជា​សម្តី​របស់​ពូឡឹម​កា នៅ​ភូម​ង៉ាង​រ៉ូ ២ ឃុំ​ដាយ​អឹង ២ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ ខណៈ​ពេល​រំលឹក​ដល់​ជីវ​ភាព​ក្រី​ក្រ​កាល​ពី​មុន​នេះ​។​ ហេតុ​តែ​ខ្លាច​ក្រ ទើប​ពូឡឹម​កា ខិត​ខំ​ពុះ​ពារ​ឈាន​ឡើង​ដើម្បី​មាន​ជីវ​ភាព​ធូរ​ធារ​ដូច​សព្វ​ថ្ងៃ​។​

ដោយ​សារ​ទម្រង់​ចិញ្ចឹម​គោ​ ទើប​គ្រួ​សារ​ពូឡឹម​កា  ចាក​ផុត​ពី​ភាព​ក្រី​ក្រ មាន​ជីវ​ភាព​ធូរ​ធារ​។​

កាល​ពី​មុន​នេះ​ ជីវ​ភាព​គ្រួ​សារ​គាត់​ក៏​មធ្យម​ដែរ​ ប៉ុន្តែ​ក្រោយ​ពី​ប្រ​ពន្ធ​គាត់​មាន​ជំ​ងឺ​ ក៏​ប្តូរ​ដី​ធ្លី​ដើម្បី​រក​ប្រាក់​ព្យា​បាល​ជំ​ងឺ​ឱ្យ​ប្រ​ពន្ធ​។​ ផ្តើម​ពី​នោះ​ គ្រួ​សារ​គាត់​ស្ថិត​ក្នុង​ស្ថាន​ភាព​បាន​មុខ​ខ្វះ​ក្រោយ​។​ រៀង​រាល់​ថ្ងៃ​ ពូធ្វើ​ការ​ឈ្នួល​នៅ​ភូមិ​ស្រុក​ ពេល​យប់​ដើរ​ដោត​សន្ទូច​ ដាក់​មង​រក​ប្រាក់​ទិញ​អង្ករ​។​

ឆ្នាំ​ ២០១០ រដ្ឋ​អំ​ណាច​បាន​ពិនិត្យ​ជ្រើស​រើស​ឱ្យ​គ្រួ​សារ​គាត់​បុល​បាន​ ១៥ លាន​ដុង​ ពី​ប្រ​ភព​ជំ​នួយ​បក្ខ​ជន​ក្រី​ក្រ ពូឡឹម​កា ក៏​វិនិ​យោគ​ទិញ​គោ​មេ ៣ ក្បាល​មក​ចិញ្ចឹម​។​ ក្រោយ​ពី​ចិញ្ចឹម​បាន​ ៣ ឆ្នាំ​ គោ​កើត​កូន​ជា​បន្ត​បន្ទាប់​  ម្ល៉ោះ​ហើយ​គាត់​ក៏​លក់​ដើម្បី​សង​បំ​ណុល​បន្តិច​ម្តង​ៗ​ និង​ទិញ​គោ​បន្ថែម​មក​ចិញ្ចឹម​ ដោយ​សារ​លុយ​លក់​គោ​ គាត់​សង​ស្រ​ឡះ​បំ​ណុល​ហើយ​ លោះដី​បាន​ ១០ កុង​ដែល​គាត់​បញ្ចាំ​កាល​ពី​មុន​នេះ​។​ ពូឡឹម​កា ឱ្យ​ដឹង​៖ “ពេល​ស្ថិត​ក្នុង​ស្ថាន​ភាព​ក្រី​ក្រ ខ្ញុំ​ខ្លាច​ណាស់​។​ ហេតុ​ដូច្នោះ​ ខណៈ​ពេល​មាន​ទុន​ចិញ្ចឹម​គោ​  ខ្ញុំ​ខំប្រឹង​ឈាន​ឡើង​។​ មុន​ពេល​ចិញ្ចឹម​គោ​ ខ្ញុំ​បាន​រដ្ឋ​អំ​ណាច​ឱ្យ​ទៅ​រៀន​វគ្គ​ហ្វឹក​ហាត់​អំ​ពី​បច្ចេក​ទេស​ថែទាំ​គោ​ និង​ពី​របៀប​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ ។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ ខ្ញុំ​ថែ​គោ​យ៉ាង​ហ្មត់​ចត់​ គ្រាន់​តែមើល​មួយ​ត្រួស​គឺខ្ញុំ​ដឹង​ថា​គោ​ពូកែ​ ឬ​មាន​ជំ​ងឺ​” ទៅ​ហើយ​ ។​ បច្ចុប្បន្ន​ ក្នុង​ក្រោល​របស់​ពូឡឹម​កា មាន​គោ​ប្រ​មាណ​ ១០ ក្បាល​ដែល​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​បន្ធាត់ រង់​ចាំ​បាន​ថ្លៃ​គាត់​នឹង​លក់​។​ ដើម្បី​មាន​ចំ​ណី​ឱ្យ​គោ​ស៊ី​គ្រប់​គ្រាន់​  គាត់​បាន​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ដី​ជុំ​វិញ​ផ្ទះ​ ភ្លឺ​ប្រ​ឡាយ​ដើម្បី​ដាំ​ស្មៅ​ រដូវ​ប្រាំង​ដើរ​ប្រ​មូល​ចំ​បើង​ទុក​ឱ្យ​គោ​ស៊ី​។​ ក្នុង​ ១០ កុង​ដី​គាត់​ដាំ​ស្មៅ​មួយ​កុង​ នៅ​សល់​ ៩ កុង​គាត់​ផលិត​ស្រូវ​។​

លោក​ត្រឹង​ឡួង ប្រ​ធាន​សមាគម​កសិករ​ឃុំ​ដាយ​អឹង ២ ឱ្យ​ដឹង៖  “ពូ​ឡឹម​កា ជាបក្ខ​ជន​ខ្មែរ​គំ​រូ​ក្នុង​ចលនា​លុប​បំ​បាត់​ភាព​ក្រី​ក្រ។​ គាត់​នៅ​ទាំង​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​វិទ្យា​សាស្រ្ត​ បច្ចេក​ទេសផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ទៀត​ផង​។​ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈង​ឈាន​ដោយ​ខ្លួន​ឯង​ គាត់​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ សង់​បាន​លំ​នៅ​ឋាន​តម្លៃ​ជាង​ ៥០០ លាន​ដុង​។​ កូន​ៗ​របស់​គាត់​ មាន​គ្រួ​សារ​ និង​មាន​ជីវ​ភាព​លំ​នឹង​”៕​

                                      យ្វី​អាញ់-លី​សៀ

ចែករំលែកអត្ថបទ