ដំណាក់កាល ២០២៣-២០២៥ សាខាបក្សភូមិតឹងធ្វឹង ឃុំដុងភឿក បានគណៈកម្មាធិការបក្សឃុំវាយតម្លៃថា សម្រេចឆ្នើមភារកិច្ចជាច្រើនឆ្នាំបន្តបន្ទាប់។ ដើម្បីសម្រេចបានលទ្ធផលនោះ សាខាបក្សបានប្រមូលផ្តុំអនុវត្តល្អនូវការងារកសាងបក្ស ដឹកនាំ ចង្អុលការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាភាគកម្រិត និងភារកិច្ចដែលបានប្រគល់ រួមចំណែកកសាងមណ្ឌលអាស័យជនឱ្យកាន់តែអភិវឌ្ឍ។

ប្រជាជននៅភូមិតឹងធ្វឹង អនុវត្តទម្រង់ប្រមូលសម្រាមប្រមូលផ្តុំ ដើម្បីបញ្ជូនទៅវិនិច្ឆ័យ។
ដងផ្លូវប្របតាមព្រែកកាយមួង នៅលើភូមិឋានតឹងធ្វឹង តែងតែមានភាពស្រឡះស្រឡំ ភ្លឺ-បៃតង-ជ្រះ-ស្អាត។ អ្នកមីង ង្វៀងធីហ្វា ប្រជាជនក្នុងភូមិបានឱ្យដឹង៖ "ជារៀងរាល់ខែ បក្ខជននិងប្រជាជនបានចាត់តាំងធ្វើអនាម័យបរិស្ថាន កាត់តម្រឹមមែកឈើដែលបាំងផ្លូវ... ចាប់តាំងពីពេលនោះមក ដងផ្លូវតែងមានភាពស្អាតបាត ស្រឡះស្រឡំ និងធានាបានសុវត្ថិភាពចរាចរណ៍"។
តាមលោក ង្វៀងវ៉ាំងបែហាយ លេខាសាខាបក្ស និងជាប្រធានគណៈការងាររណសិរ្សភូមិតឹងធ្វឹង បានឱ្យដឹងថា ទន្ទឹមនឹងការកសាងទេសភាពបរិស្ថាន ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ សាខាបក្សបានចង្អុលការ ចលនាប្រជាជនឱ្យរុះរើសំណង់ផ្សេងៗ ផលដំណាំ បរិច្ចាគដីធ្លី និងរួមចំណែកថវិកា ព្រមទាំងថ្ងៃពលកម្មដើម្បីបង្កើនកម្រិត និងបើកទូលាយបណ្តាខ្សែផ្លូវគមនាគមន៍ក្នុងភូមិ ដោយមានប្រវែងសរុបជាង ២.០០០ ម៉ែត្រ; ចលនាប្រជាជនរួមចំណែកថវិកាចំនួន ៤០ លានដុង ដើម្បីដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្របតាមព្រែកកាយមួង និងខ្សែផ្លូវប្របតាមព្រែកកាយដូយ; រួមចំណែកថ្ងៃពលកម្ម និងសម្ភារៈដើម្បីជួសជុល បង្កើនកម្រិតដងផ្លូវជាច្រើនដែលបានទ្រុឌទ្រោមនិងខូចខាត...។
នៅលើភូមិឋានភូមិតឹងធ្វឹង មាន ២៣៤ គ្រួសារ និងមានប្រជាជនចំនួន ៨៩១ នាក់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សាខាបក្សភូមិបានចង្អុលការដល់កម្មាភិបាល និងបក្ខជន បង្កើនការឃោសនា ចលនាប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ និងសត្វចិញ្ចឹម; ឧបត្ថម្ភប្រជាជនបុលទុនជាង ៦ ពាន់លានដុង ពីធនាគារគោលនយោបាយសង្គម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ; សហការចាត់តាំងវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វជូនប្រជាជន... មកដល់ពេលនេះ ផ្ទៃដីចម្ការរបស់ប្រជាជនសរុបជាង ១៣៥ ហិកតា បានដាំដុះនូវប្រភេទដើមឈើហូបផ្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ នាំមកប្រាក់ចំណូលរាប់រយលានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ។ ជាពិសេស នៅក្នុងភូមិមាន ៤០ គ្រួសារ បានអនុវត្តទម្រង់ចិញ្ចឹមកន្ធាយ ដោយទទួលបានប្រាក់ចំណូលពី២០០-៣០០ លានដុងក្នុងមួយគ្រួសារក្នុងមួយឆ្នាំ។
ទន្ទឹមនឹងនោះ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក សាខាបក្សបានចង្អុលការចលនាប្រភពធនធាននានា ដើម្បីឧបត្ថម្ភដល់គ្រួសារក្បែរក្រ មានជីវភាពលំបាកចំនួន ២ គ្រួសារ សាងសង់ផ្ទះមហាសាមគ្គី។ លោកង្វៀងវ៉ាំងក្វៀត អាយុ ៧០ ឆ្នាំ ជាគ្រួសារក្បែរក្រដែលទើបទទួលបានការឧបត្ថម្ភថវិកា ៦០ លានដុង សម្រាប់សង់ផ្ទះមហាសាមគ្គី បានចែករំលែក៖ "ប្តីប្រពន្ធខ្ញុំមានអាយុច្រើន ហើយជីវភាពជួបការលំបាកណាស់។ កាលពីឆ្នាំទៅ ភូមិភាគបានឧបត្ថម្ភថវិកាសាងសង់ផ្ទះឥដ្ឋដ៏រឹងមាំ ធ្វើឱ្យជីវភាពរបស់គ្រួសារខ្ញុំបានស្ថេរភាពជាងមុន"។
សាខាបក្សបានយកចិត្តទុកដាក់ចង្អុលការលើកកម្ពស់ជីវភាពវប្បធម៌; ជម្រុញការឃោសនា ចលនាប្រជាជនឱ្យសកម្មចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារបរិស្ថាន កសាងមណ្ឌលអាស័យជន បៃតង-ជ្រះ-ស្អាត។ ក្នុងឆ្នាំ ២០២៥ គ្រួសារទាំងអស់នៅក្នុងភូមិ សុទ្ធតែបានទទួលស្គាល់ជាគ្រួសារវប្បធម៌។ គិតត្រឹមចុងឆ្នាំ ២០២៥ ក្នុងភូមិនៅសល់គ្រួសារក្រីក្រតែ ១ គ្រួសារ និងគ្រួសារក្បែរក្រចំនួន ៣ គ្រួសារប៉ុណ្ណោះ។
លោកង្វៀងវ៉ាំងបែហាយ លេខាសាខាបក្ស និងជាប្រធានគណៈការងាររណសិរ្សភូមិតឹងធ្វឹង បានឱ្យដឹង៖ "ក្នុងការងារកសាងបក្ស សាខាបក្សតែងតែជ្រួតជ្រាប និងអនុវត្តយ៉ាងម៉ឺងម៉ាត់ មានប្រសិទ្ធភាពនូវបណ្តាសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយ អំពីការងារកសាង និងកែតម្រូវបក្ស; ជំរុញការសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ; លើកកម្ពស់ស្មារតីទិតៀននិងស្វ័យទិតៀន... តាមរយៈនោះ រួមចំណែកទប់ស្កាត់និងរុញច្រានការថមថយ ការបំពានផ្សេងៗក្នុងជួរកម្មាភិបាលនិងបក្ខជន។ ជាច្រើនឆ្នាំបន្តបន្ទាប់ សាខាបក្សមិនមានបក្ខជនណាម្នាក់ប្រព្រឹត្តបំពានវិន័យឡើយ"៕
អាញយុង - ចន្ថា