ជ្រួតជ្រាបសតិអារម្មណ៍ សីលធម៌និងឥរិយាបថហូជីមិញ សាខាបក្សមណ្ឌល១០ សង្កាត់កាយខេ បានធ្វើឱ្យជាក់ស្តែងការរៀនសូត្រនិងធ្វើតាមអ៊ំ ដោយសកម្មភាពជាក់ស្តែង។ សំខាន់គឺពង្រីកតួនាទីគំរូរបស់កម្មាភិបាលបក្ខជន តាំងពីនោះប្រមូលផ្តុំពញ្ញាក់កម្លាំងសាមគ្គីទូទាំងប្រជាជនក្នុងការអភិវឧ្ឍសេដ្ឋកិច្ចនិងកសាងជីវភាពវប្បធម៌នៅមណ្ឌលអាស័យជន។

កម្មាភិបាលមណ្ឌល១០ពិនិត្យសកម្មភាពប្រព័ន្ធកាមេរាសន្តិសុខដែលបានតភ្ជាប់ជាមួយសើវើនៅអាគារវប្បធម៌មណ្ឌល។
គណៈការងាររណៈសិរ្សមណ្ឌល១០ ទើបបង្ហាញទម្រង់៖ “មណ្ឌលអាស័យជនសាមគ្គី កក់ក្តៅ សុភមង្គល”ផ្សាភ្ជាប់ជាមួយបង្វែរឌីជីថល។ តាមលោកហ្វិញវាំងអុក អនុលេខាសាខាបក្ស ប្រធានគណៈការងាររណៈសិរ្សមណ្ឌលទិសដៅរបស់ទម្រង់គឺប្រឹងប្រែងមាន១០០%គ្រួសារចុះឈ្មោះកសាងកិត្តិនាមគ្រួសារវប្បធម៌និងកសាងគ្រួសាររៀនសូត្រ អត្រាចូលរួមធានារ៉ាបរងសុខាភិបាលសម្រេចពី៩៥%ឡើងទៅ រក្សាអនាម័យរួមក្នុងទូទាំងមណ្ឌលអាស័យជន ហោចណាស់២ដងក្នុងមួយខែ សកម្មណែនាំមាមីងប្រើសេវាកម្មរដ្ឋនិងអនុវត្តផាត់ទាត់មិនប្រើប្រាក់តាមរយៈទូរស័ព្ទ។
ជាមួយទិសស្លោករៀនសូត្រនិងធ្វើតាមគំរូអ៊ំពីការធ្វើជាក់ស្តែង កម្មាភិបាលបក្ខជនសាខាបក្សមណ្ឌលតែងជិតដិត ដោះស្រាយទាន់ពេលបណ្តាក្តីបំណងស្របច្បាប់របស់ប្រជាជន។ លេចធ្លោគឺចលនាប្រជាជនគប់វាល់២០២លានដុង រួមជាមួយរដ្ឋបង្កើនកម្រិតច្រក១៦២។ មីងង្វៀងស្វឹងធូ ប្រជាជនភូមិភាគឱ្យដឹង៖ “មុននេះផ្ទៃច្រកទាប ភ្លៀងធំលិចទឹកជះឥទ្ធពលដល់ជីវភាពរបស់មាមីង។ អាស្រ័យកម្មាភិបាលមណ្ឌលចលនាមាមីងរួមគប់វាល់បង្កើនកម្រិតច្រកនិងរដ្ឋវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ទើបពេលនេះច្រកខ្ពស់ ស្អាតបាត”។
នៅអាគារវប្បធម៌មណ្ឌល តាមអេក្រង់ កម្មាភិបាលមណ្ឌលតាមដានពិនិត្យសកម្មភាពបណ្តាច្រកទាំង៣២ ដោយកាមេរាសន្តិសុខ។ ពូឡេវាំងជ្វៀង ប្រជាជនមណ្ឌល១០និយាយ៖ “ចលនាក្នុងសង្គមគប់វាល់ថវិកាដាក់កាមេរាសន្តិសុខនិងពិនិត្យបរិស្ថានជាការច្នៃប្រតិដ្ឋមួយជាក់ស្តែង បានមាមីងគាំទ្រឧបត្ថម្ភ។ ទម្រង់នេះមិនត្រឹមជួយលើកកម្ពស់ការយល់ដឹងក្នុងសហគម នៅទាំងធានាសណ្តាប់ធ្នាប់និងកែលម្អទិដ្ឋភាពមណ្ឌលអាស័យជន”។ ក្រៅពីនេះកម្មាភិបាលបក្ខជននៅទាំងចាត់តាំងប្រមូលសម្រាម រុះចោលបណ្តាផ្ទាំងផ្សាយពាណិជ្ជកម្មខុសការកំណត់ ចលនាក្នុងសង្គមធ្វើថ្មីបង្គោលទង់ ដំឡើង២២កន្លែងបង្ការអគ្គិភ័យសហគម។
គណៈកម្មាធិការសាខាបក្សមណ្ឌល១០ ដឹកនាំកម្មាភិបាលបក្ខជនយកចិត្តទុកដាក់គិតគូរដល់ជីវភាពប្រជាជន។ អណ្តិតកាល២០២០-២០២៥ កម្មាភិបាលបក្ខជនបានសហការជាមួយសង្កាត់កសាងផ្ទះ៤ខ្នងជូនបណ្តាគ្រួសារជួបលំបាកពីផ្ទះនៅ សហការឧទ្ទេសនាមប្រជាជនបុលទុនធនាគារគោលនយោបាយសង្គមប្រហែល៧ពាន់លានដុង ដើម្បីអភិវឧ្ឍសេដ្ឋកិច្ច រៀនសូត្រ។ មីងឡេងុកផឿង នៅមណ្ឌល១០និយាយ៖ “ផ្ទះចាស់របស់គ្រួសារខ្ញុំខូចធ្ងន់ គ្មានប្រាក់ជួសជុល។ ដោយបានកម្មាភិបាលសង្កាត់មណ្ឌលយកចិត្តទុកដាក់ឧបត្ថម្ភសង់ផ្ទះថ្មី គ្រួសារខ្ញុំមានកន្លែងនៅស្ថិរភាព”។ ពីឆ្នាំ២០២៣ដល់បច្ចុប្បន្នមណ្ឌល១០មិននៅគ្រួសារក្រនិងក្បែរក្រ។
តាមសមមិត្តទ្រឿងហ្វាយណាម លេខាសាបក្ស ប្រធានមណ្ឌល១០ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ កម្មាភិបាលបក្ខជនសាខាបក្សមណ្ឌលតែងលើកកម្ពស់ស្មារតីទទួកខុសត្រូវ ដើម្បីសាយភាយចលនា បំផុសប្រជាជនចូលរួមកសាងមណ្ឌលអាស័យជនពីមួយថ្ងៃកាន់តែអភិវឧ្ឍ។ រយៈពេលខាងមុខសាខាបក្សមណ្ឌលប្តេជ្ញារក្សាស្មារតីសាមគ្គី កិច្ចម្ចាស់ការ ធ្វើគំរូរបស់កម្មាភិបាលបក្ខជនក្នុងចលនាប្រជាជនរៀបចំលម្អទីក្រុង កសាងផ្នត់រស់នៅអរិយធម៌។ ទន្ទឹមនោះបន្តកៀរគរបណ្តាប្រភពធនធានក្នុងសង្គមគិតគូរដល់ប្រជាជនជួបការលំបាក ប្រឹងប្រែងសម្រេចល្អបណ្តាភាគកម្រិត ភារកិច្ច កសាងសាខាបក្សតម្លាភាព រឹងមាំ៕
ង្វៀងហ្វី - ចន្ថា