គណៈកម្មាធិការរណៈសិរ្សមាតុភូមិឃុំថាញ់ស្វឹង សហការនឹងបណ្តាអង្គការសមា ជិក ឃោសនាចលនាប្រជាជនរួមកម្លាំងអនុវត្តមានប្រសិទ្ធភាពចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ”។ ចាប់ពីពេលនោះមក ផែនមហាសាមគ្គីទូទាំងជនជាតិកាន់តែបានរឹតបន្តឹង បំផុសបានបណ្តាប្រភពកម្លាំង អនុវត្តជោគជ័យភារកិច្ចនយោបាយរបស់ភូមិភាគ។

ពីការរួមកម្លាំង រួមចិត្តគំនិតរបស់ប្រជាជន ស្ពានជនបទជាច្រើននៅឃុំថាញ់ស្វឹង បានបង្កើនកម្រិតរឹងមាំ ញ៉ាំងឱ្យការធ្វើដំណើរបានងាយស្រួលនិងសុវត្ថិភាព។
ប្រជាជនភូមិឆាងម៉ើយសេ រីករាយពេលស្ពានជនបទចំនួន ៤ បានកសាងសម្រេច និងបើកឱ្យប្រើប្រាស់។ តាមលោកស្រី ង្វៀងធីងុកងៀង ប្រធានគណៈប្រជាជនភូមិឆាងម៉ើយសេ មុននេះ ស្ពានទាំងនេះតូចចង្អៀត ខូចខាត ការចរាចរជួបលំបាក។ ចំពោះស្ថានភាពនោះ កម្មាភិបាលឃុំ ភូមិ សហការចលនាក្នុងសង្គមបានថវិកាជាង ៧០០ លានដុង ដើម្បីកសាងស្ពានថ្មី។ មីងផុងធីង្វៀក ប្រជាជននៅភូមិឆាងម៉ើយសេ និយាយ៖ “មាមីងសប្បាយចិត្តណាស់ពេលមានស្ពានថ្មី ធំទូលាយ មានបង្កាន់ដៃ និងភ្លើងអគ្គិសនីបំភ្លឺ។ ចាប់ពីពេលនោះ ការធ្វើដំណើរបានងាយស្រួល និងសុវត្ថិភាព”។ ពេលស្ពានបានកសាងថ្មី កម្មាភិបាលឃុំ ភូមិ បន្តសហការចលនាបង្កើនកម្រិតផ្លូវក្នុងភូមិចំនួន ២ ដោយមានប្រវែង ១.៤០០ ម៉ែត្រ។
ចាប់ពីឆ្នាំ ២០២៥ ដល់បច្ចុប្បន្ន រណៈសិរ្សមាតុភូមិឃុំថាញ់ស្វឹង សហការជាមួយបណ្តាអង្គការសមាជិក ចលនាប្រជាជនបរិច្ចាគដីធ្លី សំណង់ ដំណាំ និងចូលរួមកម្លាំងពលកម្ម ដើម្បីបង្កើនកម្រិតស្ពាន ផ្លូវគមនាគមន៍ ជីកស្តារប្រឡាយធារាសាស្ត្រ សរុបតម្លៃជាង ២ ពាន់លានដុង។
ទន្ទឹមនឹងនោះ ភូមិភាគតែងយកចិត្តទុកដាក់លើការគិតគូរ ឧបត្ថម្ភគ្រួសារក្រីក្រ មានស្ថានភាពលំបាក។ ចាប់ពីឆ្នាំ ២០២៥ ដល់សព្វថ្ងៃ រណៈសិរ្សមាតុភូមិឃុំ និងបណ្តាអង្គការសមាជិក បានចលនាជូនអំណោយជាង ៦.០០០ ចំណែកដល់គ្រួសារក្រីក្រ ក្បែរក្រ សរុបតម្លៃជាង ១,៨ ពាន់លានដុង សហការចលនាកសាងនិងជួសជុលផ្ទះមហាសាមគ្គីបាន ១៥ ខ្នង។ ពូង្វៀងវ៉ាំងបឺវ នៅភូមិឆាងម៉ើយអា និយាយ៖ “ផ្ទះខ្ញុំខូចអស់ហើយ ដោយជីវភាពក្រលំបាក គ្រួសារខ្ញុំគ្មានលក្ខណៈជួសជុលទេ។ យើងខ្ញុំសប្បាយចិត្តណាស់ពេលបានកម្មាភិបាលឧបត្ថម្ភសង់ផ្ទះដ៏រឹងមាំ”។
ទន្ទឹមនឹងនោះ កម្មាភិបាលឃុំ ភូមិ បានសហការណែនាំប្រជាជនបុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម ដើម្បីវិនិយោគអភិវឌ្ឍការផលិត ជួញដូរ និងសិក្សា ព្រមទាំងចលនាប្រជាជនបង្វែរទម្រង់ផលិត ចិញ្ចឹមសត្វ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ បងស្រី ឡេធីងុកតឹម នៅភូមិឆាងម៉ើយសេ និយាយ៖ “គ្រួសារខ្ញុំមានដីស្រែ ១ កុង ប៉ុន្តែផលិតស្រូវគ្មានប្រសិទ្ធភាព។ ក្រោយពីបានណែនាំបុលទុនប្រាក់ការទាប គ្រួសារខ្ញុំបានទិញកូនពូជ និងជី ថ្នាំ ដើម្បីដាំក្រូចឆ្មាគ្មានគ្រាប់។ សព្វថ្ងៃ រាល់ខែគ្រួសារខ្ញុំរកបានប្រាក់ចំណូលប្រហែល ៤ លានដុង ជីវភាពមិនសូវលំបាកដូចមុនទៀត”។
កន្លងហើយ គណៈប្រចាំការនៃគណៈកម្មាធិការរណៈសិរ្សមាតុភូមិឃុំថាញ់ស្វឹង សហការជាមួយបណ្តាអង្គការមហាជន កសាងទម្រង់ “សន្ទូចសាមគ្គី - ជំនួយកម្លាំងឈានឡើង” សំដៅចលនាបណ្តាប្រភពធនធានឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារក្បែរក្រអភិវឌ្ឍការផលិត។ នៅពិធីបង្ហាញទម្រង់ ថ្នាក់ដឹកនាំឃុំបានប្រគល់ថវិកាឧបត្ថម្ភដល់ ៥ គ្រួសារក្បែរក្រ មានជីវភាពលំបាក សរុបទឹកប្រាក់ ៤៩ លានដុង និងជូនអំណោយចំនួន ១០ ចំណែកដល់បណ្តាគ្រួសារលំបាក។ បងង្វៀងវ៉ាំងវែន នៅភូមិឆាងម៉ើយអា និយាយ៖ “ខ្ញុំបានឧបត្ថម្ភឧបករណ៍ផ្សារ និងប្រាក់ ៥ លានដុង ដើម្បីវិនិយោគបន្ថែមសម្ភារៈប្រកបមុខរបរ។ ឆ្លៀតក្រៅម៉ោងធ្វើការ ខ្ញុំក៏ទទួលធ្វើបន្ថែមខាងក្រៅដើម្បីកែលម្អប្រភពចំណូល”។
លោកឡេក្វាងយ្វី ប្រធានគណៈកម្មាធិការរណៈសិរ្សមាតុភូមិឃុំថាញ់ស្វឹង ឱ្យដឹង៖ ពង្រីកប្រសិទ្ធភាពដែលសម្រេចបាន គណៈប្រចាំការនៃគណៈកម្មាធិការរណៈសិរ្សមាតុភូមិឃុំ និងបណ្តាអង្គការសមាជិក បន្តជំរុញការឃោសនា ចលនាប្រជាជនអនុវត្តល្អនូវរាល់គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងនោះ ចលនាប្រជាជនរួមកម្លាំងបង្ហើយបណ្តាហេដ្ឋារចនាសម្ព័ន្ធមណ្ឌលប្រជាជនតាំងទីលំនៅ និងកៀរគរបណ្តាប្រភពធនធានអនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គម។ តាមនោះ រួមចំណែកកសាងភូមិស្រុកកាន់តែផ្លាស់ថ្មី លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន៕
ថាញធី - ចន្ថា