រសៀលថ្ងៃទី ២៥ ខែឧសភា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ចាត់តាំងពិធីបំផុសចលនាប្រឡងប្រណាំង “ផ្លាស់ថ្មីច្នៃប្រតិដ្ឋ អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរឌីជីថល និងផ្លាស់ប្តូរបៃតង” ក្នុងទូទាំងកងកម្លាំង។
ចលនានេះបានបំផុសឡើង ក្នុងគោលបំណងបង្កបរិយាកាសប្រឡងប្រណាំងយ៉ាងពុះពោរ ដាស់ស្មារតីម្ចាស់ការ ច្នៃប្រតិដ្ឋ និងទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស មេបញ្ជាការគ្រប់ជាន់ថ្នាក់ និងកម្មាភិបាល យុទ្ធជន ក្នុងការស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជំរុញការផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថល និងផ្លាស់ប្តូរបៃតង ទៅក្នុងការអនុវត្តភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យភាព សន្តិសុខព្រំដែនជាតិ និងកសាងអង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ។

ទិដ្ឋភាពនៃពិធីបំផុសចលនា។
តាមខ្លឹមសារនៃការបំផុសចលនានេះផ្តោតសំខាន់លើភារកិច្ចស្នូលនានាដូច៖ ជំរុញខ្លាំងការឃោសនា អប់រំលើកកម្ពស់ការយល់ដឹង បង្កការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាអំពីការត្រិះរិះ និងសកម្មភាពក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា; កសាងស្ថាប័នឌីជីថល អង្គភាពឌីជីថល យុទ្ធជនឌីជីថល ផ្សារភ្ជាប់នឹងចលនា “ប្រជាសិក្សាឌីជីថល”; ជំរុញខ្លាំងការកែទម្រង់រដ្ឋបាល ទាញយកផលដោយប្រសិទ្ធភាពពីធនធានឌីជីថល ទិន្នន័យឌីជីថល បង្កើនការអនុវត្តបច្ចេកវិទ្យាចូលក្នុងកិច្ចការគ្រប់គ្រង ចង្អុលការ ដឹកនាំ និងការអនុវត្តភារកិច្ចយោធា ការពារប្រទេស និងការពារព្រំដែន។
ទន្ទឹមនឹងនោះ បណ្តាស្ថាប័ន អង្គភាព នឹងយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ជំរុញទឹកចិត្តក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ពង្រីកគំនិតច្នៃប្រត កែតិដ្ឋលម្អបច្ចេកទេស; វិនិយោគព្រមៗគ្នានូវហេដ្ឋារចនាសម្ព័ន្ធឌីជីថល លើកកម្ពស់សមត្ថភាពផ្លាស់ប្តូរឌីជីថល និងផ្លាស់ប្តូរបៃតង; ផ្សារភ្ជាប់ចលនាប្រឡងប្រណាំងជាមួយការអនុវត្តដោយប្រសិទ្ធភាពនូវចលនា “កងទ័ពការពារព្រំដែនប្រឡងប្រណាំងផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថល”, “ប្រជាសិក្សាឌីជីថល” និង “កងទ័ពការពារព្រំដែនរួមដំណើរការផ្លាស់ប្តូរឌីជីថលនៅតំបន់ព្រំដែន”។

បណ្តាអង្គភាពចំណុះគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រឡងប្រណាំង។
ថ្លែងក្នុងពិធីនេះ លោកវរសេនីយ៍ឯក ហ្វិញថាញ់ហ៊ុង ស្នងការនយោបាយកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានសំណូមពរគណៈកម្មាធិការបក្ស មេបញ្ជាការបណ្តាស្ថាប័ន អង្គភាព ជ្រួតជ្រាប ជម្រៅនូវគោលបំណងនិងអត្ថន័យនៃការចលនា; ធ្វើឱ្យជាក់ស្តែងទៅជាភាគកម្រិត ភារកិច្ច និងដំណោះស្រាយសមស្របនឹងស្ថានភាពជាក់ស្តែងរបស់អង្គភាពនីមួយៗ; ពង្រីកស្មារតីទទួលខុសត្រូវ ឆន្ទៈខ្លួនទីពឹងខ្លួន ស្វ័យរឹងមាំ ប្តេជ្ញាបង្កជំហានលោកផ្លោះក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល រួមចំណែកកសាងកងទ័ពការពារព្រំដែនទីក្រុងកឹងធើបដិវត្តន៍ រៀបរយ ឆ្លាតវៃនិងទំនើប ឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។
ចលនាប្រឡងប្រណាំង បានអនុវត្តចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ២០៣០ ដោយចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ២០២៧ ផ្តោតលើការចាត់តាំងបំផុស អនុវត្ត និងសរុបបណ្ដោះអាសន្នវាយតម្លៃលទ្ធផលនៃការអនុវត្ត; ដំណាក់កាលទី២ ចាប់ពីឆ្នាំ ២០២៨ ដល់ឆ្នាំ ២០៣០ បន្តពង្រីកបណ្តាទម្រង់ដែលមានប្រសិទ្ធភាព សរុបលទ្ធផល និងលើកសរសើរដល់សមូហភាព និងបុគ្គលនានាដែលមានស្នាដៃឆ្នើម។
ឱកាសនេះដែរ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ជូនលិខិតសរសើរដល់សមូហភាពចំនួន ៨ និងបុគ្គលចំនួន ១៥ រូប ដែលមានស្នាដៃឆ្នើម និងជាគំរូក្នុងការប្រឡងប្រណាំងចំណុចខ្ពស់អបអរសាទរការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី XVI និងការបោះឆ្នោតជ្រើសតាំងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១; អបអរសាទរខួបលើកទី ១៣៦ ទិវាខួបកំណើតលោកប្រធានហូជីមិញ (១៩/៥/១៨៩០ - ១៩/៥/២០២៦) ; ក្នុងសកម្មភាពរបស់អង្គការយោធាភូមិភាគនូវពេលអនុវត្តប្រព័ន្ធរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ និងការចូលរួមមហោស្រពប្រឡងអ្នកធ្វើរបាយការណ៍ពូកែ ថ្នាក់អគ្គមេបញ្ជាការកងទ័ពការពារព្រំដែន; ព្រមទាំងមហោស្រពប្រឡងលេខាសាខាបក្សពូកែឆ្នាំ ២០២៦ របស់បក្ខភាគយោធាក្រុង៕
យ្វីអាញ - មេងលី