ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/02/2021 - 08:57

មហា​សន្និ​បាត​តំ​ណា​ង​ទូទាំង​ប្រ​ទេ​ស​លើ​ក​ទី XIII របស់​បក្ស​កុម្មុយ​និស្ដ​វៀត​ណាម

សាម​គ្គី​ - ប្រ​ជា​ធិប​តេយ្យ​ - ក្រឹត្យ​ក្រម​ - ច្នៃ​ប្រ​តិដ្ឋ​ - អភិវឌ្ឍន៍

ដូច​ដែល​កាសែត​កឹង​ធើ​ភាសា​ខ្មែរ​ បាន​ចុះ​ផ្សាយ​កាល​ពី​សប្ដាហ៍​កន្លង​ហើយ​ មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ទី XIII របស់​បក្ស​កុម្មុយ​និស្ដវៀត​ណាម - បាន​ប្រារព្ធ​ឡើង​ជា​ផ្លូវ​ការ​នៅ​មជ្ឈ​មណ្ឌល​សន្និ​សីទ​ជាតិ​ រដ្ឋ​ធានី​ហា​ណូយ​។​ មហា​សន្និ​បាត​ បាន​ដំ​ណើរ​ការ​តាម​គោល​លំ​នា​ំ៖ “សាមគ្គី​-ប្រ​ជា​ធិប​តេយ្យ​-ក្រឹត្យ​ក្រម​-ច្នៃ​ប្រ​តិដ្ឋ​-អភិវឌ្ឍន៍” មាន​អ្នក​តំ​ណាង​ពេញ​សិទ្ធិ​ចូល​រួម​ ១.៥៨៧ រូប​ តំ​ណាង​ឱ្យ​បក្ខ​ជន​ទូទាំង​ប្រ​ទេស​ជិត​ ៥,២ លាន​នាក់។​

 សមមិត្ត​ ត្រឹង​ថាញ់​ម៉ឹង លេខា​ម​ជ្ឈិមបក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម បាន​ធ្វើ​បទ​អន្តរា​គមន៍ក្នុង​មហា​សន្និ​បាត​ XIII ។​ រូប​ថត​៖ TTXVN

ពង្រាង​របាយ​ការណ៍​នយោ​បាយ​ដាក់​ជូន​មហា​សន្និ​បាត​លើក​ទី XIII របស់​បក្ស​ បាន​វាយ​តម្លៃ​ខ្ពស់​ ក្នុង​រយៈ​ពេល​ ៣៥ ឆ្នាំ​ផ្លាស់​ថ្មី​ ប្រ​ទេស​ជាតិ​យើង​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​យ៉ាង​ធំ​ធេង​  មាន​អត្ថ​ន័យ​ជា​ប្រ​វត្តិ​សាស្រ្ត​។​ ក្នុង​រយៈ​កាល​ ៥ ឆ្នាំ​កន្លង​ អនុវត្ត​សេច​ក្ដី​សម្រេច​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ទី XII របស់​បក្ស​ ប្រ​ទេស​ជាតិ​យើង​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​យ៉ាង​សំ​ខាន់​ៗ​ លើ​គ្រប់​វិស័យ​ និង​មាន​ចំ​ណុច​ពិសេស​ៗ​ជាច្រើន​។​ តាម​ប្រ​សាសន៍​លោក ​អគ្គ​លេខា​ ប្រ​ធាន​រដ្ឋ​ ង្វៀង​ភូត្រុង អា​ណត្តិ​កាល​មហា​សន្និ​បាត​លើក​ទី XIII គឺជា​ចំ​ណុច​របត់​ដ៏​សំ​ខាន់​មួយ​ និង​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​អា​ណត្តិ​បន្ទាប់​ ដើម្បី​អនុវត្ត​ជោគ​ជ័យ​ទិស​ដៅ​ យុទ្ធ​សាស្រ្ត​នៃ​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ដល់​ឆ្នាំ​ ២០៣០ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥។​ ដើម្បី​ពង្រីក​ឆន្ទៈ​ កម្លាំង​ទូទាំង​ជន​ជាតិ​ និង​ការ​ឯក​ភាព​ “ឆន្ទៈ​បក្ស​ ទឹក​ចិត្ត​ប្រ​ជា​ជន​” យើង​ត្រូវ​ប្ដេជ្ញា​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​ភារ​កិច្ច​ និង​ដំ​ណោះ​ស្រាយ​ទាំង​ឡាយ​ ដែល​ឯក​សារ​ដាក់​ជូន​មហា​សន្និ​បាត​លើក​ទីXIII បាន​លើក​ឡើង​ ដើម្បី​ជំ​រុញ​ប្រ​ទេស​ជាតិ​យើង​ ឈាន​ដល់​ដំ​ណាក់កាល​នៃ​ការ​អភិវឌ្ឍ​ថ្មី​។​

យោ​ងតាម​ពង្រាង​ឯក​សារ​ដាក់​ជូន​មហា​សន្និ​បាត​លើក​ទី XIII របស់​បក្ស​ ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​រួម​ ក្នុង​អា​ណត្តិ​កាល​ ២០២១-២០២៥ និង​ឆ្នាំ​បន្ត​បន្ទាប់​ គឺការ​លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នា​ំ សមត្ថ​ភាព​កាន់​អំ​ណាច​ និង​កម្លាំង​ប្រ​យុទ្ធ​របស់​បក្ស​; កសាង​បក្ស​និង​ប្រ​ព័ន្ធន​យោ​បាយ​ស្អាត​ស្អំ​ រឹង​មាំគ្រប់​វិស័យ​; ពង្រឹង​ក្ដី​ជំ​នឿ​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស​ រដ្ឋ​ លទ្ធិ​សង្គម​និយម​; បំ​ផុស​បំ​ណង​ប្រាថ្នា​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ​សម្បូរ​ រុង​រឿង​ និង​សុភ​មង្គល​ពង្រីក​ឆន្ទៈ​ និង​កម្លាំង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ គួប​ផ្សំ​នឹង​កម្លាំង​នៃ​យុគ​សម័យ​; ជំ​រុញ​លើ​គ្រប់​វិស័យ​ព្រម​ៗ​គ្នា​ក្នុង​ការ​ផ្លាស់​ថ្មី​ ឧស្សា​ហូប​នីយក​ម្ម​ ភាវូប​នីយ​កម្ម​;  កសាង​និង​ការ​ពារ​មាតុ​ភូមិ​រឹង​មាំ រក្សា​ខ្ជាប់​បរិស្ថាន​សន្តិ​ភាព​ ស្ថិរ​ភាព​ ខិត​ខំ​ប្រឹង​ប្រែង​ដល់​ពាក់​កណ្ដាល​សតវត្សរ៍ ២១  ប្រ​ទេស​យើង​ក្លា​យជាប្រ​ទេស​អភិវឌ្ឍ​តាម​ទិស​ដៅ​សង្គមនិយម​។​

ទិស​ដៅ​ជាក់​ស្ដែង​ ដល់​ឆ្នាំ​ ២០២៥ វៀត​ណា​ម នឹង​ខិត​ខំ​ប្រឹង​ប្រែង​ ឱ្យ​ក្លាយ​ជាប្រ​ទេស​កំ​ពុង​អភិវឌ្ឍ​មាន​ឧស្សា​ហកម្ម​តាម​ទិស​ដៅ​ទំ​នើប​  ឆ្លង​ផុត​កម្រិត​ចំ​ណូល​មធ្យម​ទាប​ ឆ្នាំ​ ២០៣០  ជាប្រ​ទេស​អភិវឌ្ឍ​មាន​ឧស្សា​ហកម្ម​ទំ​នើប​ ចំ​ណូល​មធ្យម​ខ្ពស់​រហូត​ដល់​ឆ្នាំ​ ២០៤៥ ក្លាយជា​ប្រ​ទេស​អភិវឌ្ឍ​ចំ​ណូល​ខ្ពស់​។​

យោង​តាម​របៀប​វារៈ​នៃ​កិច្ច​ប្រ​ជុំ​ដែល​មហា​សន្និ​បាត​លើក​ទី XIII អនុមតិ​ក្នុង​សម័យ​ប្រ​ជុំ​ ត្រៀម​បម្រុង​មហា​សន្និ​បាត​លើក​ទី XIII ប្រារព្ធ​ធ្វើ​ក្នុង​រយៈ​ពេល​ ៩ ថ្ងៃ​ គិត​ទាំង​កិច្ច​ប្រ​ជុំ​លើក​ដំ​បូង​ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​ នីតិ​កាល​ XII ។​   បើ​មិន​គិត​ពេល​ល្ងាច​ថ្ងៃ​ចុង​ក្រោយ​ ថ្ងៃ​អង្គារ​  (២​ កុម្ភៈ​) ដែល​ជា​ពេល​ត្រៀម​បង្ការ​នោះ​ សរុប​រយៈ​ពេល​ធ្វើ​ការ​គឺ ១៧ ពេល​៕​

       PV (សរុប​) - ប្រែសម្រួល​៖ ពេជ្រ​សឿន

ចែករំលែកអត្ថបទ