គណៈចង្អុលការមជ្ឈិមនៃកម្មវិធីទិសដៅជាតិ ស្តីពីការកសាងជនបទថ្មី ដំណាក់កាល ២០១៦-២០២០ ទើបរៀបចំសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលនៃការអនុវត្តកសាងជនបទថ្មី នៅតំបន់លំបាកខ្លាំង។ ដំណាក់កាល ២០១៦ - ២០២០ និងកំណត់ទិសអនុវត្តសម្រាប់ឆ្នាំ ២០២១ - ២០២៥ ។
ឧបនាយករដ្ឋមន្រ្តី ទ្រិញឌិញយុង និងគណៈប្រតិភូបានទៅទស្សនាតូបផលិតផល តាំងបង្ហាញនៅអង្គសន្និបាត។
ក្នុងដំណាក់កាល ២០១៦ - ២០២០ សរុបប្រភពធនធានកៀរគរវិនិយោគកសាងជនបទថ្មី លើភូមិសាស្រ្តលំបាកខ្លាំង ប្រមាណជិត ៧៩១.៩០៩ ពាន់លានដុង (ស្មើនឹង ៣៨,១% ក្នុងទូទាំងប្រទេស); ក្នុងនោះ សហគមន៍ និងប្រជាជនរួមវិភាគទានដោយស្ម័គ្រចិត្តប្រមាណ ៤.៤%។ មាន ៨/៦៤ ស្រុកក្រីក្រ បានចាកផុតស្ថានភាពលំបាកខ្លាំង និងមាន ១៤/៣០ ស្រុកក្រីក្រ បានទទួលរបបតាមសេចក្តីសម្រេចចិត្ត លេខ ៣០a របស់រដ្ឋាភិបាល។ អស់រយៈកាល ៥ ឆ្នាំផ្សព្វផ្សាយ មាន ៨០% ឃុំ មានផ្លូវទៅកាន់មណ្ឌល ត្រូវបានក្រាលកៅស៊ូ ចាក់បេតុង។ បណ្តាញអគ្គិសនីជាតិ បានគ្របដណ្តប់ ១០០% នៃឃុំ និង ៩៧,៨% នៃភូមិ។ មាន ១០០% ឃុំនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ មានសាលាអនុវិទ្យាល័យ និងបឋមសិក្សា ភាគច្រើនឃុំនីមួយៗសុទ្ធតែមានសាលាមត្តេយ្យ។ មាន ៩៩,៥% ឃុំ មានដំណាក់សុខាភិបាល។ មាន ៥៨,៦% ឃុំមានអគារវប្បធម៌ និង ៧៨,៧% ថូង បាង ភូមិមានអគារវប្បធម៌ អគារប្រជុំជីវភាពសហគមន៍..រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២០ លើភូមិសាស្រ្តខេត្តនានានៅតំបន់លំបាកខ្លាំង មានផលិផល OCOP ជាង ១០០០ មុខ (ស្រូបអត្រា ៥០,៨% ក្នុងទូទាំងប្រទេស) ។
ខិតខំដល់ឆ្នាំ ២០២៥ បណ្តាស្រុកក្រីក្រទាំងអស់ ជាមូលដ្ឋានសម្រេចលក្ខឋានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូច៖ គមនាគមន៍ អគ្គិសនី បរិស្ថាន ទឹកស្អាត មណ្ឌលសុខាភិបាលសម្រេចបទដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធអប់រំ ហេដ្ឋារចនាសម្ព័ន្ធតំបន់វត្ថុធាតុដើមប្រមូលផ្តុំ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រអន្តរឃុំ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន... ត្រូវមានយ៉ាងតិច ២០០ /១.៨១៥ ឃុំលំបាកខ្លាំង (ស្មើនឹង ១១%)។ គ្មាននៅឃុំសម្រេចក្រោម ១៥ លក្ខឋាន។ មាន ២.១០៩/៣.៥១៣ ថូង បាង ភូមិ (៦០%) ចំណុះឃុំលំបាកខ្លាំង នៅតំបន់ព្រំដែន តំបន់ភ្នំ តំបន់ឆ្នេរសមុទ្រ និងកោះសមុទ្រសម្រេចបទដ្ឋានជនបទថ្មី យោងតាមក្រមលក្ខឋាន ថូង បាង សម្រេចបទដ្ឋានជនបទថ្មី។
ថ្លែងការណ៍សរុបសេចក្តីក្នុងអង្គសន្និបាត ឧបនាយករដ្ឋមន្រ្តី ទ្រិញឌិញយុង បានស្នើឱ្យក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ សហការស្អិតល្មួតជាមួយគណៈកម្មាធិការជនជាតិ ក្រសួងការងារ-យុទ្ធជនពិការ ត្រួតពិនិត្យឡើងវិញជាបន្ទាន់ បង្ហើយនូវរបាយការណ៍ស្នើសុំគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិ កសាងជនបទថ្មី ដំណាក់កាល ២០២១ - ២០២៥ ដើម្បីសិក្សា ផ្គួបផ្សំប្រភពថវិកាមជ្ឈិមនៃកម្មវិធីទិសដៅជាតិទាំង ៣ នោះគឺ៖ កម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច - សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ; កម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រនិងសុខុមាលភាពសង្គម; កម្មវិធីទិសដៅជាតិ កសាងជនបទថ្មី៕
យោង៖កាសែតជនជាតិនិងអភិវឌ្ឍន៍