20/10/2020 - 09:08

ក្រុម​សិល្បៈ​រស្មី​ប្រ​ទីបខេត្ត​ត្រា​វិញ​

ជាប់​លេខ​ ១ ចំ​នួន​ ២ រង្វាន់​ ក្នុង​ពិធីប្រ​ឡង​បទ​ភ្លេង​ទោល​ និង​ប្រ​គំ​ឧបករណ៍​ភ្លេង​ជន​ជាតិ​ ទូទាំង​ប្រ​ទេស​ឆ្នាំ​ ២០២០​

នៅ​រដ្ឋ​ធានី​ហា​ណូយ​ គណៈ​កម្ម​ការ​ចាត់​តាំង​ពិធីប្រ​ឡង​បទ​ភ្លេង​ទោល​និង​ប្រ​គំ​ឧបករណ៍​ភ្លេង​ជន​ជាតិទូទាំង​ប្រ​ទេស​ឆ្នាំ​ ២០២០ ទើប​ធ្វើ​ពិធីបូក​សរុប​ជូន​រង្វាន់​ដល់​បុគ្គល​និង​សមូហ​ភាព​ដែល​ចូល​រួម​ប្រ​ឡង​។​

ឈុត​សម្តែងទោល​ឧបករ​ណ៍ឃឹម​។​   រូប​៖ ឯក​សារ​។​

ពិធីប្រ​ឡង​បាន​ចាត់​តាំង​ឡើង​ដោយ​ក្រសួង​វប្បធម៌​ កីឡា​និង​ទេ​សចរណ៍ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៨/៩/២០២០ ដល់​ថ្ងៃ​ទី៤/១០/២០២០ នៅ​ទីតាំង​ចំ​នួន​ ៥ កន្លែង​ រួម​មាន ៖ ក្រុង​បួង​ម៉ាទួក ខេត្ត​ដាក់​ឡាក់​; ក្រុង​ហូជីមិញ​; ក្រុង​ថាញ់ហ្វា ខេត្ត​ថាញ់​ហ្វា; ក្រុង​វិញ​អៀង​ ខេត្ត​វិញ​ភុក និង​រដ្ឋ​ធានី​ហា​ណូយ​។​ ពិធី​ប្រ​ឡង​នេះ​ បាន​ទាក់​ទាញ​សិប្ប​ករ​ក្នុង​ទូទាំង​ប្រ​ទេ​សចូល​រួម​ជិត​៧០០ នាក់ និង​មាន​ឈុត​សម្តែង​ជិត​ ៣០០ មក​ពី​អង្គ​ភាព​សិល្បៈ​ចំ​នួន​ ៣៥ ។​ នេះ​ជាសកម្ម​ភាព​អា​ជីព​ សំ​ដៅ​លើក​តម្កើង​ ផ្សព្វ​ផ្សាយ​ អភិរក្ស​និង​ពង្រីក​តម្លៃ​ភ្លេង​ប្រ​ជា​ប្រិយ​របស់​ជន​ជាតិ​វៀត​ណាម​។​

ក្នុង​ពិធី​ប្រ​ឡង​ ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ខេត្ត​ត្រា​វិញ​ ចុះ​ឈ្មោះ​ចូល​រួម​ប្រ​ឡង​នៅ​ក្រុង​ហូជីមិញ​ចំ​នួន​ ៤ ឈុត​ ចាប់​ពី​ថ្ងៃ​ទី ១៩-២៣/៩/២០២០ ទទួល​បាន​ជ័យ​លាភី​លេខ​ ១ ចំ​នួន​ ២ រង្វាន់​ គឺការ​ប្រ​ឡង​បទ​ភ្លេង​ទោល​”ឧបករ​ណ៍ឃឹម​” ដោយ​តន្រ្តីករ​ គៀង​វាស​នា​ និង​ប្រ​ឡង​ប្រ​គំ​ឧបករណ៍​ភ្លេង​ពិណពាទ្យ​ បទ​”សំ​នៀង​ពិណពាទ្យ​ថ្ងៃ​បុណ្យ​” និពន្ធ​ទំ​នុក​ភ្លេង​ និង​ដឹក​នាំ​ដោយ​សិល្បករ​ឆ្នើមគឹម​ង៉ិន៕​

                              ត្រឹង​វ៉ាន់​ដាយ - ថាច់​ធី

ចែករំលែកអត្ថបទ