ឃុំហេបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ មានប្រជាស្វ័យត្រាណ ១៣១ រូប មានជនរួមជាតិខ្មែររស់នៅជាង ៦៥% ។ ចាប់ពីដើមឆ្នាំ ២០២០ រហូតមកដល់ពេលនេះ គណៈបញ្ជាការយោធាឃុំបានបន្តចលនាកងប្រជាស្វ័យត្រាណផ្តុំកម្លាំងអនុវត្តលក្ខឋានទី ១៧ (ស្តីពីបរិស្ថាននិងសុវត្ថិភាពម្ហូបអាហារ) សំដៅរួមចំណែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច និងអង្គការមហាជនឃុំ ជំរុញឃុំហេបហ្វាសម្រេចគោលដៅ កសាងជនបទថ្មីនៅចុងឆ្នាំ២០២០។
លោកហូហឺវភុក (ឈរ) មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំហេបហ្វាទទួលកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សឃុំ។
ភូមិផ្នោក្រូច ឃុំហេបហ្វា ស្រុកកូវង៉ាង មានប្រជាស្វ័យត្រាណ ១០ រូប (ស្រី ៦ រូប ប្រុស ៤ រូប)។ សមមិត្តសើុងធីធី្វឡង ប្រជាស្វ័យត្រាណមួយរូបនៅភូមិផ្នោក្រូច បានឱ្យដឹង៖ “ ក្នុងនាមជាប្រជាស្វ័យត្រាណនៅភូមិភាគ មិនថាប្រុសឬស្រីទេ យើងខ្ញុំយល់ថា យើងត្រូវតែជាគំរូឈានមុខក្នុងការអនុវត្តចលនានៅភូមិស្រុក។ ក្នុងនោះមានចលនារួមកម្លាំងកសាងជនបទថ្មី។ បច្ចុប្បន្ន នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ យើងខ្ញុំផ្តុំកម្លាំងសហការជាមួយនឹងអង្គការមហាជនភូមិ ចូលរួមអនាម័យបរិស្ថាន ប្រមូលសំរាម រួមជាមួយនឹងការចលនាប្រជាជនចោលសំរាមនៅត្រង់កន្លែង មិនចោលសំរាមចុះប្រឡាយ; ឃោសនាលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការការពារបរិស្ថានគឺជាការការពារសុខភាពផ្ទាល់ខ្លួននិងសហគមន៍។
លោកហូហឺវភុក មេបញ្ជាការយោធាឃុំហេបហ្វា មានប្រសាសន៍៖ “ គណៈបញ្ជាការយោធាឃុំបានចលនាកម្លាំងកងប្រជាស្វ័យត្រាណឃុំ ផ្តុំកម្លាំងអនុវត្ត ៤/៩ ភាគកម្រិតនៃលក្ខឋានទី ១៧។ ជាក់ស្តែង គឺចាត់កម្លាំងប្រជាស្វ័យត្រាណចលនាមូលដ្ឋានលក់ម្ហូបអាហារអនុវត្តល្អដំណាក់ការធានាសុវត្ថិភាពម្ហូបអាហារ។ ក្រៅពីនេះ កម្លាំងប្រជាស្វ័យត្រាណបន្តចលនាប្រជាជនប្រមូលសំរាម និងចោលសំរាមត្រង់កន្លែងដែលបានកំណត់ ។ល។ សំដៅអនុវត្តសម្រេច ៩/៩ ភាគកម្រិតក្នុងលក្ខឋានទី ១៧ តាមផែនការដែលបានដាក់ចេញ”។
បច្ចុប្បន្ន ឃុំហេបហ្វា អនុវត្តសម្រេចបាន ១៤/១៩ លក្ខឋានជនបទថ្មី។ ចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២០ គណៈចង្អុលការកសាងជនបទថ្មី នឹងបង្កើនកិច្ចចង្អុលការដល់អង្គការមហាជនឃុំ ផ្តុំកម្លាំងអនុវត្តលក្ខឋានដែលមិនទាន់សម្រេច៕
សើុងម៉ាល័យ-សុផន