05/10/2020 - 16:15

ជំ​រុញ​សកម្ម​ភាព​ឃោ​សនា​ ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ជន​រួម​ជាតិ​ភាគ​តិច​

(អា​ង​យ៉ាង​) តាម​គណៈ​ជន​ជាតិ​ខេត្ត​អា​ង​យ៉ាង​ ការ​ឃោ​សនា​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ជន​រួម​ជាតិ​ភាគ​តិ​ច​ បំ​ផុត​គឺជន​ជាតិ​ខ្មែរ​ តែង​បាន​ផ្នែក​ជាប់​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​យក​ចិត្ត​ទុក​ដាក់​។​ ឆ្លង​តាម​រយៈ​ការ​ឃោ​សនា​ផ្សព្វ​ផ្សាយ​ជួយ​ឱ្យ​ជន​រួម​ជាតិ​កាន់​តែយល់​ច្បាស់​ និង​អនុវត្ត​ម៉ឺង​ម៉ាត់នូវ​សេចក្តី​កំ​ណត់​របស់​រដ្ឋ​ ស្ដី​ពី​ការ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំ​បន់​ព្រំ​ដែន​និង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​

ទិដ្ឋ​ភាព​ឃោ​សនា​ផ្សព្វ​ផ្សាយ​ច្បាប់​ នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ទិញ​បៀង​។​

រូប​៖  http://tuyengiaoangiang.vn

ខេត្តអា​ង​យ៉ាង​ មាន​ខែ្សបន្ទាត់​ព្រំ​ដែន​ប្រ​វែង​ជិត​ ១០០ គីឡូ​ម៉ែ​ត្រ ជាប់​ជាមួយ​ខេត្ត​តាកែ​វ​ និង​ខេត្ត​កណ្ដាល​ (ប្រ​ទេ​ស​កម្ពុជា​) ម្ល៉ោះ​ហើយ​មាន​ទីតាំង​យុទ្ធ​សាស្រ្ត​អំ​ពី​ការ​ការ​ពារ​ប្រ​ទេ​ស​ និង​សន្តិ​សុខ​ព្រំ​ដែន​តីណាម មាន​ច្រក​ទ្វារ​អន្តរជាតិ​ចំ​នួន​២​ គឺច្រក​ទ្វារ​ទិញ​បៀង​ (ស្រុក​ទិញ​បៀង​) វិញ​សឿង (ទីរួម​ខេត្ត​តឹង​ចូវ​) និង​មាន​ច្រក​ទ្វារ​ជាតិ​ចំ​នួន​២ គឺខាញ់​ប៊ិ​ញ និង​វិញ​ហោយ​ដុង​ (ស្រុក​អា​ង​ភូ)។​ អា​ស្រ័យ​ហេតុ​នោះ​ តាម​ប្រ​សាសន៍​លោក​ម៉ែន​ផល្លី ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​ រយៈ​ពេល​កន្លង​ គណៈ​ជន​ជាតិ​បាន​ម្ចាស់​ការ​សហកា​រជាមួយ​នឹង​ផ្នែក​ពាក់​ព័ន្ធ​ ឃោសនា​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ព្រំ​ដែន​ជាតិ​ តួនា​ទីរបស់​ជន​រួម​ជាតិ​ក្នុង​ការ​ចូល​រួម​ការ​ពារ​អធិបតេយ្យ​ ស្ថាន​ភាព​ខណ្ឌ​សីមា​ និង​បោះ​បង្គោ​លព្រំ​ដែន​រវាង​វៀត​ណាម​-កម្ពុជា​ នៅ​តាម​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ចំ​នួន​ ៥ ដែល​ជាប់​ព្រំ​ដែន​គ្នា​។​ ផ្តើម​ពី​នោះ​ បញ្ជាក់​ច្បាស់​ពី​តួនា​ទីរបស់​ជន​រួម​ជាតិ​ សាសនិក​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​ការ​ពារ​ប្រ​ទេ​ស​តំ​បន់​ព្រំ​ដែន​ខេត្ត​អា​ង​យ៉ាង​។​ ក្រៅ​ពី​នោះ​ ផ្នែក​សមត្ថ​កិច្ច​ខេត្ត​ ក៏​បាន​ជំ​រុញ​ការ​ឃោ​សនា​ ចលនា​ជន​រួម​ជាតិ​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ និង​អនុវត្ត​ការ​ឃោ​សនា​ផ្សព្វ​ផ្សាយ​ អប់​រំច្បាប់​ គោ​លនយោ​បាយ​ជន​ជាតិ​ មាត្រា​ច្បាប់​ទាក់​ទង​ដល់​ជន​ជាតិ​ សាសនា​ ចរាចរ​ផ្លូវ​គោក ការ​ពារ​បរិស្ថាន​។​ល។​ ដល់​ប្រ​ជា​ជន​រាប់​ពាន់​លើក​នាក់។​

ការ​ផ្សព្វ​ផ្សាយ​ដល់​សិស្សា​នុ​សិស្ស​ និង​យុវជន​ជាជន​រួម​ជាតិ​ភាគ​តិ​ច​ក៏​បាន​ជំ​រុញ​យ៉ាង​ផុស​ផុល​។​ ក្រៅ​ពី​ការ​ឧបត្ថម្ភ​តាម​គោលនយោ​បាយ​ជម្រើស​តាំង​ សិស្ស​មហា​វិទ្យា​ល័យ​បម្រុង​ គោលនយោ​បាយ​ បង្កើត​អា​ជីព​ ប្អូន​ៗ​នៅ​ទាំង​បាន​ផ្តល់​នូវ​ចំ​ណេះ​ដឹង​ខាង​ច្បាប់​ដែល​ចាំ​បាច់​សម​ស្រប​ទៅ​តាម​វ័យ​នីមួយ​ៗ​ទៀត​ផង​ ដូច​ជា​ច្បាប់​ចរាចរ​ផ្លូវ​គោ​ក ច្បាប់​ការ​ពារ​បរិស្ថាន​ ច្បាប់​អា​ពាហ៍​ពិពាហ៍​និង​គ្រួ​សារ​ ។​ល។​ ចំ​ពោះ​ការ​អនុវត្ត​គម្រោង​យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ព្រំ​ដែន​។​ ខេត្ត​អា​ង​យ៉ាង​ បាន​ម្ចាស់​ការ​សហការ​ជាមួយ​នឹង​ខេត្ត​ ក្រុង​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​ខេត្ត​មិត្ត​នៅ​ប្រ​ទេ​ស​កម្ពុជា​ ចាត់​តាំង​ផ្សារ​ណា​ត់​ពាណិជ្ជ​កម្ម​តំ​បន់​ព្រំ​ដែន​ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អា​ជីវ​កម្ម​នៃ​ប្រ​ទេ​ស​ទាំង​ពីរ ស្វែង​យល់​ចុះ​កិច្ច​សន្យា​ពាណិជ្ជ​កម្ម​ វិនិ​យោគ។​

លោក​ម៉ែ​នផល្លី បាន​បញ្ជា​ក់​៖ ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ ការ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការ​ណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ ស្ថាប័ន​ជន​ជាតិ​ក្លាយ​ជា “ស្ពាន​តភ្ជាប់​” ដ៏​សំ​ខាន់​រវាង​គណៈ​កម្មា​ធិការ​បក្ប រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​។​ ផ្តើម​ពី​នោះ​ ជួយ​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ ស្វែង​យល់​ពី​គោល​បំ​ណង​របស់​ជន​រួម​ជាតិ​ភាគ​តិ​ច​ នាំ​យក​នូវ​គោល​ការណ៍​ ទស្សនៈ​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ អំ​ពី​បញ្ហា​ជន​ជាតិ​ រួម​ចំ​ណែ​ក​រក្សា​សន្តិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នា​ប់​ សុវត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​៕​

                                  ថា​ញ់ឡុង​-វិមាន

ចែករំលែកអត្ថបទ