21/09/2020 - 16:10

អភិរក្ស​និង​ពង្រីក​កេរ​ដំ​ណែល​វប្បធម៌​អរូបី​របស់​ជន​រួម​ជាតិ​ភាគ​តិច​

រយៈ​ពេល​កន្លង​ ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​នូវ​សកម្ម​ភាព​ជាច្រើន​ដើម្បី​ស្រាវ​ជ្រាវ​ អភិរក្ស​និង​ពង្រីក​កេរ​ដំ​ណែល​វប្ប​ធម៌​អរូបី​របស់​ជន​រួម​ជាតិ​ភាគ​តិច​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែ​ក​បន្តិច​ម្តង​ៗ​លើក​កម្ពស់​ជីវ​ភាព​ ស្មារ​តី​របស់​ជន​រួម​ជាតិ​លើ​ភូមិ​សាស្រ្ត​; រាល់​រូប​ភាព​សកម្ម​ភាព​ជំ​នឿ​សាសនា​ ទំ​នៀម​ទម្លាប់​ប្រ​វេណី​ត្រូវ​បាន​អភិរក្ស​និង​ស្តារ​ឡើង​វិញ​។​ល។​

សម្តែង​បង្ហា​ញ​ពិធី​បុណ្យ​អកអំ​បុក​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ទិវា​វប្ប​ធម៌​ កីឡា​និង​ទេ​សចរណ៍​ខណ្ឌ​អូរ​ម៉ូង​នៅ​ទិវា​បុណ្យ​មហា​សាម​គ្គី​បណ្តា​ជន​ជាតិ​ក្រុង​កឹង​ធើ លើក​ទីIII ឆ្នាំ​ ២០១៩ ។​រូប​ថត​៖ ថាញ់ឡុង​

យោង​តាម​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ឆ្លង​តាម​រយៈ​ការ​ពិនិត្យ​មើល​ ក្រុង​បាន​កត់​ត្រា​នូវ​ទម្រង់​កេរ​ដំ​ណែ​ល​វប្បធម៌​អរូបី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ចំ​នួន​ ២២ ពិសេស​គឺកេរ​ដំ​ណែល​របស់​ជន​ជាតិ​ខ្មែរ​និង​ជន​ជាតិ​ចិន​ រាល់​ទម្រង់​កេរ​ដំ​ណែ​លវប្បធម៌​អរូបី​ទាំង​នោះ​ រួម​មា​ន៖ អក្សរ​សិល្ប៍​ ប្រ​ជា​ប្រិយ​ សិល្បៈ​ប្រ​ជា​ប្រិយ​ ទំ​នៀម​ទម្លាប់​ បុណ្យ​ប្រ​ពៃណី​និង​ចំ​ណេះ​ដឹង​ប្រ​ជា​ប្រិយ​។​ល។​ ក្នុង​នោះ​ មាន​កេរ​ដំ​ណែល​ជាច្រើន​ត្រូវ​បាន​រក្សា​និង​ប្រើ​ប្រាស់​ជាប្រ​ចាំ​ មាន​ដូច​៖ (ភាសា​ អក្សរ​សាស្រ្ត​; ទំ​នៀម​ទម្លាប់​ជំ​នឿ​សាសនា​) តួយ៉ាង​ដូច​៖ បុណ្យ​សែន​ដូន​តា បុណ្យ​អកអំ​បុក​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​ល។​របស់​ជន​ជាតិ​ខ្មែរ​; ពិធីសែន​ថៀងម៉ូវថាញ់​ហូវ​ និង​ពិធី​សែន​ក្វាង​ថាញ់​ឌេក្វឹង​របស់​ជន​ជាតិ​ចិន​។​ល។​

ដើម្បី​អភិរក្ស​កេរ​ដំ​ណែល​វប្បធម៌​អរូបី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ក្រុង​កឹង​ធើបាន​អនុវត្ត​គម្រោង​ជាច្រើន​សំ​ដៅ​ស្តារ​ឡើង​វិញ​និង​អភិរក្ស​នូវ​ទំ​នៀម​ទម្លាប់​ល្អ​ៗ​ បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​ជន​រួម​ជាតិ​សកម្ម​ភាព​វប្បធម៌​ត្រូវ​តាម​ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​រក្សា​និង​ពង្រីក​កេរ​ដំ​ណែ​ល​របស់​ជន​ជាតិ​។​ តួយ៉ាងដូច​៖ ពិធីបុណ្យ​កឋិន​ទាន​របស់​ជន​ជាតិ​ខ្មែរ​; ស្តារ​ឡើង​វិញ​ការ​បង្រៀន​សិល្បៈ​ល្ខោន​បា​សាក់​របស់​ជន​ជាតិ​ខ្មែរ​។​ល។​ ដំ​ណាក់​កាល​ ២០១៨-២០២០ មន្ទីរ​វប្បធម៌​កីឡា​និង​ទេ​សចរណ៍​ក្រុង​កឹង​ធើ បាន​អនុវត្ត​គម្រោង​ ២ យ៉ាង​ គឺ៖ សិក្សា​ស្រាវ​ជ្រាវ​ ស្តារ​ឡើង​វិញ​ពិធីបុណ្យ​អកអំ​បុក​របស់​ជន​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ និង​គម្រោង​អភិរក្ស​ពង្រឹង​និង​ពង្រីក​កេរ​ដំ​ណែល “ពិធី​បួង​សួង​សុំ​សេច​ក្តី​សុខ​” របស់​ជន​ជាតិ​ចិន​នៅ​កៃ​រុាំង។​ល។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ក្រុង​កឹង​ធើក៏​បាន​ដាក់​បញ្ចូល​ទម្រង់​កេរ​ដំ​ណែល​វប្បធម៌​អរូបី​របស់​បណ្តា​ជន​ជាតិ​ទៅ​ក្នុង​កម្ម​វិធី​ “សម្រស់​និទាឃៈ​រដូវ​តំ​បន់​ស្រែ​ចម្ការ​” ត្រូវ​បាន​រៀប​ចំ​ឡើង​រៀង​រាល់​ឆ្នាំ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម ។​ សកម្ម​ភាព​ទាំង​អស់​នេះ​ បាន​ទាក់​ទាញ​នូវ​សិល្បករ​ការិ​នី សិប្ប​ករ​ជាច្រើន​មក​ពី​អង្គ​ភាព​នា​នា​នៅ​ក្នុង​និង​ក្រៅ​ក្រុង​ចូល​រួម​សម្តែង​សិល្បៈ​ប្រ​ពៃណី​។​ ពិសេស​រយៈ​ពេល​កន្លង​ ក្រុង​ក៏​បាន​ឧបត្ថម្ភ​ជាក់​ស្តែង​ក្នុង​ការ​រក្សា​និង​ប្រើ​ប្រាស់​ភាសា​ អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ភាគ​តិច​ សំ​ខាន់​គឺជន​ជាតិ​ខ្មែរ​និង​ជន​ជាតិ​ចិន​។​

តាម​ប្រ​សាសន៍​លោក​ឡេទ្រុង​កៀង​ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ ក្រៅ​ពី​សកម្ម​ភាព​យ៉ាង​ជាក់​ស្តែង​ទាំង​នេះ​ ក្រុង​ក៏​បាន​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​លើក​កម្ពស់​ស្មារ​តី​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន​ ពិសេស​គឺជន​ជាតិ​ភាគ​តិច​ក្នុង​ការ​រក្សា​ អភិរក្ស​នូវ​តម្លៃ​វប្បធម៌​ប្រ​ពៃណី​ដ៏​ពិសេស​របស់​ជន​ជាតិ​នីមួយ​ៗ​។​ ទន្ទឹម​នឹង​នោះ​ រួម​ជាមួយ​ការ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​រាល់​ចលនា​វប្បធម៌​ សិល្បៈ​មហា​ជន​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិរក្ស​ ស្តារ​ឡើង​វិញ​និង​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃ​ណី​របស់​បណ្តា​ជន​ជាតិ​ និង​លើក​កម្ពស់​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​៕

ថាញ់​ឡុង​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេទ្រុង​កៀង