កីឡា - ទេសចរណ៍ ទេសចរណ៍

14/09/2020 - 09:27

ក្រុង​អេកូ​ផុងដៀង

លោកង្វៀន​ត្រុងង៉ៀ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ស្រុក​ផុងដៀង បាន​ផ្តល់​ព័ត៌​មាន​ថា ទន្ទឹម​នឹង​ការកសាង​ ផុង​ដៀង​ក្លាយ​ជាស្រុក​ជនបទ​ថ្មី​បង្កើន​កម្រិត​ទូទាំង​ស្រុក​កំពុង​ជំរុញ​ល្បឿន​ដើម្បី​ផុងដៀងក្លា​យជា”ក្រុង​អេកូ”។​

មណ្ឌល​សមាធិទ្រុកឡឹម​ភឿង​ណាម ជា​កន្លែង​ទេស​ចរណ៍ត្រូវ​បានភ្ញៀវ​ទេស​ចរ​ជ្រើស​មក​កម្សាន្ត​ច្រើន​បំផុត​។​

តាម​ប្រ​សាសន៍​លោក​ង៉ៀផុង​ដៀង​មានភាព​ងាយ​ស្រួល​ក្នុង​ការកសាង​ “ក្រុង​អេក​ូ” ពេល​គណៈ​កម្មា​ធិការ​ប្រជា​ជនក្រុង​កឹង​ធើ ចេញ​សេចក្តី​សម្រេច​លេខ ១៣៩៤ /QĐ-UBND ស្តីពី​លក្ខ​ឋាន​ចំ​ពោះ​ក្រុង​អេកូ​ផុង​ដៀង រួម​មាន ១៥ លក្ខឋាន​ជាក់​ស្តែង​និង​លម្អិត​។​ លក្ខឋាន​ស្តីពី​ក្រុង​អេកូ​ផុង​ដៀង បាន​គួប​ផ្សំ​នឹង​លក្ខឋាន​កសាង​ជនបទ​ថ្មី​បង្កើន​កម្រិត​ជំរុញ​ឱ្យ​ផុង​ដៀង​សម្រេច​ល្បឿន​ក្លាយ​ជាក្រុង​អេកូ​ភ្លឺ​ - បៃតង​ - ជ្រះ​ - ស្អាត​ - សុវត្ថិ​ភាព​។​ ពេល​សម្រេច​បាន​លក្ខឋាន​ ដូច​ពោល​ខាង​លើ ផុង​ដៀង​នឹង​ក្លាយ​ជា “ខ្សែ​ក្រ​វាត់​បៃ​តង​” “ទង​សួត​បៃ​តង​” ពិត​ប្រាកដ​ និង​ជា​កន្លែង​អេកូ​ទេស​ចរណ៍ទាក់​ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​។​

រួម​ដំ​ណើរ​ជាមួយ​រដ្ឋ​អំណាច​ក្នុង​ការ​កសាង​ផុងដៀង ក្លាយ​ជាមណ្ឌល​អេកូ​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​ គឺប្រជា​ជន​ភូមិ​ភាគ​ចូល​ចិត្ត​ធ្វើ​សេវា​កម្ម​ទេស​ចរណ៍។​ មណ្ឌល​អេកូ​ទេស​ចរណ៍​បាន​លេច​ឡើង​ជារូប​រាង​និង​អភិវឌ្ឍ​ក្លាយ​ជា​មណ្ឌល​ដ៏​ល្បី​ឈ្មោះ​ ដូច៖ ចម្ការផ្លែ​ឈើ​យ៉ាវ​យឿង មណ្ឌល​ទេសចរណ៍​មី​ខាញ់​ ចម្ការផ្លែ​ឈើ​វ៉ាម​សាង​ និង​ថ្មី​ៗ​នេះ​មានចម្ការ​ផ្លែ​ឈើ​ចិញ​ហ៊ុង មណ្ឌល​ទេស​ចរណ៍​អ៊ុង​ដេ មណ្ឌល​ទេស​ចរណ៍​លុង​ត្រាម។​ល។​ អាស្រ័យ​អ្នក​ស្រុក​ទាញ​យក​ផល​ចម្ការ​ផ្លែ​ឈើ​របស់​គ្រួ​សារ ហើយ​កសិករ​ចូល​ចិត្ត​ធ្វើ​សេវា​កម្ម​ទេស​ចរណ៍​កើន​ឡើង​ជា​លំ​ដាប់​។​ បង​លីវ៉ាន់​ថាញ់ គ្រូ​បង្រៀន​សា​លា​អនុវិទ្យា​ល័យ​ត្រឿង​ឡុង​ ស្រុក​ផុង​ដៀង ឱ្យ​ដឹង​៖ “ផ្ទះ​ខ្ញុំ​នៅ​ក្បែរ​ផ្លូវ​ពី​មជ្ឈ​មណ្ឌល​ស្រុក​ទៅ​ឃុំ​ត្រឿង​ឡុង​ មណ្ឌល​កេរដំ​ណែល​ជ័យ​ជម្នះ​អ៊ុង​ហា​វ បត់ទៅ​ផ្លូវ​បូង​តុង-ម៉ោក​ង៉ាង​ ម៉្លោះ​ហើយ​រថ​យន្ត​ងាយ​ស្រួលចេញ​ចូល​។​ ពីមុន ខ្ញុំ​មាន​ចម្ការ​ផ្ញៀវខៀវ​ ប៉ុន្តែ​ចំ​ណូល​មិន​ខ្ពស់​។​ រដូវ​ផ្លែ​ផ្ញៀវ​ម្តង​ៗ​ អ្នក​ដំ​ណើរ​តែង​ឆៀង​ចូល​សុំ​ថត​រូប ទើប​ខ្ញុំ​គិតដល់​ការ​កែ​ប្រែ​ចម្ការ​ ស្វែង​រក​និង​ដាំ​ប្រ​ភេទ​ឈើ​ហូប​ផ្លែ​ណា​ផ្តល់​ផល​ខួប​ឆ្នាំ​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ចម្ការ​ ផ្លែ​ឈើ​និង​ថត​រូប។​ បើ​សិន​គ្មាន​អ្វី​ប្រែប្រួល​ ចម្ការ​ទេស​ចរណ៍ខ្នាត​តូច​ជាង​ ៣ កុងដី​របស់​ខ្ញុំ​ នឹង​បើក​ទ្វារ​ទទួល​ភ្ញៀវ​នៅ​ឆ្នាំ​ក្រោយ​”។​

ក្លាយ​ជា​ក្រុង​អេកូ អ្នក​ស្រុក​ផុង​ដៀង​មិន​ត្រឹម​តែរស់​នៅ​សប្បាយ​រីក​រាយ​ក្នុង​បរិយា​កាស​ធម្ម​ជាតិ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ អា​ស្រ័យ​ការធ្វើ​ទេស​ចរណ៍និង​សេវា​កម្ម​ផ្សេង​ៗ​ទៀត​ ផង៕

​ហាថាញ់-មុនី

ចែករំលែកអត្ថបទ