14/09/2020 - 09:27

ជន​រួម​ជាតិ​ខ្មែរ​អំ​ណរ​បុណ្យ​សែន​ដូន​តា

ជារៀង​រាល់​ឆ្នាំ​ ឱ្យ​តែដល់​ថ្ងៃ​ ១ រោច​ ខែ​ភទ្រ​បទ​ ជន​រួម​ជាតិ​ខ្មែរ​តែង​រៀប​ចំ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​។​ នេះ​ជាពិធី​បុណ្យ​ធំ​មួយ​ក្នុង​ចំ​ណោម​ពិធីបុណ្យ​ធំ​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ​ និង​ប្រារព្ធ​ធ្វើ​ក្នុង​រយ: ពេល​ ១៥ ថ្ងៃ​។​

ពិធីកាន់​បិណ្ឌ​ក្នុង​អំ​ឡុង​ ១៥ ថ្ងៃ​ មាមីង​ខ្មែរ​ដាក់​វេន​យក​ចង្ហាន់​ទៅ​វត្ត​ប្រ​គេន​ព្រះ​សង្ឃ​។​

 ពិធី​រាប់​បាត្រ​ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តានៅ​វត្ត​មុនី​រង្សី​ ក្រុង​កឹង​ធើ។​ ​  ​រូប​៖ លីមេង

 ​ មាមីង​ខ្មែរ​សែន​បាយ​ស្ពក​នៅ​នឹង​ផ្ទះ​ដើម្បី​ឧទ្ទិសកុសល​បុណ្យ​ដល់​បុព្វ​ការី​ជន​។​

យោង​តាម​ថេរដី​កា​ព្រះ​តេជ​ព្រះ​គុណ​យឿងវឹង​ អនុប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​ បុណ្យ​ភ្ជុំ​បិណ្ឌ​ ជាពិធី​បុណ្យ​ប្រ​ពៃណី​សាសនា​និយម​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​តាំង​ពី​យូរ​លង់​មក​។​ ក្នុង​អំ​ឡុងពេល​ ១៥ ថ្ងៃ​ មាមីង​ខ្មែរ​តែង​រៀប​ចំ​ចង្ហាន់ នំនែកជាដើម​។​ល។​ យក​ទៅ​វត្ត​ប្រ​គេន​ព្រះ​សង្ឃ​និង​បោះ​បាយ​បិណ្ឌ​។​ ជា​រៀង​រាល់​ថ្ងៃ​ មុន​ពេល​អរុណរះ មា​មីង​ពុទ្ធ​បរិស័ទ​តែង​ធ្វើ​ពិធី​បោះ​បាយ​បិណ្ឌ​។​ ពេល​ព្រឹក​និង​ថ្ងៃ​ត្រង់​ មាមីង​យក​ចង្ហាន់​មក​វត្ត​វេរប្រ​គេន​ព្រះ​សង្ឃ​ ដើម្បី​ឧទ្ទិសកុសល​បុណ្យ​ដល់​បុព្វ​ការី​ជន​ដែល​បាន​ចែក​ឋាន​។​ បុណ្យ​ភ្ជុំ​បិណ្ឌ​ គឺសម្តែង​ពី​កត្តញ្ញូតា​ធម៌​របស់​កូន​ចៅ​ចំ​ពោះ​ជីដូន​ ជីតា​ ឪ​ពុក​ ម្តាយ​ ញាតិ​សន្តាន​ដែល​ចែក​ឋាន​។​

លោក​គឹម​ងើ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ឃុំ​តាយវ៉ាន់​ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រ​ព្រឹត្ត​ទៅ​ក្នុង​អំ​ឡុង​ ១៥ ថ្ងៃ​ មាមីង​ខ្មែរ​ដាក់​វេន​ចាត់​ចែង​ចង្ហាន់​វេរប្រ​គេន​ព្រះ​សង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​បុណ្យ​ដល់​បុព្វ​ការី​ជន​។​ លោក​លីចៀង​ នៅ​ឃុំ​ថាញ់​ភូ ស្រុក​មីស្វៀង​ ឱ្យ​ដឹង​៖ “ថ្ងៃ​ ១៤ រោច​ គ្រួ​សារ​ខ្ញុំ​រៀប​បាយ​ស្ពក​សែន​ជីដូន​ជីតា​បុព្វ​ការី​ជន​ ថ្ងៃ​ ១៥ រោច​ យក​ចង្ហាន់​ទៅ​វត្ត​ប្រ​គេន​ព្រះ​សង្ឃ​ដើម្បី​ឧទ្ទិស​កុសល​បុណ្យ​ដល់​ញាតិ​សន្តាន​ ជីដូន​ជីតា​ បុព្វ​ការី​ជន​ ថ្ងៃ ១ កើត​ ខែ​អស្សុជ​ រៀប​បាយ​ស្ពកធ្វើ​ពិធី​សែន​ជូន​ដូន​តា មាន​ដាក់​អង្ករ​ អំ​បិល​  បង្អែម​និង​ចំ​អាប​ជាដើម​ក្នុង​កូន​សំ​ពៅ​យក​ទៅបណ្តែត​តាម​ខ្សែ​ទឹក​ព្រែក​ ទន្លេ​ជូន​ដូន​តាទៅ​ស្រុក​វិញ​។​ ទន្ទឹម​នឹង​នោះ​ កូន​ចៅ​វិល​មក​ផ្ទះ​សម្តែង​កត្តញ្ញូ​តា​ធម៌​ចំ​ពោះ​អ្នក​មាន​គុណ​”៕​

                                              យ្វីអា​ញ់-មុនី

ចែករំលែកអត្ថបទ