07/09/2020 - 16:21

នៅ​ពេល​គោ​លនយោ​បាយ​ស៊ី​ជម្រៅ​ក្នុង​ជីវ​ភាព​

លោក​ត្រឿង​ថា​ញ់សាង​ ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​កើ-ដ ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ អា​ស្រ័យ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​កសាង​ជន​បទ​ថ្មី​ និង​គោ​លនយោ​បាយ​វិនិ​យោគ​ដោយ​ឡែក​រ​បស់រដ្ឋ​ សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ស្រុក​កើ-ដ ក្រុង​កឹង​ធើ ទើប​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ ជីវ​ភាព​សម្ភារៈ ស្មារ​តី​របស់​ជន​រួម​ជាតិ​បាន​លើក​កម្ពស់​។​

ដង​ផ្លូវ​តភ្ជាប់​ពី​ភូមិ​ថើយ​ត្រឿង​ ១ ទៅ​ភូមិ​ថើយ​ត្រឿង​ ២ នៅ​ឃុំ​ថើយ​ស្វឹង​។​

ជនរួម​ជាតិ​ខ្មែរ​នៅ​ស្រុក​កើ-ដ រស់​នៅ​លាយ​ឡំ​គ្នា​ជាមួយ​នឹង​ជន​ជាតិ​ដទៃ​ទៀត​ នៅ​តាម​ឃុំ​ ទីប្រ​ជុំ​ជន​ទាំង ​១០ លើ​ភូមិ​សាស្រ្ត​ស្រុក​ ក្នុង​នោះ​ ប្រ​មូល​ផ្តុំ​ច្រើន​កុះ​ករ​នៅ​តាម​ឃុំ​ថើយ​ដុង​ ថើយ​ស្វឹង​ ដុង​ថាំង និងទីប្រ​ជុំ​ជន​កើ-ដ។​ល។​ ក្រៅ​ពី​ទទួល​ផល​ពី​កម្ម​វិធី​ គម្រោង​ វិនិ​យោ​គរួម​របស់​ស្រុក​ ក្រុង​ តំ​បន់​ជន​រួម​ជាតិ​នៅ​ទាំង​បាន​វិនិ​យោគ​ពី​គោល​នយោ​បាយ​ដោយ​ឡែក​ជាច្រើន​ទៀត​។​ លេច​ធ្លោ​បំ​ផុត​ គឺគោល​នយោ​បាយ​ ឧបត្ថម្ភ​ផ្ទះ​ និង​ដី​សង់​ផ្ទះ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ ១១៧ គ្រួ​សារ​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​សម្រាប់​ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​ថើយ​ហ្វាB ទីប្រ​ជុំ​ជន​កើ-ដ គិត​ជាទឹក​ប្រាក់សរុប​ ៩,៦ ពាន់​លាន​ដុង​ ឧបត្ថម្ភ​ជន​ជាតិ​ភាគ​តិ​ច​ ២៧៣ គ្រួ​សារ​បុល​ទុន​អភិវឌ្ឍ​ផលិតកម្ម​ គិត​ជាទឹក​ប្រាក់ជាង​ ៣,៣ និង​ឧបត្ថម្ភ​ប្រ​ជា​ជន​ ៧៩ គ្រួ​សារ​បុល​ទុន​ដើម្បី​ជួស​ជុល​ផ្ទះ​ គិត​ជាទឹក​ប្រាក់ជិត ​២ ពាន់​លាន​ដុង​។​ អនុវត្ត​កម្ម​វិធី​ ១៣៥ (ដំ​ណា​ក់​កាល ​II) របស់​រដ្ឋា​ភិបាល​ដល់​ភូមិ​លំ​បាក​ខ្លាំង​ចំ​នួន ​២ របស់​ឃុំ​ថើយ​ស្វឹង​ គឺភូមិ​ថើយត្រឿង​ ១ និង​ថើយ​ត្រឿង​២ បាន​វិនិ​យោគ ១,៧ ពាន់​លាន​ដុង​ ដើម្បី​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​។​ល។​ តាម​ប្រ​សាសន៍​អ្នក​ស្រី​ង្វៀន​អា​ញ់ង្វៀត​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីប្រ​ជុំ​ជន​កើ-ដ គ្រួ​សារ​ដែល​រស់​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​សម្រាប់​ជន​ជាតិ​ភាគ​តិ​ច​នៅ​ភូមិ​ថើយ​ហ្វាB បាន​រដ្ឋ​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ និង​សង់​ផ្ទះ​មហា​សាម​គ្គី​ជូន​ ម្ល៉ោះ​ហើយ​មាមីង​មាន​ផ្ទះ​សម្បែង​សមរម្យ​និង​ស្ងប់​អា​រម្មណ៍ធ្វើ​ការ​រក​ស៊ី​ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ តួយ៉ាង​ដូច​គ្រួ​សារ​លោក​លីសុង និង​គ្រួ​សារ​បងឡឹម​ថេហៀងជាដើម​។​

លោក​ឡេក្វឹ​កវៀត​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថើយ​ស្វឹង​ ឱ្យ​ដឹង​បន្ថែម​៖ “កម្ម​វិធី​ គម្រោង​ ដែល​មាន​លក្ខណៈ​ដោយ​ឡែក​រ​បស់រដ្ឋ​វិនិ​យោ​គដល់​ឃុំ​ថើយ​ស្វឹង​ បាន​ពង្រីក​ប្រសិទ្ធ​ភាព​ បង្ក​ភាព​ផ្លាស់​ប្ដូរ​ជាវិជ្ជ​មាន​ក្នុង​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​។​ ឃុំ​បាន​សហកា​រជាមួយ​នឹង​ធនាគារ​គោ​លនយោ​បាយ​សង្គម​ស្រុក​ បាន​ផ្ដល់​កញ្ចប់​ឧបត្ថម្ភ​បុល​ទុន​ផ្សេង​ៗ​ ដូច​ជា​៖ សង់​ផ្ទះ​ ផ្លាស់​ប្តូរ​មុខ​របរ​ និង​ទឹក​ស្អាត​ប្រើ​ប្រាស់​។​ល។​ មិន​ត្រឹម​តែ​ឧបត្ថម្ភ​បុល​ទុន​ប៉ុណ្ណោះ​ទេ​ ឃុំ​នៅ​ទាំង​សហកា​របណ្តុះ​បណ្ដាល​ និង​ឧទ្ទេស​នា​មការ​ងារ​ធ្វើ​ដល់​ពលករ​នៅ​ភូមិ​ភាគ​ចំ​នួន​ ៨០ នាក់ទៅ​ធ្វើ​ការ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ត្រា​ណុក ខណ្ឌ​ប៊ិញធ្វី។​ ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​ពលករ​ រៀង​រាល់​ថ្ងៃ​ រថ​យន្ត​របស់​ក្រុម​ហ៊ុន​ បាន​មក​ទទួល​ និង​ជូន​ដំ​ណើរនៅ​មជ្ឈ​មណ្ឌល​វប្បធម៌​កីឡា​របស់​ឃុំ​។​ល។​ ឆ្នាំ ​២០១៩ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ឃុំ​ថើយ​ស្វឹង​សម្រេច​បាន ​៤៥,៧ លាន​ដុង​/ម្នា​ក់/ឆ្នាំ​។​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រក្នុង​ទូទាំង​ឃុំ​ នៅ​តែ ៣ គ្រួ​សារ​ប៉ុណ្ណោះ​”៕​

                                      ហា​ថា​ញ់-វិមាន

ចែករំលែកអត្ថបទ