មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/09/2020 - 17:09

រួម​កម្លាំង​កសាង​ផ្លូវ​ភ្លឺ​-បៃតង​-ជ្រះ​ស្អាត​

មាមីង​ខ្មែរ​នៅ​ភូមិ​បឹង​កក់​ ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ មាន​ភាព​រីករាយខណៈ​ពេល​ដង​ផ្លូវ​ក្នុង​ភូមិ​ត្រូវបាន​បំ​ពាក់​អំ​ពូល​ភ្លើង​ថា​មពល​ព្រះ​អា​ទិត្យ​ ជួយ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរនា​ពេល​យប់​។​

 បង្គោ​លអំ​ពូល​ភ្លើង​ថា​មពល​ព្រះ​អា​ទិត្យ​ ត្រូវ​បាន​បំ​ពាក់​នៅ​ភូមិ​បឹង​កក់​ ឃុំ​ភូមី។​ 

យោងតាម​ថេរដី​កា​ព្រះ​តេជព្រះ​គុណ​ លីវ​ហ្វៀង​ ព្រះ​ចៅ​អធិ​ការ​វត្ត​បឹងកក់​៖ ការ​បំ​ពាក់​អំ​ពូល​ភ្លើង​ផ្លូវ​ត្រូវ​បាន​រដ្ឋ​អំ​ណា​ចភូមិ​ភាគ​ចលនា​អនុវត្ត​លក្ខឋាន​ជន​បទ​ថ្មី​ ស្ដី​ពីកសាង​ផ្លូវ​ភ្លឺ​-បៃតង​-ជ្រះ​ស្អាត​។​ ដំ​បូង​ រដ្ឋ​អំ​ណា​ច​ចលនា​បំ​ពាក់​អំ​ពូល​ភ្លើង​អគ្គិ​សនី​ធម្ម​តា​ ប៉ុន្តែ​លំ​បាក​ក្នុង​ការ​បង់​ថ្លៃ​ភ្លើង​។​ ហេតុ​នោះ​ អា​ត្មា​ភាព​បានពិគ្រោះ​យោ​បល់ជាមួយ​គណៈ​កម្ម​ការ​វត្ត​ បវារណា​ពុទ្ធ​បរិស័ទ​បំ​ពាក់​អំ​ពូល​ភ្លើង​ថា​មពល​ព្រះ​អា​ទិត្យ​។​ ព្រះ​តេជព្រះ​គុណ​ លីវ​ហ្វៀង​ មាន​ថេរដី​កា​៖  “ពេល​ឮ​អា​ត្មា​ភាព​វែក​ញែក​អស់​អា​ថ៌ពី​ផល​ប្រ​យោ​ជន៍​នៃ​ការ​អុជ​បំ​ភ្លឺ​តាម​ផ្លូវ​ មាមីង​ពុទ្ធ​បរិស័ទ​ក៏យល់​ស្រប​ ហើយ​ចលនា​កូន​ចៅ​ក្នុង​គ្រួ​សារ​ចូល​រួម​កសាង​”។​ សព្វ​ថ្ងៃ​ អំ​ពូល​ភ្លើង​ថា​មពល​ព្រះ​អា​ទិត្យ​ត្រូវ​បាន​បំ​ពាក់​តាម​ផ្លូវ​នៅ​ភូមិ​បឹង​កក់​និង​ភូមិ​ត្រា​លៃ​ (ភូមិ​ដៃ​ដូន​អុយ) ចម្ងាយ​ជាង​ ១,៥ គីឡូ​ម៉ែ​ត្រ មានបង្គោ​លភ្លើង​ទាំង​អស់​ ៤​៨​ ដើម​។​ គិត​មធ្យម​ភាគ​បង្គោ​លភ្លើង​មួយ​ដើម​មា​នតម្លៃ​ជាង​ ៣​,២​ លាន​ ដុង​ អា​ស្រ័យ​ប្រ​ជា​ជន​រួម​វិភាគ​ទាន​។​ លោកថា​ច់​ហៀង នៅ​ភូមិ​បឹង​កក់​ ឱ្យ​ដឹង​៖ “ចាប់​តាំង​ពី​មានភ្លើង​បំ​ភ្លឺ​ផ្លូវ​ ការ​បើ​ក​ម៉ូតូ​ពេល​យប់​មិន​បារម្ភ​គ្រោះ​ថ្នា​ក់​ចរាចរ​និង​មិន​ខ្លាច​លួច​ប្លន់​។​ ពិសេស​ មាមីង​នៅ​ទាំង​ដាំ​ផ្កា​លម្អ​នៅ​មុខ​ផ្ទះ​និង​ជម្រះ​ស្មៅ​ជាដើម​ ញុាំង​ឱ្យ​ទេសភា​ព​ក្នុង​ភូមិ​កាន់​តែមាន​ភាព​ស្រស់​ស្អាត​”។​ 

សង្កេត​ឃើញ​ប្រ​សិ​ទ្ធភាព​នៃ​ទម្រង់​បំ​ពាក់​អំ​ពូល​ភ្លើង​ថា​មពល​ព្រះ​អា​ទិត្យ​ ឃុំ​ភូមីក៏​ចាប់​ផ្ដើម​ពង្រីក​ទម្រង់​ចុះ​ទៅ​ភូមិ​ផង​ឯទៀត​។​ លោកថា​ច់​មិញ​ឡី អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូមី ឱ្យ​ដឹង​៖ “មាន​អំ​ពូល​ភ្លើង​ផ្លូវ​ គឺការ​រួម​ចំ​ណែ​ក​បំភ្លឺ​ភូមិ​ស្រុកផង​ និង​រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នា​ប់​នៅ​ភូមិ​ភាគ​ផង​។​ ផ្ដើម​ពី​ប្រ​សិ​ទ្ធភាព​នៃ​ការ​បំ​ពាក់​អំ​ពូល​អគ្គិ​សនីថា​មពល​ព្រះ​អា​ទិត្យ​នៅ​ភូមិ​បឹង​កក់​ ឃុំ​នឹង​សហកា​រជាមួយ​នឹង​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ពពុះ​ទឹក​ ចលនា​ប្រ​ជា​ជន​ចូល​រួម​វិភាគ​ទាន​បំ​ពាក់​អំ​ពូល​ភ្លើង​ ថា​មពល​ព្រះ​អា​ទិត្យ​នៅ​តាម​ផ្លូវ​ជន​បទ​ថ្មី​គំ​រូចម្ងាយជាង​ ១​ គីឡូ​ម៉ែ​ត្រ ត្រូវ​ការ​បង្គោ​លភ្លើង​ជាង​ ៣​០ ដើម​ គិត​ជាថវិកា​ប្រ​មាណ​ ១​០០ លាន​ដុង​។​ ទោះ​បីទម្រង់​នេះ​ចាប់​ផ្ដើម​ដំ​បូង​ចំ​ណា​យ​ថវិកា​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​បាន​ប្រ​ជា​ជន​គាំ​ទ្រព្រោះ​មិន​បាច់​បង់ប្រាក់​ភ្លើង​ប្រ​ចាំ​ខែ​”៕​

                                            លីធាន​ - ថា​ច់​ធី

ចែករំលែកអត្ថបទ