ច្បាប់វិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់កម្មាភិបាល អ្នករដ្ឋការ និងច្បាប់បុគ្គលិក ត្រូវបានរដ្ឋសភាអនុម័ត ឱ្យប្រើនៅថ្ងៃ ២៥/១១/២០១៩ ក្នុងសម័យប្រជុំលើកទី ៨ រដ្ឋសភា នីតិកាល XIV រួម មាន៣ មាត្រា ដោយមានខ្លឹមសារថ្មីៗជាច្រើន។ ក្នុងនោះ មាត្រាទី ១ នៃច្បាប់បានកំណត់ មានខ្លឹមសារចំនួន ២២ ត្រូវបានធ្វើវិសោធនកម្ម បំពេញបន្ថែមចំពោះច្បាប់កម្មាភិបាល អ្នករដ្ឋការ; មាត្រាទី២ បានកំណត់ មានខ្លឹមសារចំនួន ១៣ ត្រូវបានធ្វើវិសោធនកម្ម បំពេញបន្ថែមចំពោះច្បាប់បុគ្គលិក; មាត្រាទី ៣ បានកំណត់សុពលភាពអនុវត្តចាប់ពី ថ្ងៃ១/៧/២០២០។
គួរកំណត់ចំណាំ រាល់ខ្លឹមសារនៃការកែប្រែច្បាប់បុគ្គលិក បានកំណត់ចាប់ពីថ្ងៃ ១/៧/២០២០ អនុវត្តការចុះកិច្ចសន្យាការងារមានកំណត់វេលា ចំពោះអ្នកបានជ្រើសរើសជាបុគ្គលិក លើកលែងតែករណីមួយចំនួនដែលច្បាប់បានកំណត់ផ្សេង។
ចំពោះករណីបុគ្គលិក ដែលអនុវត្តចុះកិច្ចសន្យាការងារមិនកំណត់វេលា រួមមាន៖ បុគ្គលិកបានជ្រើសចូលបម្រើការងារមុនថ្ងៃ ១/៧ /២០២០; កម្មាភិបាល អ្នករដ្ឋការផ្លាស់ប្ដូរ មកធ្វើការជាបុគ្គលិកតាមសេចក្ដីកំណត់; អ្នកបានជ្រើសចូលធ្វើជាបុគ្គលិក បម្រើការងារនៅតំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកពិសេស និងករណីដែលបានរដ្ឋាភិបាលចែងលម្អិត។
ទន្ទឹមនឹងនោះ រាល់ខ្លឹមសារដែលធ្វើវិសោធនកម្ម បំពេញបន្ថែមនៃច្បាប់កម្មាភិបាល អ្នករដ្ឋការ បានចែងច្បាស់អ្នករដ្ឋការចូលនិវត្តន៍ ក៏អាចទទួលរងពិន័យ”លុបចោលតំណែងមុខងារ”។ យោងតាមនោះ កម្មាភិបាល អ្នករដ្ឋការ ក្រោយពីឈប់ការងារឬចូលនិវត្តន៍ ទើបប្រទះឃើញបទល្មើសក្នុងរយៈពេលបម្រើការងារ គឺយោងតាមលក្ខណៈកម្រិតធ្ងន់ស្រាលនឹងត្រូវទទួលរងការពិន័យក្នុងចំណោមរូបភាពពិន័យដូចជា៖ ស្ដីបន្ទោស ព្រមានទោស លុបឈ្មោះពីមុខតំណែងធ្លាប់ទទួលបន្ទុក។
ការពិន័យនេះ គឺផ្សារភ្ជាប់នឹងផលវិបាកច្បាប់សមទៅតាមបទល្មើស៕
យោងតាម https://nhandan.com.vn ប្រែសម្រួល៖ ថាច់ធី