សម្ព័ន្ធយុវជនស្រុកកូវកែ ខេត្តត្រាវិញ តែងឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី។ មានចលនាលេចធ្លោបំផុតចំនួន ២ គឺ “ឈានមុខអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារមាតុភូមិ” “រួមដំណើរជាមួយយុវជនសាងខ្លួន បង្កើតអាជីព”។
សម្ព័ន្ធយុវជនឃុំហ្វាតឹង កំពុងសម្អាតដងផ្លូវដាំផ្កាលម្អ។
សម្ព័ន្ធយុវជនស្រុកកូវកែ រក្សានិងអភិវឌ្ឍទម្រង់ចំនួន ១៥ “ក្លឹបអភិវឌ្ឍសេដ្ឋកិច្ច” អាស្រ័យយុវជនជាកម្លាំងស្នូល ដើម្បីកែលម្អជីវភាព បង្កើនប្រាក់ចំណូល។ តាមរយៈប្រភពទុនសាងខ្លួន បង្កើតអាជីព សម្ព័ន្ធយុវជនខេត្តឧបត្ថម្ភ ៣៥០ លានដុងសម្រាប់អភិវឌ្ឍទម្រង់សេដ្ឋកិច្ច មានដូច៖ ចិញ្ចឹមកង្កែប ចិញ្ចឹមគោ ចិញ្ចឹមមាន់ មូរចំបើង កិនស្រូវ; គ្រួសារសម្ព័ន្ធយុវជនចំនួន ១.៦៥១ បានបុលទុនពីធនាគារគោលនយោបាយសង្គម សរុបបំណុលប្រាក់កម្ចីប្រគល់ការ ២៧,៩៨៧ ពាន់លានដុងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច។ល។ យុវជនង្វៀនតឺលឹប សាខាសម្ព័ន្ធយុវជនយោធាឃុំហ្វាតឹង ចែករំលែក៖ “ឆ្នាំ ២០១៩ គ្រួសារខ្ញុំបានឧបត្ថម្ភបុលទុនដោះស្រាយការងារធ្វើពីធនាគារគោលនយោបាយសង្គមស្រុកចំនួន ២០ លានដុង សម្រាប់កែប្រែចម្ការខ្នុរ ១.៥០០ម២។ ផ្ដើមពីប្រភពទុនខាងលើរួមចំណែកជួយគ្រួសារខ្ញុំអភិវឌ្ឍសេដ្ឋកិច្ច និងមានលក្ខណសម្បត្តិចូលរួមបំពេញការងារនៅភូមិភាគ”។
ក្នុងការកសាងជនបទថ្មី សម្ព័ន្ធយុវជននៅតាមឃុំ ទីប្រជុំជន ក្រោមឱវាទបានចុះឈ្មោះធានារ៉ាប់រងសំណង់ កិច្ចការយុវជនចំនួន ៥១ មានដូច៖ កសាងស្ពានជនបទ ផ្ទះសប្បុរសធម៌ ដាក់អំពូលភ្លើងតាមដងផ្លូវ ដាំផ្កាលម្អតាមផ្លូវ កាប់ឆ្ការព្រៃស៊ុបទ្រុប យកចិត្តទុកដាក់ជួយឧបត្ថម្ភប្អូនៗកុមារដែលមានស្ថានភាពលំបាក។ល។ លេខាសម្ព័ន្ធយុវជនយោធាឃុំហ្វាតឹង វ៉វ៉ាន់ដែម ឱ្យដឹង៖ “រៀងរាល់សប្តាហ៍ សាខាសម្ព័ន្ធយុវជនចាត់សមាជិកសម្ព័ន្ធយុវជន ២ នាក់ទទួលរ៉ាប់រងការងារកាត់ស្មៅ និងកាប់ឆ្ការព្រៃស៊ុបទ្រុបនៅតាមសងខាងផ្លូវ។ សាខាសម្ព័ន្ធយុវជនតែងត្រៀមលក្ខណសហការដើម្បីអនុវត្តរាល់សកម្មភាពអំពីកសាងជនបទថ្មី”៕
សឺនម៉ាល័យ - ថាច់ធី