តាមប្រសាសន៍ លោកថាច់ថេហៀង ប្រធានការិយាល័យជនជាតិស្រុកត្រាអូង ខេត្តវិញឡុង អាស្រ័យគោលនយោបាយឧបត្ថម្ភពិសេសដោយឡែករបស់រដ្ឋដល់ជនរួមជាតិភាគតិចសមស្របនឹងតម្រូវការ ម្ល៉ោះហើយជីវភាពជនរួមជាតិមានការវិវឌ្ឍយ៉ាងសកម្ម។
ដងផ្លូវចូលកាន់ភូមិមីអាង។
ស្ពានតាធាយ។
ជាក់ស្ដែង ពេលអនុវត្តសេចក្តីសម្រេចលេខ៧៥៥/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្ដីពីឧបត្ថម្ភទឹកស្អាតស្រុកត្រាអូង បានឧបត្ថម្ភថវិកាសម្រាប់ដាក់បំពង់ផ្គត់ផ្គង់ទឹកស្អាតដល់គ្រួសារក្រីក្រ គ្រួសារជនរួមជាតិខ្មែរចំនួន ៦២២ ។ ដោយឡែកគ្រួសារជនរួមជាតិភាគតិច ១៩១ គ្រួសារ បានឧបត្ថម្ភនាឡិកាទឹកបន្ថែមទៀត។ គ្រួសារដែលនៅឆ្ងាយពីផ្លូវធំ ស្រុកឧបត្ថម្ភបាសាំងទឹកដើម្បីស្តុកទឹកស្អាតប្រើប្រាស់។ អ្នកមីងថាច់ធីស្វាង នៅភូមិមីអាង ឃុំតឹងមី ឱ្យដឹង៖ “បន្ទាប់ពីគ្រួសារខ្ញុំបានឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី រដ្ឋក៏បានឧបត្ថម្ភតភ្ជាប់ទឹកស្អាតប្រើប្រាស់ដល់គ្រួសារខ្ញុំទៀតផង។ មុននេះ គ្រួសារខ្ញុំប្រើប្រាស់តែទឹកប្រឡាយនៅមុខផ្ទះសម្រាប់ដណ្តាំស្ល ងូតលាងនិងបោកគក់។ ចាប់ពីមានទឹកស្អាតប្រើប្រាស់ ឃើញថាខ្ញុំមិនសូវឡើងកន្ទាលត្រអាកដូចមុន”។
ចំណុះកម្មវិធីទិសដៅជាតិស្ដីពីកាត់បន្ថយភាពក្រីក្រចីរភាព កម្មវិធី ១៣៥ របស់រដ្ឋាភិបាល ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនរួមជាតិ នៅលើភូមិសាស្រ្តស្រុកត្រាអូងកាន់តែមានភាពសមរម្យ ដងផ្លូវស្ទើរតែទាំងអស់ត្រូវបានក្រាលបេតុង កៅស៊ូ។ លេចធ្លោបំផុតគឺដងផ្លូវគមនាគមន៍តភ្ជាប់ពីភូមិវាល-មីធ្វឹង-ត្រាម៉ង នៅឃុំតឹងមី ដងផ្លូវពីភូមិត្រកៀក-បាងចាង តភ្ជាប់ទៅនឹងឃុំតឹងមីនិងឃុំត្រាកូង និងផ្លូវចម្ការ ឃុំត្រាកូង។ល។ បងង្វៀនវ៉ាន់ត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងមី ឱ្យដឹង៖ “ក្រៅពីផ្លូវធំបានក្រាលកៅស៊ូ ចំណែកផ្លូវរាយរងក៏បានក្រាលបេតុងរួចរាល់ដែរ ម្ល៉ោះហើយមាមីងធ្វើដំណើរទៅមកដោះដូរទំនិញមានភាពងាយស្រួលណាស់។ អាស្រ័យហេតុនោះ ជីវភាពសម្ភារៈរបស់ជនរួមជាតិបានលើកកម្ពស់ជាសន្សឹមៗ”។ បងស្រីថាច់ធីហុង នៅភូមិវាល ឱ្យដឹងដោយក្តីរីករាយ៖ “តាំងពីផ្លូវបេតុងតភ្ជាប់ភូមិបានកសាងសម្រេចរួចរាល់ យើងត្រូវការទៅវត្តវ៉ាមានភាពងាយស្រួលណាស់។ ពីមុនចង់ទៅវត្តត្រូវទៅដើរ ខែភ្លៀងផ្លូវបែកភក់ជ្រាំពិបាកធ្វើដំណើរណាស់។ ឥឡូវ ខ្ញុំជិះកង់បន្តិចគឺដល់វត្តហើយ។ បើថ្ងៃសៅរ៍ អាទិត្យ កូនៗមិនទៅធ្វើការ ខ្ញុំទៅវត្តដោយម៉ូតូ នោះកាន់តែរហ័សទៀត”៕
ហាថាញ់-វិមាន