លោក ង៉ោហុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង
ថ្លៃងការណ៍ក្នុងកិច្ចប្រជុំ។
ខេត្តសុកត្រាំងទើបបើកកិច្ចប្រជុំបន្ទាន់ ស្តីពីការងារបង្ការ ប្រឆាំងរោគរាលដាល Covid - ១៩ ។ ក្នុងកិច្ចប្រជុំ លោក ង៉ោហុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានចង្អុលការដល់ មន្ទីរ គណៈ ផ្នែក អង្គការមហាជននិងភូមិភាគនានា ត្រូវប្តេជ្ញាអនុវត្តរាល់វិធានការក្នុងការបង្ការប្រឆាំងរោគរាលដាល ។ ចំពោះលើកប្រឡងមធ្យមសិក្សាចំណេះទូទៅឆ្នាំ ២០២០ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏បានចង្អុលការដល់មន្ទីរអប់រំ និងបណ្តុះបណ្តាល មន្ទីរសុខាភិបាល និងភូមិភាគនានាគប្បីបង្កើនការអនុវត្តនូវវិធានការ ដើម្បីធានាសុខភាពសុវត្ថិភាពដល់បេក្ខជន ក្នុងអំឡុងពេលប្រឡង។ មន្ទីរសុខាភិបាលត្រូវឃ្លាំមើលយ៉ាងដិតដល់នូវស្ថានភាព ដាក់ឱ្យនៅដោយឡែកទាន់ពេល យកគំរូរោគធ្វើតេស្តបន្ទាន់ចំពោះករណីសង្ស័យ ករណីឆ្លងកាត់កន្លែងដែលកើតរោគរាលដាល... យោងតាមគណៈចង្អុលការបង្ការប្រឆាំងរោគរាលដាល Covid-១៩ ខេត្តសុកត្រាំង បច្ចុប្បន្នមិនទាន់មានភូមិភាគណាកត់សម្គាល់មានអ្នកឆ្លងរោគ Covid-១៩ នៅឡើយ។
យ្វីអាញ់