មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/07/2020 - 16:11

ជានិច្ច​កាល​នឹក​គុណ​វីរសមណៈ​៤ព្រះ​អង្គ​

មណ្ឌល​កេរ​ដំ​ណែ​ល​ប្រ​វត្តិ​សាស្រ្ត​ចេតិយគូឡា ស្រុក​ចូវ​ថាញ់ ខេត្ត​គៀង​យ៉ាង​ គឺទីឧត្តុង្គ​ឧត្តមសម្រាប់​នឹក​គុណ​វីរសមណៈ​ខ្មែរ​ ៤ ព្រះ​អង្គ​ បាន​បូជា​ជីវិតដើម្បី​សាសនា​និងជន​ជាតិ​ នៅ​ថ្ងៃ​ ១០/៦/១៩៧៤។​ ប្រ​ជា​ជន​ភូមិ​ភាគ​តែង​ហៅ​ដោយ​ការ​គោ​រពថា​ បូជនីយដ្ឋា​ន​វីរសមណៈ ​៤ ព្រះ​អង្គ​។​

សំ​ណង់​ចេតិយវីរសមណៈ​៤ ព្រះ​អង្គ​នៅ​គៀង​យ៉ាង​។​

ព្រះឧបជ្ឈាយ៍ យ័ញ​ឡឹង​ អនុប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ស្រុក​ចូវ​ថា​ញ់ បាន​រំលឹក​ឡើង​វិញ​ពី​ប្រ​វត្តិ​វីរសមណៈ​ ៤ ព្រះ​អង្គ​៖ ឡឹម​ហ៊ុង យ័ញ​ហយ យ័ញ​តឹប​ យ័ញ​ហម។​ ព្រះ​តេជព្រះ​គុណ​ទាំង​អស់​អង្គ​នេះ​ គឺជា​ព្រះ​សង្ឃ​ឆ្នើម​ ឆាក​ជីវិតផ្សារភ្ជាប់​សាសនា​និង​ជន​ជាតិ​ បាន​ស្ដែង​ឡើង​ពី​ប្រ​វេណី​ស្នេហា​ជាតិ​ អង់​អាច​ក្លា​ហា​នចំ​ពោះប្រ​វត្តិ​សាស្រ្ត​ពុទ្ធ​សាសនា​វៀត​ណា​មក្នុង​សតវត្ស​រ៍ទី ២០ ជាក់ស្ដែង​គឺដំ​ណា​ក់​កាល​ប្រ​ឆាំង​អា​មេរិក​សង្រ្គោ​ះជាតិ​។​

នោះ​គឺព្រះ​តេជព្រះ​គុណយ័ញ​ហយ ប្រ​សូតឆ្នាំ​ ១៩៥១ នៅ​ភូមិ​សាលីម ឃុំ​ប៊ិញ​អា​ង​។​ ព្រះ​តេជព្រះ​គុណ​យ័ញ​ហម ប្រ​សូតឆ្នាំ​ ១៩៥០ នៅ​ភូមិ​ថា​ញ់ឡើយ​ សព្វ​ថ្ងៃ​ជាភូមិ​សាសៀម​ ឃុំ​មិញ​ហ្វា។​ ព្រះ​តេជព្រះ​គុណ​យ័ញ​តឹប​ ប្រ​សូតឆ្នាំ​ ១៩៤១ នៅឃុំ​ប៊ិ​ញអាង​។​ ព្រះ​តេជព្រះ​គុណ​ឡឹម​ហុង​ ប្រ​សូតឆ្នាំ​ ១៩៤៧ នៅ​ភូមិ​វិញ​ដាំង ឃុំ​វិញ​ហ្វាហ៊ីប។​ វីរសមណៈ​៤ព្រះ​អង្គ​ ​រួមស្រុក​កំ​ណើត​តែមួយ​នោះ​គឺស្រុក​ចូវ​ថា​ញ់ ខេត្ត​គៀង​យ៉ាង​។​

ព្រះ​សង្ឃ​ ៤ ព្រះ​អង្គ​ បាន​ចូល​រួម​ក្នុង​សមាគម​ព្រះ​សង្ឃ​ សាម​គ្គី​ស្នេហា​ជាតិ​ស្រុក​ចូវ​ថា​ញ់ ដឹក​នាំដោយ​ព្រះ​តេជព្រះ​គុណ​ យ័ញ​ម៉ៃ វត្ត​សិរី​វង្សាសាសៀម​ថ្មី​ ជាប្រ​ធាន​សមាគម​។​ ព្រះ​សង្ឃ​បាន​រួម​គ្នា​ទទួល​ភារ​កិច្ច​គឺចូល​រួម​អង្គ​ការ​ដឹក​នាំក្បួន​បាតុ​កម្ម​នៅ​ខ័ណ្ឌ​កៀង​ថា​ញ់។​

ព្រះ​តេជព្រះ​គុណ​ យ័ញ​តារា​ស៊ី​ផា គង់​នៅ​វត្ត​ឃ្លាំ​ងមឿង មាន​ថេរដី​កា​៖ អា​ត្មា​ភាព​បាន​ឮ​ព្រះ​សង្ឃ​ដែល​ធ្លាប់​ចូល​រួម​ក្នុង​ក្បួន​បាតុ​កម្ម​ នោះ​ប្រាប់​មក​ថា​៖ ខណៈ​ពេល​ឃើញ​ក្បួន​បាតុកម្ម​មា​នការ​តស៊ូ​ប្តូរ​ផ្ដាច់​ ពួក​ទាហាន​អា​យ៉ងបាន​បាញ់​រះលើ​ក្បួន​បាតុ​កម្ម​។​ ព្រះ​សង្ឃ​ ៤ ព្រះ​អង្គ​ទោះ​បីរង​របួស​ដោយ​គ្រាប់​កាំភ្លើង​ ប៉ុន្តែ​នៅ​តែស្រែ​កហ៊ោឡើង​ “ត្រូវ​ឈាន​ឡើង​” “ព្រះ​សង្ឃ​យើង​ឈាន​ឡើង​ ត្រូវ​ឈាន​ឡើង​ ! ។​ល។​”។​

ឆ្នាំ​ ១៩៧៦​ រដ្ឋ​បាន​កសាង​ចេតិយវីរសមណៈ​ ៤ ព្រះ​អង្គ​ ដើម្បី​រំលឹក​នូវ​គំ​រូ​ពលី​ដ៏​អង់​អា​ច​របស់​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ ក្នុង​ការ​ប្រ​ឆាំង​សង្រ្គាម​អស់​កាល​យូរ​របស់​ប្រ​ជា​ជាតិ​។​ រហូត​ដល់​ឆ្នាំ​ ១៩៩០ កេរ​ដំ​ណែ​ល​ប្រ​វត្តិ​សាស្រ្ត​ចេតិយគូឡា ត្រូវ​បាន​ទទួល​ស្គាល់​ជាកេរ​ដំ​ណែ​ល​ប្រ​វត្តិ​សាស្រ្ត​ថ្នា​ក់​ជាតិ​៕​

                                                  ហា​ថា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ