ទិដ្ឋភាពនៃអង្គប្រជុំ។
បញ្ជាការដ្ឋានយោធាខេត្ត គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទើបចាត់តាំងកិច្ចប្រជុំក្រុមប្រឹក្សាកាតព្វកិច្ចយោធាខេត្ត ដើម្បីត្រៀមបម្រុងឱ្យបានល្អកិច្ចប្រជុំបូកសរុបការងារជ្រើសរើសនិងកោះហៅពលរដ្ឋចូលបម្រើកងទ័ពឆ្នាំ២០២០។ ក្នុងអង្គប្រជុំ បញ្ជាការដ្ឋានយោធាខេត្ត បានរបាយការណ៍ពីសេចក្តីព្រាងរបាយការណ៍បូកសរុបការងារជ្រើសរើស និងកោះហៅពលរដ្ឋចូលបម្រើកងទ័ពឆ្នាំ ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ បញ្ជីឈ្មោះគ្រោងស្ងើចសរសើរ និងជូនរង្វាន់ដល់សមូហភាព បុគ្គលដែលសម្រេចបានស្នាដៃឆ្នើមក្នុងការងារជ្រើសរើសនិងកោះហៅពលរដ្ឋចូលបម្រើកងទ័ពឆ្នាំ ២០២០។
ឆ្នាំ ២០២០ ទូទាំងខេត្តបានប្រគល់ទ័ព ១.២០០ នាក់ (ក្នុងនោះ ការពារប្រទេស ១.០០០ នាក់ នគរបាលប្រជាជន២០០នាក់) សម្រេច ១០០% ភាគកម្រិតប្រគល់ឱ្យ។ ក្នុងនោះ បក្ខជនចំនួន១៤នាក់សម្រេច ១,១៧% សម្ព័ន្ធយុវជនចំនួន១.១៨៦នាក់ សម្រេច ៩៨,៨៣% ជំនាញបច្ចេកទេសចំនួន ១១១ នាក់ សម្រេច ៩,២៥%។ ក្រៅពីនោះ គណៈ ផ្នែក អង្គការមហាជននានាក្នុងស្រុកនិងឃុំ បានចលនាជូនអំណោយ សរុបជាទឹកប្រាក់ជាង ២ ពាន់លានដុង៕
យ្វីអាញ់-មុនី