15/06/2020 - 14:23

ពង្រីក បង្កើតវិសាលភាពចលនាប្រឡងប្រណាំង

(សុកត្រាំង) ៖ នគរបាលខេត្តសុកត្រាំងទើបបើកសន្និបាតគំរូឆ្នើមលើកទី៥ ដំណាក់កាល ២០១៥ -២០២០ និងដាក់ចេញទិសដៅការងារភារកិច្ចនិងវិធានការរៀបចំចលនាប្រឡងប្រ ណាំងនៅរយៈពេលខាងមុខ។

 លោកត្រឹងវ៉ានចៀង ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គលដែលសម្រេចបានស្នាដៃឆ្នើម។

នគរបាលខេត្តអនុវត្តល្អនូវភារកិច្ចនិងចលនាទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុភូមិ។ តស៊ូដើម្បីបំភ្លឺចំនួន១.៣៩១ករណី (សម្រេច៨១,៤%)។ ក្នុងនោះករណីមានទោសឧក្រិដ្ឋនិងមហាឧក្រិដ្ឋគឺ ១.២៣០ ករណី (ស្មើនឹង៨៨,៥%)។ អនុវត្តចលនាចំណុចកំពូលវាយប្រហារកម្លាំងកងនគរបាលខេត្តបានធ្វើការបោសសម្អាតជាង១១០.០០០លើក ប្រទះឃើញករណីលេងល្បែងស៊ីសងចំនួន២.២៣៣ករណី ដោយមានមុខសញ្ញាជាង១២.០០០នាក់។ ចាប់ខ្លួននិងបញ្ចុះបញ្ចូលមុខសញ្ញា៣២៥ នាក់ ដែលមានដីកាតាមចាប់ខ្លួន។

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្តបានជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គលដែលសម្រេចបានស្នាដៃឆ្នើម៕

លីធាន-សុផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកត្រឹងវ៉ានចៀង