18/05/2020 - 14:28

អភិវឌ្ឍ​ឃុំ​នា​នា​ដែល​មាន​ជន​រួម​ជា​តិភាគ​តិ​ច​រស់​នៅ​កុះ​ករ​

យោ​ងតាម​ប្រ​សាសន៍​លោក​ង៉ោត្រេវភឿង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​វីធ្វី ខេត្ត​ហូវ​យ៉ាង​។​ នៅ​ស្រុក​វីធ្វី  គឺមាន​តែ​ឃុំ​វីប៊ិ​ញ និង​ឃុំ​វីធ្វីដែល​មាន​មាមីង​ខ្មែរ​រស់​នៅ​ច្រើន​។​ ​ភាគ​ច្រើន​គឺប្រ​កប​របរ​កសិកម្ម​ ម៉្លោះ​ហើយ​ ពេល​អនុវត្ត​គោ​លនយោ​បា​យពិ​សេស​ដោយ​ឡែក​រ​បស់រដ្ឋ​សម្រាប់​ជន​រួម​ជា​តិភាគ​តិ​ច​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ក៏​ស្វែង​យល់​និង​កសាង​ផែន​ការ​ឱ្យ​សមស្រប​។​ អា​ស្រ័យ​ហេតុ​នោះ​ បា​នជួយ​កែ​លម្អ​ជីវ​ភាព​រ​បស់ជន​រួម​ជា​តិភាគ​តិ​ច​លើ​ភូមិ​សាស្រ្ត​។​

តាម​ប្រ​សាសន៍​បង​យ័ញ​លឹង ចាប់​ពី​ពេល​ប្រ​ឡា​យ​បា​នជីក​ស្តារ​ ស្រឡា​ងដឹក​ម៉ាស៊ី​ន​ កាត់​ស្រូវ​ចូល​ដល់​ចុង​ភូមិ​ ដើម្បី​ប្រ​មូល​ផល​ស្រូវ​ឱ្យ​មាមីង​។​

ចាប់ពី​កម្ម​វិធី​១​៣​៥​ ដំ​ណា​ក់​កាល​២​ បា​នផ្សព្វផ្សាយ​អនុវត្ត​នៅ​ភូមិ​៦​និង​ភូមិ​៨​ របស់​ឃុំ​វីធ្វីបា​នសម្រេច​រួច​រាល់​ជន​រួម​ជា​តិខ្មែរ​ លើ​ភូមិ​សាស្រ្ត​ភូមិ​ មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ ពី​ព្រោះ​កម្ម​វិធី​១​៣​៥​មិន​ត្រឹម​តែ​វិ និយោ​គកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​ ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជីក​ស្តារ​ប្រ​ឡា​យ​ទឹក​ហូរ​ចេញ​ចូល​។​ បង​យ័ញ​លឹង នៅ​ភូមិ​៦​ ឱ្យ​ដឹង​៖ “ពី​មុន​ប្រ​ឡា​យ​នេះ​រាក់ ម៉្លោះ​ហើយ​ទឹក​ជោរ​នា​ច ហូរ​ចេញ​ចូល​មិន​បា​ន។​ នៅ​រដូវ​ប្រាំ​ង គ្រួ​សារ​នៅ​ចុង​ប្រ​ឡាយ​ខ្វះ​ទឹក​ស្រោច​ស្រព​ដំ​ណាំ​។​ ឥឡូ​វ យើង​ខ្ញុំ​មិន​ខ្វល់​ពី​ការ​ខ្វះ​ទឹក​ទៀត​ ពី​ព្រោះ​ប្រ​ឡា​យ​ត្រូវ​បា​នជីក​ស្តារ​ទូ​កធំ​ៗ​ចូល​ប្រ​មូល​ទិញ​ កសិផល​ដល់​ស្រែ​ចម្ការ​ ហេតុ​នោះ​លក់​ក៏​បា​នថ្លៃ​”។​ អា​ច​ម៍ដី​ជីក​ស្តារ​ប្រ​ឡា​យ​ លើ​ក​ដី​ទប់ផ្លូវ​គមនា​គមន៍​ អា​ច​បើ​ក​ម៉ូតូ​ចូល​ដល់​ចុង​ភូមិ​។​ ហេតុ​នេះ​ គ្រួ​សារ​ណា​ដាំ​ដំ​ណាំ​លើ​ផ្ទៃ​ដី​បន្តិច​បន្តួច​ ពេល​ប្រ​មូល​ផល​រួច​ដឹក​ទៅ​លក់​ដោយ​ខ្លួន​ឯង​នៅ​ផ្សារ​ទីប្រ​ជុំ​ជន​នា​ងម៉ាវ។​ បង​យ័ញ​ទៀង​ នៅ​ភូមិ​៨​ ឱ្យ​ដឹង​៖ “ពី​មុន​ចង់​ទៅ​ណា​មក​ណា​មាន​តែ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ទឹក​ ជួប​ពេល​ទឹក​នា​ចលំ​បា​កណា​ស់​ ម៉្លោះ​ហើយ​ជួន​កាល​ក្នុង​មួយ​ខែ​ទើប​ប្តី​ប្រ​ព​ន្ធ​ខ្ញុំ​ទៅ​ផ្សារ​ម្តង​។​ ហេតុ​ដូច្នោះ​ ពេល​ប្រ​មូល​ផល​ផ្លែ​ឈើ​ ឬ​ត្រី​បង្គា​ដែល​រក​ប្រាយហូប​មិន​អស់​លក់​ក៏​មិន​បា​ន។​ ចាប់​តាំង​ពី​ពេល​មាន​ផ្លូវ​ដាន​ដល់​ផ្ទះ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទិញ​ម៉ូតូ​ដើម្បី​ងាយ​ស្រួល​ទៅ​មក​។​ រៀង​រាល់​ព្រឹក​ មាន​កសិផល​ខ្ញុំ​ដឹក​ទៅ​ផ្សារ​លក់​។​ ដើម្បី​រក​ប្រាក់ចំ​ណូល​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​”។​

មិន​ត្រឹម​តែ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប៉ុណ្ណោះ​ទេ​ នៅ​ឃុំ​នា​នា​ដែល​មាន​ជន​រួម​ជា​តិខ្មែររស់​នៅ​កុះ​ករ​នៅ​ស្រុក​វីធ្វី ថែម​ទាំង​បា​នជំ​នួយ​ទុន​ផល​ិតកម្ម​ ដើម្បី​ចិញ្ចឹម​ជលផល​ ដាំ​ដំ​ណាំរួម​ផ្សំ​ ចិញ្ចឹម​កន្ធា​យ​ ជ្រូក​ ទិញ​ម៉ាស៊ី​ន​ភ្ជួរ​រាស់ និង​ម៉ាស៊ី​ន​បូម​ទឹក​។​ល។​ ក្រៅ​ពី​ជំ​នួយ​ទុន​ឥត​សំ​ណង​ ក៏​មាន​ប្រ​ជា​ជន​៩​៨​គ្រួ​សារ​បា​នបុល​ទុន​ដោយ​មិន​គិត​ប្រា​ក់​ការ​រយៈ​ពេល​៥​ឆ្នាំ ដើម្បី​អភិវឌ្ឍផលិតតកម្ម​ សរុប​ទុន​បុល​ជិត​៥​០០លាន​ដុង​។​ លោក​គីហីវថា​ញ់ អនុប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង​៖ “គោ​លនយោ​បា​យឧបត្ថម្ភទាន់​ពេល​របស់​រដ្ឋ​ ឃើញ​ថា​ពង្រីក​បានប្រ​សិទ្ធភាព​ ជួយ​ឱ្យ​គ្រួ​សារ​ជន​រួម​ជា​តិភាគ​តិ​ច​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”៕​               

                                               ហា​ថា​ញ់-មុនី

ចែករំលែកអត្ថបទ