20/04/2020 - 16:00

លើក​កម្ពស់​គុណ​ភាព​ភូមិ​វប្ប​ធម៌​ថើយ​ត្រឿង​២​

ភូមិ​ថើយ​ត្រឿង​២​ ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ-ដ ក្រុង​កឹង​ធើ បាន​ទទួល​ស្គាល់​ជា “ភូមិ​វប្ប​ធម៌​” កាល​ឆ្នាំ​២​០០៣​។​  ចាប់​តាំង​ពីនោះ​មក​ ថើយ​ត្រឿង​២​តែង​ខិត​ខំ​លើក​កម្ពស់​គុណ​ភាព​ “ភូមិ​វប្ប​ធម៌​ ” លើក​កម្ពស់​ជីវភាព​សម្ភារៈ​ និង​ស្មារ​តី​ជូន​ប្រ​ជា​ជន​។​

អា​ស្រ័យ​ខិត​ខំ​ប្រឹង​ប្រែង​ពលកម្ម​ចិញ្ចឹម​សត្វ​បាន​ជាគ្រួ​សារ​

បង​យ័ញ​ហ្វាង​យ៉ាង​ចាក​ផុត​ពីភាព​ក្រី​ក្រ។​

បងយ័ញ​ហ្វាង​យ៉ាង​ ជាគ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ខ្មែរ​ទាំង​ឡាយ​នៅ​ភូមិ​ថើយ​ត្រឿង​២​ ចាក​ផុត​ពីភាព​ក្រី​ក្រឆ្នាំ​២​០១​៩​ ឱ្យ​ដឹង​៖ “ប្តី​ប្រ​ពន្ធ​ខ្ញុំ​ចេញ​នៅ​ដោយ​ឡែក​កាល​ពី​ឆ្នាំ​២​០១​២​។​ ដោយ​សារ​គ្មាន​ដី​បង្ក​បង្កើន​ផល ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ ដើម្បី​ចិញ្ចឹម​កូន​តូចៗ​ទាំង​២​នាក់​  ។ល។​ ឆ្នាំ​២​០១​៨​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​បាន​សមាគមនារី​ឃុំ​ថើយ​ស្វឹង​ ពិនិត្យ​ជំនួយ​ជ្រូក​មួយ​គូ។​  នៅ​ពេល​នោះ​  ប្រ​ពន្ធ​ខ្ញុំ​ក៏​សុំ​បាន​ការ​ងារ​ធ្វើ​ក្នុង​ក្រុម​ហ៊ុន​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ត្រា​ណុកផង​ដែរ​។​ ចំ​ណែក​ខ្ញុំ​នៅ​ផ្ទះ​ចិញ្ចឹម​ជ្រូក​ផង​ ទៅ​ធ្វើ​ការ​ឈ្នួល​ក្នុង​ភូមិ​ និង​មើល​ថែទាំ​កូន​ផង​។ល។​ ជ្រូក​កើត​កូន​បាន​មក​ខ្ញុំ​លក់​ទៅ​វិញ​ ទុក​តែ២​ក្បាល​សម្រាប់​ចិញ្ចឹម​ប៉ុណ្ណោះ​។​  កាល​ពី​ខែមេសា​ឆ្នាំ​ទៅ​មិញ​ គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​អំ​ណាច​ជំនួយ​ផ្ទះ​“មហា​សាម​គ្គី​”។​ គ្រួ​សារ​ខ្ញុំ​ចាក​ផុត​ពីភាព​ក្រី​ក្រក៏​ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​ឧប​ត្ថម្ភ​ពីរដ្ឋ​អំ​ណាច​”។​

ផ្លូវ​គមនា​គមន៍​ជ​ន​​​​​​​​​​​​​​​បទ​ភូមិ​ថើយ​ត្រឿង​២  បាន​បង្កើន​កម្រិត​និងបើក​ទូលាយ​។

ភូមិ​ថើយ​ត្រឿង​២​ មាន​២​០៤​/២​២​៥​គ្រួ​សារ​ ជន​រួម​ជាតិ​ខ្មែរ​។​ មាមីង​ភាគ​ច្រើន​គឺ​ធ្វើ​ស្រែ​។​ គ្រួ​សារ​ខ្លះ​លក់​ដូរ​កំ​ប៉ិក​បំ​ប៉ុកនិង​ចិញ្ចឹម​សត្វ​។​  លោក​ថា​ច់​ស៊ុង​ លេខា​សាខា​បក្ស​ និង​ជាប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​ថើយ​ត្រឿង​២​ ឱ្យ​ដឹង​៖ លទ្ធ​ផល​ដែល​លេច​ធ្លោ​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​ភូមិ​វប្ប​ធម៌​ ថើយ​ត្រឿង​២​ គឺ​ជីវភាព​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​ជាសន្សឹម​ៗ​បាន​រីក​ចម្រើន​។​  ពិសេស​ គឺ​កាត់​បន្ថយ​បាន​ឆាប់​រហ័ស​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ។​ កាល​ពីដើម​ឆ្នាំ​២​០១​៩​ ក្នុង​ភូមិ​មាន​ប្រ​ជា​ជន​ក្រី​ក្រ២​១​គ្រួ​សារ​  លុះ​ដល់​ដើម​ឆ្នាំ​២​០២​០ ក្នុង​ភូមិ​នៅ​មាន​ប្រ​ជា​ជន​ក្រី​ក្រតែមួយ​គ្រួ​សារ​ប៉ុណ្ណោះ​។​  “ប្រ​ជា​ជន​ស្ទើរ​តែទាំង​អស់​តែង​មាន​ឆន្ទៈ​ឈាន​ឡើង​ក្នុង​ជីវភាព​។​ ម្យ៉ាង​ទៀត​ ភូមិ​ក៏​បាន​ចូល​រួម​ក្នុង​គម្រោង​ជាច្រើន​ ដើម្បី​ឧប​ត្ថម្ភ​ដល់​កសិករ​អភិ​វឌ្ឍផលិត​កម្ម​ និង​មាន​ដើម​ទុន​លក់​ដូរ​ជាលក្ខណៈ​គ្រួ​សារ​ចូល​ជាសមាជិក​អង្គ​ការ​នានា​ ធ្វើ​សេដ្ឋ​កិច្ច​បន្ទាប់​បន្សំ​ គ្រួ​សារ​កៀក​បន្ទាត់​ក្រមាន​លក្ខណៈ​លើក​ស្ទួយ​ជីវភាព​។​ល។​ ក្រៅ​ពីនេះ​ មាមីង​ស្វែង​យល់​ដោយ​ខ្លួន​ឯង​ ដើម្បី​ចិញ្ចឹម​កង្កែប ត្រី​ ជ្រូក​ ។​ល។​  អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​” លោក​ថា​ច់​ស៊ុង​ បំ​ភ្លឺ​ដូច្នេះ​។​

ទន្ទឹម​នឹង​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ ដើម្បី​លើក​ស្ទួយ​ជីវភាព​វប្ប​ធម៌​ ស្មារ​តី​ជូន​ប្រ​ជា​ជន​ភូមិ​ថើយ​ត្រឿង​២​ បង្កើត​និង​រក្សា​បាន​ក្លឹប​គ្រួ​សារ​វប្ប​ធម៌​ចំ​នួន​៥​  ក្លឹប​សិល្បៈ​មួយ​ និង​ក្លឹប​កីឡា​អប់​រំកាយ​ចំ​នួន​២​។​  ក្រៅ​ពីនេះ​ ប្រ​ជា​ជន​ក្នុង​ភូមិ​ តែង​អនុ​វត្ត​ល្អ​ការ​រស់​នៅ​ស៊ី​វិ​ល័យ​ ក្នុង​ពិធី​មង្គល​ការ​ បុណ្យ​សព ពិធី​បុណ្យ​ផ្សេង​ៗ​ និង​សកម្ម​ភាព​សហគម​ន៍ សាម​គ្គី​គ្នា​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ប្រ​ជុំ​ជីវភាព​ឬ​ក៏​គ្រាមាន​អា​សន្ន​អន់​ក្រជាដើម​។​  “ក្នុង​ភូមិ​គ្មាន​ផ្ទះ​ស្លឹក​បណ្ដោះ​អា​សន្ន​; បរិវេណ​ផ្ទះ​ប្រ​ជា​ជន​តែង​មាន​របង​ និង​ទីធ្លាមាន​បង្គោល​ទង់​។​ មិន​តែប៉ុណ្ណោះ​ គណៈ​កម្ម​ការ​ភូមិ​តែង​ចលនា​ប្រ​ជា​ជន​  កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុប​ទ្រុបជុំ​វិញ​ផ្ទះ​; និង​អនុ​វត្ត​ការ​រស់​នៅ​ស៊ី​វិ​ល័យ​។​ល។​ ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ប្រ​ជា​ជន​គឺ​ជាភាព​ងាយ​ស្រួល​ដ៏​ធំ​ ដើម្បី​ថើយ​ត្រឿង​២​រួម​ចំ​ណែក​ជាមួយ​រដ្ឋ​អំ​ណាច​រក្សា​រឹង​មាំ និង​សន្សឹម​ៗ​លើក​កម្ពស់​គុណ​ភាព​ឃុំ​វប្ប​ធម៌​-ជន​បទ​ថ្មី​ថើយ​ស្វឹង​” លោក​ថា​ច់​ស៊ុង​ ឱ្យ​ដឹង​ ដូច្នេះ​៕​

ថា​ញ់ឡុង​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ភូមិ​ថើយ​ត្រឿង​២​