30/03/2020 - 15:04

មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​

ខិត​ខំ​ជម្នះ​លំ​បាក​ដើម្បី​សុខ​ភាព​សហគម​ន៍

ទោះ​បីនៅ​ជួប​ការ​លំ​បាក​ច្រើន​ ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​មក​នេះ​ មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​ តែង​ខិត​ខំ​យ៉ាង​ពេញទំ​ហឹង​  ដើម្បី​បម្រើ​ការ​និង​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ឱ្យ​កាន់​តែល្អ​ប្រ​សើរ។​

មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​ ខិត​ខំ​ជម្នះ​លំ​បាក​ ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។​

មជ្ឈមណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​ បាន​បង្កើត​ឡើង​ដោយ​រួម​បញ្ជូលរវាង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​(ចាស់​) និង​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ស្រុក​ទ្រីតូង​ អនុ​វត្ត​២​មុខ​ងារ​ ព្យា​បាល​និង​បង្ការ​ជំងឺ​។​ ក្នុង​នោះ​ ប្រ​ព័ន្ធ​ព្យា​បាល​លំ​ដាប់​លេខ​៣​ ដោយ​មាន​ទ្រង់​ទ្រាយ​ក្រៅ​ពី​​១៥០គ្រែ។​ វេជ្ជ​បណ្ឌិត​ឯក​ទេស​១​ ចៅ​សើុងខាញ់​ នាយ​ក​រង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​ ឱ្យ​ដឹង​៖ “មជ្ឈ​មណ្ឌល​ឋិត​នៅ​ភូមិ​សាស្រ្ត​តំ​បន់​ជន​ជាតិ​ តំ​បន់​ភ្នំ​និង​តំ​បន់ព្រំ​ដែន​ មូល​ដ្ឋាន​សម្ភារៈ​នៅ​ខ្វះ​ខាត​ច្រើន​។​ ខណៈ​ពេល​នោះ​ មជ្ឈ​មណ្ឌល​អនុ​វត្ត​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ក្នុង​ស្រុក​ និង​តំ​បន់​ក្បែរ​ៗ​ ក្នុង​នោះ​ (មាន​ប្រ​ជា​ជន​កម្ពុជា​) ម៉្លោះ​ហើយ​ តែង​ឋិត​ក្នុង​ស្ថាន​ភាព​ហួស​ចំ​ណុះ​។​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ មជ្ឈ​មណ្ឌល​បាន​អនុ​វត្ត​ព្រម​ៗ​គ្នា​នៅ​វិធាន​ការ​ជាច្រើន​”។​

មជ្ឈ​មណ្ឌល​បាន​និង​កំ​ពុង​ជំរុញ​សកម្ម​ភាព​ផ្សព្វ​ផ្សា​យអំ​ពី​ការ​បង្ការ​ទប់​

ស្កាត់​ជំងឺ​COVID - ១​៩​។​

តួយ៉ាង​ដូច​៖ មជ្ឈ​មណ្ឌល​បាន​ដាក់​តុពិនិត្យ​ជំងឺ​បន្ថែម​ចំ​នួន​៣​នៅ​មណ្ឌល​ខាង​ក្រៅ​ បង្កើន​តុពិនិត្យ​ជំងឺ​ឡើង​ចំ​នួន​១​៣​តុ និង​តុ ពិនិត្យ​បង្ការ​ជំងឺ​១​។​ ចំ​ពោះ​ជំងឺ​សម្រាក​ព្យា​បាល​ ក្រៅ​ពី១៥០គ្រែ ដែល​បាន​រៀប​ចំ​មជ្ឈ​មណ្ឌល​បាន​ដាក់​បម្រុង​បន្ថែម​៣​០គ្រែទៀត​ និង​បន្ថែម​ចំ​នួន​១០គ្រែឱ្យ​ផ្នែក​ព្យា​បាល​ជំងឺ​។​ ទន្ទឹម​នឹង​នោះ​ មជ្ឈ​មណ្ឌល​តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ លើក​ទឹក​ចិត្ត​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ ឧប​ដ្ឋាយិកា​។​ល។​ សកម្ម​រៀន​សូត្រ​លើក​កម្ពស់​វិជ្ជា​ជីវៈ​ ចូល​រួម​សិក្សា​ស្រាវ​ជ្រាវ​ អនុ​វត្ត​សមិទ្ធិ​ផលវិទ្យា​សាស្រ្ត​បច្ចេក​ទេស​ ។​ល។​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ជាង​ទៀត​ក្នុង​ការ​បម្រើ​ការ​ងារ​ ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។​ លោក​ចៅ​សន នៅ​ទីប្រ​ជុំ​ជន​ទ្រីតូង​ ឱ្យ​ដឹង​៖ “ពេល​ឈឺ​ម្តង​ៗ​ ខ្ញុំ​តែង​មក​ពិនិត្យ​ជំងឺ​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​។​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៅ​ទីនេះ​ មិន​ត្រឹម​តែណែនាំ​មាមីង​របៀប​ថែទាំ​សុខ​ភាព​ដោយ​អស់​ពីចិត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ណែនាំ​មាមីង​ខ្មែរ​ឱ្យ​យល់​ពីរបៀប​ថែទាំ​សុខ​ភាព​និង​លេបថ្នាំ​ត្រូវ​តាម​វេជ្ជ​បញ្ជា​។​ ខ្ញុំ​មក​ពិនិត្យ​ជំងឺ​ម្តង​ៗ​ ឃើញ​មាមីង​ហាក់​ដូច​មាន​ការ​គាប់​ចិត្ត​ទាំង​អស់​គ្នា​!។​

ទន្ទឹម​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​លើក​កម្ពស់​គុណ​ភាព​ផ្នែក​ព្យា​បាល​ មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​ ក៏​តែង​ជំរុញ​សកម្ម​ភាព​ផ្សព្វ​ផ្សា​យអំ​ពី​ការ​អនា​ម័យ​បង្ការ​រោគ​ក្នុង​ប្រ​ជា​ជន​ បង្កើន​ការ​ឃ្លាំ​មើល​ រោគ​រាល​ដាល​។​ល។​ នៅ​ស្រុក​ទ្រីតូង​ មាន​ឃុំ​មួយ​ចំ​នួន​មាន​ខ្សែ​ បន្ទាត់​ព្រំ​ដែន​ជាប់​នឹង​ប្រ​ទេស​កម្ពុជា​ ប្រ​ជា​ជន​នៅ​សង​ខាង​តែង​ឆ្លង​ទៅ​មក​។​ ហេតុ​នោះ​ ហានិ​ភ័យ​ឆ្លង​រោគ​រាល​ដាល​តាម​ព្រំ​ដែន​ មាន​កម្រិត​ខ្ពស់​។​ល។​ ចំ​ពោះ​សភា​ព​ការ​ណ៍​នេះ​ និង​ការ​រីក​រាល​ដាល​ដ៏​ស្មុគ​ស្មាញ​នៃ​ជំងឺ​COVID–១​៩​ មជ្ឈ​មណ្ឌល​តែង​ក្ដាប់​ស្ថាន​ភាព​ ច្បាម​តាម​ផែន​ការ​បង្ការ​ទប់ស្កាត់​ជំងឺ​COVID-១​៩​របស់​ផ្នែក​ សុខា​ភិបាល​ ស្ថាប័ន​សម​ត្ថ​កិច្ច​ និង​កសាង​ផែន​ការ​បង្ការ​ទប់ស្កាត់​ ដើម្បី​ម្ចាស់​ការ​ទប់ទល់​ពេល​មាន​សភា​ព​ការ​ណ៍​អា​ក្រក់​កើត​ឡើង​។​ មជ្ឈ​មណ្ឌល​ក៏​ជំរុញ​សកម្ម​ភាព​ផ្សព្វ​ផ្សា​យអំ​ពី​ការ​បង្ការ​ទប់ស្កាត់​និង​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​រាល់​វិធាន​ការ​បង្ការ​ទប់ស្កាត់​ជំងឺ​COVID-១​៩​ តាម​ការ​ផ្តល់​អនុ​សាសន៍​របស់​ផ្នែក​សុខា​ភិបាល​។​ ផ្តើម​ពីនោះ​ លើក​កម្ពស់​ស្មារ​តី​យល់​ដឹង​ក្នុង​ការ​ថែទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​ គ្រួ​សារ​និង​សហគម​ន៍។​ វេជ្ជ​បណ្ឌិត​ឯក​ទេស​១​ ចៅសើុងខាញ់​ បាន​បង្ហើប​ឱ្យ​ដឹង​ដូច្នេះ​៕

​ថាញ់ឡុង-មុនី

 

ចែករំលែកអត្ថបទ