នៅហាណូយ គណៈកម្មាធិការជនជាតិ និងសមាគមសហព័ន្ធនារីវៀតណាម ទើបសហការរៀបចំសិក្ខាសាលា ផ្ដល់អនុសាសន៍ការដាក់បញ្ចូលបញ្ហាសមភាពយេនឌ័រក្នុងគម្រោងចំណុះកម្មវិធីទិសដៅជាតិ អភិវឌ្ឍន៍តំំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ប្រកបដោយចីរភាព។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ អ៊ីថុង មានប្រសាសន៍វាយតម្លៃ
នៅនាអង្គសិក្ខាសាលា។
នាអង្គសិក្ខាសាលា អ្នកតំណាងចូលរួមបានស្ដាប់អ្នកជំនាញការនៃធនាគារពិភពលោក លើកឡើងនូវសំណើមួយចំនួន ដូចជា៖ ការអភិបាលកិច្ចធានាសមភាពយេនឌ័រ គប្បីមានការជំនួយខាងផ្នែកបច្ចេកទេស ដើម្បីស្ទង់ពីសមាសភាពនៃការចូលរួមយ៉ាងពិតប្រាកដរបស់ស្រ្តីជនជាតិភាគតិចក្នុងក្បាលម៉ាស៊ីនគ្រប់គ្រងនៅភូមិភាគ រួមប្រាស្រ័យក្នុងគម្រោងផែនការ ដំណើរការអនុវត្តគម្រោង អនុគម្រោង និងត្រូវមានកម្មវិធីបង្កើនសមត្ថភាពដល់ស្រ្តី ធ្វើយ៉ាងណាដើម្បីការចូលរួមនោះប្រកបដោយអត្ថន័យច្បាស់លាស់។ ចំពោះវិធានការវិនិយោគធនធានមនុស្ស គប្បីធានាសមភាពយេនឌ័រ ម្ល៉ោះហើយត្រូវផ្ដោតការយកចិត្តទុកដាក់នូវបញ្ហាមួយចំនួន ដូចជា៖ កែលម្អគុណភាពសុខភាពម្ដាយនិងទារក លើកកម្ពស់គុណភាព លុបបំបាត់ភាពអសកម្មនៃវប្បធម៌ បង្កើនការយល់ដឹងពីសេវាកម្មថែទាំសុខភាពម្ដាយនិងទារក។
សមាគមសហព័ន្ធនារីវៀតណាម លើកឡើងនូវអនុសាសន៍ជាក់ស្ដែងមួយចំនួន ក្នុងគម្រោង ដូចជា៖ បំពេញបន្ថែមគ្រួសារជនជាតិភាគតិចក្រីក្រប្រមាណ៨០% មានបន្ទប់អនាម័យត្រឹមត្រូវ ធានាអត្រាស្រ្តីឆ្លងកាត់ការបណ្ដុះបណ្ដាលពី៤០-៥០%។ ខ្លឹមសារបំប៉នចំណេះដឹងស្ដីពីការងារជនជាតិ គប្បីបំពេញបន្ថែមក្នុងខ្លឹមសារដាក់បញ្ចូលបញ្ហាសមភាពយេនឌ័រ។ លើកកម្ពស់សមត្ថភាពសហគមន៍ គប្បីបន្ថែមអត្រាស្រ្តីត្រូវបានចូលរួមលើកកម្ពស់សមត្ថភាព។
មានប្រសាសន៍វាយតម្លៃក្នុងអង្គសិក្ខាសាលា អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ អ៊ីថុង សំណើសមាគមសហព័ន្ធនារី គប្បីដាក់ចេញនូវបញ្ហាដែលពាក់ពន្ធដល់សមភាពយេនឌ័រ ជាក់ស្ដែងទៅតាមគម្រោងនីមួយៗឱ្យលម្អិតជាងទៀត។ ពីព្រោះនោះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីស្ថាប័នទទួលបន្ទុក ទទួលបានព័ត៌មានធ្វើការបូកសរុបឱ្យបានច្បាស់លាស់៕
ប្រភពៈ http://cema.gov.vn ប្រែសម្រួលៈ ពេជ្រសឿន