02/03/2020 - 15:04

ប្រ​សិទ្ធ​ភាព​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ក្បាល​ទូក​

ភូមិ​ក្បាល​ទូក​ ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រាវិញ មាន​ប្រ​ជា​ជន​រស់​នៅ​២​៦​៨​គ្រួ​សារ​ ដោយ​មាន​មនុស្ស​១​.១​៥​៥​នាក់​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជា​ង៩​០​%។​ ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២​០​១​៧​ ភូមិ​បាន​បង្កើត​ទម្រង់​ "ក្រុម​ស្វ័យ​គ្រប់​គ្រង​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ "។​

បង​ស្រី​លឺធីសាង​ កំ​ពុង​ថែ​ទាំ​ជ្រូក​។​

តាម​ប្រ​សាសន៍​លោក​ថាច់​គឹម​សី ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ឃុំ​ឡុង​ហ៊ីប ក្រុម​ស្វ័យ​គ្រប់​គ្រង​កាត់​បន្ថយ​ភាព​ក្រី​ក្រនៅ​ភូមិ​ក្បាល​ទូក​មាន​សមាជិក​២​៥​រូប​ ក្នុង​នោះ​ គ្រួ​សារ​ក្រី​ក្រចំ​នួន​៨​ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រចំ​នួន​៩ គ្រួ​សារ​ចាក​ផុត​ពីភាព​ក្រី​ក្រចំ​នួន​៥​ និង​សហគមន៍ចូល​រួម​ចំ​នួន​៣​គ្រួ​សារ​។​ សមាជិក​ក្នុង​ក្រុម​កំ​ណត់​យក​ទី​តាំង​នៃ​ទី​ស្នាក់​ការ​ភូមិ​ប្រ​ជុំ​ប្រ​ចាំ​ខែ​ ជា​មួយ​ខ្លឹម​សារ​ដូច​៖ ព័ត៌​មាន​ពីព្រឹត្តិ​ការណ៍​ ក្រឹត្យ​ច្បាប់​ លទ្ធ​ផល​លេច​ធ្លោ​ក្នុង​សកម្ម​ភាព​របស់​ក្រុម​ ចែក​រំលែក​ពី​ទម្រង់​ផលិត​កម្ម​មាន​ប្រ​សិទ្ធ​ភាព​ពីភូមិ​ភាគ​នានា​ គំ​រូ​លេច​ធ្លោ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ ពិសេស​ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ឃោ​សនា​ អប់​រំ លើក​កម្ពស់​ស្មារតី​ ​យល់​ដឹង​ដល់​សមាជិក​អំ​ពី​ស្មារតី​ឈាន​ឡើង​ ខ្នះ​ខ្នែង​ពល​កម្ម​ផលិត​។​ លោក​គឹម​យ័ញ​ធា ប្រ​ធាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ភូមិ​ ឱ្យ​ដឹង​៖ "អនុវត្ត​តាម​កិច្ច​សន្យា​សកម្ម​ភាព​របស់​ក្រុម​ រៀង​រាល់​ខែ​ក្រុម​បាន​ហ៊ុន​ទុន​បង្វិល​ជុំ​ម្នាក់១​០​០​.០​០​០​ដុង​ សរុប​ទឹក​ប្រាក់​បាន​២,៥​ លាន​ដុង​ រួច​ហើយ​ធ្វើ​ការ​ចាប់​ឆ្នោត​ជ្រើស​អ្នក​ទទួល​ប្រាក់​ ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​ចំ​ពោះ​មុខ​។​ ឆ្លង​តាម​រយៈ​ការ​ហ៊ុន​ទុន​ ទោះ​បី​ចំ​នួន​ទឹក​ប្រាក់​មិន​ច្រើន​ក៏​ពិត​ម៉ែ​ន ប៉ុន្តែ​សមាជិក​សុទ្ធ​តែ​ប្រើ​ប្រាស់​ចំ​គោល​ដៅ​និង​មាន​ប្រ​សិទ្ធ​ភាព​។​ ក្រៅ​ពីនោះ​ សមាជិក​ក្រុម​នៅ​ទាំង​រួម​វិភាគ​ទាន​ប្រាក់​មួយ​ខែ​១​០​.០​០​០​ដុង បង្កើត​ជា​មូល​និធិ​សម្រាប់​សួរ​សុខ​ទុក្ខ​គ្រួ​សារ​សមាជិក​ក្នុង​ក្រុម​ពេល​មាន​អ្នក​ឈឺ​ថ្កាត់​ និង​សម្រាប់​ដំណើរ​ការ​រួម​របស់​ក្រុម​។​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​រឹត​បន្តឹង​មនោ​សញ្ចេត​នា​រវាង​សមាជិក​ជា​មួយ​គ្នា​ ចែក​រំលែក​លើក​ទឹក​ចិត្ត​គ្នា​ពេល​ជួប​លំ​បាក​"។​

ដើម្បី​ជួយ​សមាជិក​មាន​ដើម​ទុន​បង្ក​បង្កើន​ផល មក​ទល់​ពេល​នេះ​ ក្រុម​បាន​ណែនាំ​សមាជិក​ជាង​៤​០​លើក​នាក់​បុល​ទុន​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ ក្រុម​មាន​សមាជិក​១​១​រូប​ ចូល​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​របរ​ខាង​បច្ចេក​ទេស​សំ​ណង់​ និង​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ អា​ស្រ័យ​ការិ​យាល័យ​ការ​ងារ​-យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ស្រុក​ សហកា​របើក​បង្រៀន​នៅ​ភូមិ​ភាគ​។​ មក​ទល់​ពេល​នេះ​ សមាជិក​ក្រុម​ទាំង​១​១​រូប​ ក្រោយ​ពីរៀន​របរ​ចប់​ក៏​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​ តួយ៉ាង​ដូច​ប​ងស្រី​លឺធីសាង​ ជា​សមាជិក​ក្រុម​ ក្រោយ​ពីរៀន​វគ្គ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ គ្រួ​សារ​បង​បាន​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ បង​ស្រី​លឺធីសាង​ ឱ្យ​ដឹង​៖ "ដោយ​សារ​បាន​ចូល​រួម​ក្រុម​ស្វ័យ​គ្រប់​គ្រង​កាត់​បន្ថយ​ភាព​ក្រី​ក្រ ម្ល៉ោះ​ហើយ​ទើប​គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​។​ បច្ចុប្បន្ន​ គ្រួ​សារ​ខ្ញុំ​មាន​ដី​ស្រែ​៨​កុង​ ចិញ្ចឹម​ជ្រូក​បាន​១​២​ក្បាល​ គោ​២​ក្បាល​ និង​ទិញ​ម៉ា​ស៊ី​ន​ហាន់​ត្រកួន​ កំ​ប្លោក​បាន​១​គ្រឿង​សម្រាប់​ធ្វើ​ចំ​ណី​ឱ្យ​ជ្រូក​ ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​សមាជិក​ក្នុង​ក្រុម​ស្វ័យ​គ្រប់​គ្រង​ទាំង​អស់​ ដែល​បាន​ឧបត្ថម្ភ​គ្រួ​សារ​ខ្ញុំ​"។​ ចំ​ណែក​គ្រួ​សារ​លោក​យឿងថា​ញ់ស្វឹង​ កាល​ទើប​ចូល​រួម​សមាជិក​ក្រុម​គឺ​ជា​គ្រួ​សារ​ក្រី​ក្រ ផ្ទះ​ប្រក់ស្លឹក​បណ្តោះ​អា​សន្ន​ ក្រោយ​រយៈ​ពេល​ជាង​២​ឆ្នាំ​ អា​ស្រ័យ​ការ​កំ​ណត់​ទិស​របស់​ក្រុម​និង​បាន​បុល​ទុន​វិនិ​យោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ព្រម​ទាំង​ឱ្យ​កូន​ទៅ​ពលកម្ម​នៅ​បរទេស​។​ មក​ទល់​ពេល​នេះ​ គ្រួ​សារ​លោក​បាន​ឈាន​ឡើង​ធូរ​ធារ​ សង់​បាន​ផ្ទះ​សម​រម្យ​៕

ស៊ើង​ម៉ា​ល័យ​-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​លឺធីសាង