តាមស្ថិតិរបស់គណៈជនជាតិ ក្រុមប្រឹក្សាប្រជាជនខេត្តគៀងយ៉ាង ឱ្យដឹង៖ ឆ្នាំ២០១៩ ចំនួនគ្រួសារជនជាតិភាគតិចក្រីក្រក្នុងទូទាំងខេត្តនៅត្រឹម៤,៧% (ថយចុះ២,៩%បើប្រៀបជាមួយនឹងឆ្នាំ២០១៨)។ ការសម្រេចបានលទ្ធផលនេះ អាស្រ័យការយកចិត្តទុកដាក់វិនិយោគព្រមៗគ្នារបស់មជ្ឈិម និងភូមិភាគសម្រាប់តំបន់ជនជាតិភាគតិចរស់នៅកុះករក្នុងរយៈពេលកន្លង។
ដងផ្លូវទៅកាន់កំពង់ចម្លងធ្វីឡេវបានចាក់បេតុងសម្រេចរួចរាល់ ការដឹកជញ្ជូនទំនិញបានងាយស្រួល ជីវភាពប្រជាជនបានលើកកម្ពស់។
លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ " ឆ្នាំ២០១៩ ផ្ដើមពីកម្មវិធី១៣៥របស់រដ្ឋាភិបាល ខេត្តបានកសាងសំណង់ថ្មីចំនួន៥២ សរុបថវិកា១៦ពាន់លានដុង ជួសជុលនិងកែលម្អសំណង់ចំនួន៧ សរុបថវិកាជិត១ពាន់លានដុង។ វិនិយោគកសាងនិងបង្កើនកម្រិតសំណង់ផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រមូលផ្ដុំចំនួន២ សរុបថវិកាជាង៥ពាន់លានដុង។ ទន្ទឹមនឹងនោះ ខេត្តបានឧបត្ថម្ភបាសាំងទឹកស្អាតប្រើប្រាស់ជូនគ្រួសារជនជាតិភាគតិចចំនួន៤.២០២ សរុបថវិកាជាង៨ពាន់លានដុង។ល។ ក្រៅពីនោះ ខេត្តក៏បានផ្សព្វផ្សាយព្រមៗគ្នា កម្មវិធី គម្រោងអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនជាតិភាគតិច ម្ល៉ោះហើយបានបង្កលក្ខណសម្បត្តិសម្រាប់ជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រ"។ បងស្រីធីធឹម នៅឃុំប៊ិញអាង ស្រុកគៀងលឿង ឱ្យដឹង៖ "អាស្រ័យរដ្ឋឱ្យបុលទុនអាទិភាពសម្រាប់ប្ដូរមុខរបរ ទើបខ្ញុំទិញបានម៉ូតូនិងមានដើមទុនសម្រាប់លក់ដូរកំប៉ិកកំប៉ុក។ ពេលព្រលឹម ខ្ញុំទៅទិញត្រី បង្គា លៀស នៅស្ពានកំពង់ផែមកលក់នៅផ្សារប៊ិញអាង ម្ល៉ោះហើយរកបានប្រាក់ចំណូលលំនឹង និងពេលរសៀលបានសម្រាកដើម្បីថែទាំកូនៗទៀតផង។ ថ្វីបើត្រូវក្រោកពីព្រលឹមដើម្បីទៅយកទំនិញក៏ពិតមែន ប៉ុន្តែខ្ញុំយល់ឃើញថា មិនហត់នឿយដូចគ្រាដែលខ្ញុំទៅធ្វើការឈ្នួលនៅតាមមូលដ្ឋានច្នៃជលផលនោះទេ"។
តាមប្រសាសន៍លោកយ័ញភុក ឱ្យដឹង៖ ការអនុវត្តសេចក្ដីសម្រេច២០៨៥/ QĐ- TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីការផ្ដល់សច្ចានុមតិគោលនយោបាយដោយឡែកឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០១៧-២០២០ ខេត្តក៏បានកសាងនិងផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេច២០៨៥លើភូមិសាស្រ្ត។ យោងតាមនោះ ដំណាក់កាល២០១៧-២០២០ នឹងមានប្រជាជនចំនួន៨.៤៧៩គ្រួសារបានទទួលផលពីគោលនយោបាយអាទិភាព សរុបថវិកាអនុវត្តជាង១៥៣ពាន់លានដុង។ ដើម្បីអនុវត្តល្អគម្រោងខាងលើ គណៈជនជាតិ ក្រុមប្រឹក្សាប្រជាជនខេត្តគៀងយ៉ាង បានស្នើគណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការគណៈកម្មាធិការប្រជាជនស្រុក ក្រុង គ្រប់គណៈ ផ្នែកនិងអង្គការពាក់ព័ទ្ធនានាសហការផ្សព្វផ្សាយអនុវត្ត។ ព្រមជាមួយនោះ ចង្អុលការគួបផ្សំអនុវត្តប្រកបដោយប្រសិទ្ធភាពប្រភពទុននៃការអនុវត្តនូវគោលនយោបាយនានាតាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ជាមួយនឹងកម្មវិធី គម្រោងឯទៀតលើភូមិសាស្រ្ត ដើម្បីធ្វើឱ្យសេចក្ដីសម្រេចពង្រីកប្រសិទ្ធភាពបំផុត សំដៅកាត់បន្ថយជាងទៀតអត្រាគ្រួសារជនជាតិភាគតិចក្រីក្រទូទាំងខេត្តនៅពេលខាងមុខ៕
ហាថាញ់ - ថាច់ធី