កីឡាវាយសីឥណ្ឌូណេស៊ី កំពុងមានចំណាត់ថ្នាក់ឈរក្បាលតារាងកីឡាវាយសីពិភពលោកខ្លឹមសារគូបុរស ដូចមានគូលេខ១ គូលេខ២ និងគូលេខ៥។ ចំណែកខ្លឹមសារប្រកួតទោលបុរស កីឡាករកំពូលៗទាំង២រូបរបស់ឥណ្ឌូណេស៊ី គឺAnthony Sinisuka Gintingមានចំណាត់ថ្នាក់លេខ៥និងJonatan Christie មានចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមកីឡាករកំពូលៗទាំង១០រូបនៃពិភពលោក។
Ginting ទទួលបានជ័យលាភីជើងឯកពានរង្វាន់Super ៥០០លើទីលានផ្ទះ។
ដូចសព្វដង ពានរង្វាន់Super៥០០ លើកទី២ក្នុងឆ្នាំ២០២០ នៃសហព័ន្ធកីឡាវាយសីពិភពលោក (BWF) បានចាត់តាំងនៅប្រទេសឥណ្ឌូណេស៊ី ទស្សនិកជនបានទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ខ្លឹមសារគូបុរសរវាងកីឡាករដែលជាមិត្តរួមក្រុមនៃក្រុមជម្រើសជាតិឥណ្ឌូណេស៊ី គឺគូMarcus Fernaldi Gideon - Kevin Sanjayu Sukamuljo (លេខ១) និងគូHendra Setiawan - Mohammad Ashan (លេខ២)។ គ្មានភាពភ្ញាក់ផ្អើលអ្វីឡើយ ខណៈពេលគូលេខ១ទទួលបានមេដាយមាស។ មុននោះ ទស្សនិកជនក៏បានទស្សនាការប្រកួតជួបគ្នានៃកីឡាករម្ចាស់ផ្ទះរវាងគូបុរសលេខ១និងគូលេខ៥ Fajar Alfian - Muhammad Rian នៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រដែរ។
មិនមែនចាំដល់ប្រកួតលើទីលានផ្ទះ ទើបកីឡាករឆ្នើមទាំង៣គូប្រកួតជួបគ្នានៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រនោះទេ។ គឺថានៅរាល់ពានរង្វាន់Superសំខាន់ៗ គូកីឡាករនៃប្រទេសឥណ្ឌូណេស៊ីក៏ធ្លាប់ប្រកួតជួបគ្នាជាច្រើនលើក ដើម្បីដណ្ដើមមេដាយផងដែរ។ បច្ចុប្បន្ន គូប្រកួតដែលមានលទ្ធភាពផ្តួលរំលំពួកគេគឺមិនច្រើននោះទេ ហេតុនោះ ពេលគូ Marcus Fernaldi Gideon - Kevin Sanjayu Sukamuljo ប្រកួតមិនបានល្អ ត្រូវជម្រុះ ពានរង្វាន់ជើងឯកក៏បានមកលើគូ Hendra Setiawan - Mohammad Ashan វិញម្តង។ តួយ៉ាងដូចពានរង្វាន់Yonex All England; BWF World ChampionshipsនិងWorld Tour Finals ២០១៩។
នៅខ្លឹមសារទោលបុរសAnthony Sinisuka Ginting គឺជាកីឡាករដែលមានសមត្ថភាពយកឈ្នះកីឡាករលេខ១ ពិភពលោកនាបច្ចុប្បន្ន Kento Momota។ Ginting គឺជាកីឡាករមានបច្ចេកទេសវាយសីល្អ ព្រមទាំងរក្សាបានការប្រកួតល្អ។ គាត់ទើបដណ្តើមបានជើងឯកនៅលើទីលានផ្ទះ ដោយយកឈ្នះកីឡាករដែលមកពីប្រទេសដាណឺម៉ាក Anders Antonsen ព្រមទាំងរុញកីឡាករនេះចុះលេខ៦ពិភពលោក។ ចាប់ពីដើមឆ្នាំ២០២០មក ការប្រកួតរបស់Jonatan Christie មិនបានល្អ ប៉ុន្តែនៅរក្សាបានចំណាត់ថ្នាក់លេខ៧ពិភពលោក។ ដោយមានកីឡាករពូកែៗ ម្ល៉ោះហើយអ្នកជំនាញការបានវាយតម្លៃថា កីឡា ករឥណ្ឌូណេស៊ីនឹងបន្តគ្រោងតំណែងជើងឯកខាងខ្លឹមសារគូបុរស និងមានភាពជឿនលឿនជាងទៀតផ្នែកខាងខ្លឹមសារទោលបុរស៕
ហាថាញ-សុផន