30/12/2019 - 16:33

សុក​ត្រាំង​

អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​អប​អរ​សាទរ​ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម

ស្រប​ឱកាស​ខួប​អនុ​ស្សាវរីយ៍​៧​៥​ឆ្នាំ​ ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម (២​២​/១​២​/១​៩​៤​៤​-២​២​/១​២​/២​០​១​៩​) និង​៣​០​ឆ្នាំ​ ទិវា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​ប្រ​ទេស​(២​២​/១​២​/១​៩​៨​៩​- ២​២​/១​២​/២​០​១​៩​) សម​មិត្ត​ឡឹម​វ៉ាន់​ម៉ឹង សមាជិក​បម្រុង​មជ្ឈិម​បក្ស​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ រួម​ជា​មួយ​នឹង​គណៈ​ប្រ​តិភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​អប​អរ​សាទរ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​នៅ​បញ្ជា​ការ​ដ្ឋា​ន​យោធា​ខេត្ត​។​

  គណៈ​ប្រ​តិភូ​ការ​ងារ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​អប​អរ​សាទរ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​នៅ​បញ្ជា​ការ​ដ្ឋា​ន​យោធា​ខេត្ត​សុក​ត្រាំង​។​

សម​មិត្ត​ឡឹម​វ៉ាន់​ម៉ឹង បាន​សួរ​សុខ​ទុក្ខ​និង​ជូន​បាច់​ផ្កា​អប​អរ​សាទរ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​។​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​បញ្ជា​ក់​ថា​ ឆ្នាំ​២​០​១​៩​ បញ្ជា​ការ​ដ្ឋា​ន​យោធា​ខេត្ត​មាន​ការ​ផ្លាស់​ថ្មី​ជា​ច្រើន​ក្នុង​ការ​ងារ​យោធា​ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​ ម្ចាស់​ការ​សហកា​រជា​មួយ​នឹង​កង​កម្លាំង​នគរ​បាល​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ក្តោប​ក្តាប់​ភូមិ​សាស្រ្ត​ រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ងារ​ហ្វឹក​ហាត់​ ត្រៀម​ប្រ​យុទ្ធ​។​  សម​មិត្ត​ឡឹម​វ៉ាន់​ម៉ឹង សង្ឃឹម​ថា​នៅ​ពេល​ខាង​មុខ​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​ពង្រីក​ល្អ​ប្រ​វេណី​ "កង​ទ័ព​អ៊ំ​ហូ" បន្ត​ការ​ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ​ សម្រេច​គ្រប់​ភារកិច្ច​ដែល​បក្ស​ រដ្ឋ​ កង​ទ័ព​ និង​ប្រ​ជា​ជន​ប្រ​គល់​ជូន​៕

យ្វីអា​ញ់-មុនី

ចែករំលែកអត្ថបទ