30/12/2019 - 16:33

ផលិត​ទំ​និញ​សិប្ប​-វិ​ចិត្រ​កម្ម​ធ្វើ​ពីកំ​ប្លោក​

ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជន​បទ​ ពិសេស​ចំ​ពោះ​ពល​ករ​មាន​វ័យ​ចំ​ណាស់​ (អា​យុ​ពី​៤​៥​ឡើង​ទៅ​) គឺ​ជា​បញ្ហា​ដ៏​លំ​បាក​របស់​ភូមិ​ភាគ​ជា​ច្រើន​នាបច្ចុ​ប្បន្ន​។​ មូល​ហេតុ​ អា​ស្រ័យ​ពល​ករ​ទាំង​នេះ​ច្រើន​តែ​មាន​បន្ទុក​ក្នុង​គ្រួ​សារ​ (មើល​ថែ​កូន​ចៅ​ និង​មនុស្ស​ចាស់​) ម្យ៉ាង​ទៀ​ត​ ពួក​គាត់​ពុំ​ព្រម​ចំ​ណាក​ស្រុក​ទៅ​រកការ​ងារ​ធ្វើ​នៅ​ឯ​មជ្ឈ​មណ្ឌល​ក្រុង​នានា​។​ អា​ស្រ័យ​ហេតុ​នេះ​ របរត្បាញ​កំ​ប្លោក​កំ​ពុង​ទាក់​ទាញ​ពល​ករ​ដែល​ពោល​ខាង​លើ​ ទោះ​បី​ប្រាក់​ចំ​ណូល​មិន​ខ្ពស់​ក៏​ដោយ។​

ប្តី​ប្រ​ពន្ធ​អ្នក​មីង​គីម​ធី​ញ៉ុង បាន​គម្រោង​ AMD ត្រាវិ​ញជំ​នួយ​មធ្យោ​បាយ​ដឹក​ជញ្ជូន​។

ឋិត​ក្នុង​ក្រប​ខណ្ឌ​ "គម្រោង​បន្សាំនឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ខេត្ត​ត្រាវិ​ញ"(AMD ត្រាវិ​ញា) អនុ​គម្រោង​"កសាង​តំ​បន់​វត្ថុ​ធាតុ​ដើម​ កែ​ប្រែ​ចំ​ណាយ​លើ​ការ​ផលិត​ទំ​និញ​សិប្ប​-វិ​ចិត្រ​កម្ម​ពីកំ​ប្លោក​"បាន​ដំ​ណើរ​ការ​។​ នេះ​គឺ​ជា​គម្រោង​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ Artex ដុង​ថា​ប វិ​និ​យោ​គ​តាម​រូប​ភាព​ពីមូល​និធិ​សហកា​ររដ្ឋ​និង​ឯ​កជន​(PPP) តាំង​ពី​ការ​ទាញ​យក​ផល ប្រ​មូល​ទិញ​វត្ថុ​ធាតុ​ដើម​ភ្ជាប់​នឹង​ការ​ផលិត​ទំ​និញ​សិប្ប​-វិ​ចិត្រ​កម្ម​ធ្វើ​ពីកំ​ប្លោក​។​ 

តាម​ប្រ​សាសន៍​លោក​ង្វៀន​ហ៊ឺវហឹង​ នាយ​ក​ក្រុម​ហ៊ុន​ Artex ដុង​ថា​ប គម្រោង​គឺ​ជា​"ដងសន្ទូច"សម្រាប់​អ្នក​ក្រ ក្នុង​ការ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​នៅ​នឹង​កន្លែង​ ទាក់​ទាញ​ពល​ករ​វ័យ​ចំ​ណាស់​។​ល។​ បច្ចុ​ប្បន្ន​ ក្រុម​ហ៊ុន​ទាក់​ទាញ​ពល​ករ​ក្នុង​ខេត្ត​ប្រ​មាណ​ជិត​១​.០​០​០​នាក់​ ធ្វើ​ការ​យក​ឈ្នួល​ផលិត​ផល​សិប្ប​-វិ​ចិត្រ​កម្ម​។​ ជា​មួយ​នឹង​ប្រ​ភព​ទុន​ឧប​ត្ថម្ភ​របស់​គម្រោង​AMDត្រាវិញ ក្រុម​ហ៊ុន​បាន​វិ​និ​យោ​គ​ទិញ​រ​ទេះ​សាឡី ទូក​ជ័រ​ (composite) ជូន​សមា​ជិក​ក្រុម​ត្បាញ​កំ​ប្លោក​។​ នេះ​ជា​មធ្យោ​បាយ​ជួយ​សមា​ជិក​ក្រុម​អា​ចទៅ​កាត់​កំ​ប្លោក​ រួច​លក់​ឱ្យ​ក្រុម​ហ៊ុន​។​ ទនឹ្ទម​នឹង​នោះ​ ខាង​ក្រុម​ហ៊ុន​ក៏​បាន​ណែនាំ​ប្រ​ជា​ជន​ពីរបៀប​ដាំ​ និង​រក្សា​ប្រ​ភព​វត្ថុ​ធាតុ​ដើម​ ដើម្បី​ប្រ​មូល​ផលបាន​យូរ​អង្វែង​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​បង្កើន​ប្រាក់​ចំ​ណូល​ដល់​សមា​ជិក​ត្បាញ​ផលិត​ផល​សិប្ប​-វិ​ចិត្រ​កម្ម​ធ្វើ​ពីកំ​ប្លោក​។​ល។​

អ្នក​មីង​ថា​ច់​ធី​សាបាន​ នៅ​ភូមិ​រោង​វាល​ ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ​ ឱ្យ​ដឹង​៖ "គ្រួ​សារ​ខ្ញុំ​មាន​សមា​ជិក​៤​នាក់​ ក្នុង​នោះ​ទៅ​ធ្វើ​ការ​ក្រុម​ហ៊ុន​នៅ​ខេត្ត​ប៊ិ​ញយឿង២​នាក់​។​ រីឯ​ខ្ញុំ​គ្មាន​ការ​ងារ​ធ្វើ​ វ័យ​ក៏​ចាស់​ ចូល​រួម​ត្បាញ​កំ​ប្លោក​រកប្រាក់​ចំ​ណូល​បន្ថែ​ម​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ប្រ​ចាំ​ថ្ងៃ​។​ ខ្ញុំ​បាន​ក្រុម​ហ៊ុន​ជំ​នួយ​ទូក​ជ័រ​ធ្វើ​ជា​មធ្យោ​បាយ​ទៅ​កាត់​កំ​ប្លោក​ យក​មក​លក់​ឱ្យ​ក្រុម​ហ៊ុន​"។​ ចំ​ណែក​ប្តី​ប្រ​ពន្ធ​អ្នក​មីង​គឹម​ធី​ញ៉ុង នៅ​ភូមិ​រោង​វាល​ ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ​ ក៏​បាន​ក្រុម​ជំ​នួយ​ទូក​និង​រទេះ​សាឡី ដើម្បី​ដឹក​ជញ្ជូន​វត្ថុ​ធាតុ​ដើម​និង​ទៅ​កាត់​កំ​ប្លោក​។​ អ្នក​មីង​ញ៉ុង ឱ្យ​ដឹង​៖ "គ្រួ​សារ​ខ្ញុំ​ចូល​រួម​ត្បាញ​កំ​ប្លោក​ទើប​តែ​បាន​២​ខែ​ ក្នុង​មួយ​ខែ​ៗ​រកបាន​ប្រាក់​ចំ​ណូល​ពី១​,១​-១​,២​លាន​ដុង​ មាន​ប្រ​ាក់​ចំ​ណូល​បន្ថែ​ម​សម្រាប់​ចាយវាយ​ប្រ​ចាំ​ថ្ងៃ​ក្នុង​គ្រួ​សារ​"៕

សឺនម៉ា​ល័យ​-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​លោក​ង្វៀន​ហ៊ឺវហឹង