16/12/2019 - 17:25

ប្រ​សិ​ទ្ធ​ភាព​ការ​ងារ​ឃោ​សនា​ ផ្សព្វ​ផ្សា​យ​ច្បាប់​ជូន​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ

រយៈពេល​កន្លង​ ការងារ​ឃោសនា​ ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ជូន​ប្រ​ជា​ជន​តំបន់​ព្រំដែន​សមុទ្រ​ ត្រូវ​បាន​កងទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង​ អនុ​វត្ត​ព្រម​ៗគ្នា​នាំមក​ប្រសិទ្ធ​ភាព​ខ្ពស់​។ ផ្តើម​ពីនោះ​ ប្រ​ជា​ជន​មានស្មារតី​ភ្ញាក់​រលឹក​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោល​នយោ​បាយ​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​។

  កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិ​ញ ស្រុក​ត្រឹង​ដេផ្សព្វ​ផ្សា​យ​អប់​រំច្បាប់​ដល់​ម្ចាស់​មធ្យោ​បាយ​ទូក​កប៉ា​ល់​ ដែលធ្វើ​នេសាទ​។​

យោង​លើ​ស្មារតី​ "ចំណុច​ស្នូល​ គោល​សំខាន់​ ជាក់ស្តែង​” ដូច្នេះ​ កង​ទ័ព​ការ​ពារ​ព្រំដែន​ បាន​ចង្អុល​ការ​ដល់​ប៉ុស្តិ៍​ការ​ពារ​ព្រំដែន​នានា​ សហ​ការ​ជា​មួយ​នឹង​ភូមិភាគ​ ព្រម​ទាំង​ស្ថា​ប័ន​សមត្ថ​កិច្ច​ ផ្សព្វផ្សាយ​ អនុវត្ត​គម្រោង​ “បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ជូន​កម្មា​ភិបាល​ ប្រជាជន​តំ​បន់​ព្រំដែន​ សមុទ្រ​” រៀងរាល់​ដំណាក់កាល​និង​រៀងរាល់​ឆ្នាំ​។ ទន្ទឹម​នឹង​នោះ​ សហការ​ជាមួយ​ស្ថា​ប័ន​សមត្ថកិច្ច​ចងក្រង​ខ្លឹមសារ​ផ្សព្វផ្សាយ​តាម​បែប​សង្ខេប​ខ្លី​ ងាយ​យល់​ ងាយ​ចាំ​ ងាយ​អនុ​វត្ត​ ដោយ​សមស្រប​ទៅតាម​ចំណេះដឹង​នៃ​មុខសញ្ញា​ម្នា​ក់ៗ​ និង​មាន​រូបភាព​ផ្សព្វផ្សាយ​សម្បូរ​បែប​; ផ្តោត​ទៅលើ​ខ្លឹមសារ​ដូច​៖ ច្បាប់​សមុទ្រ​វៀតណាម​; ច្បាប់​ព្រំដែន​ជាតិ​; បទបញ្ជា​លេខ​ ០១​/CT​-TTg​ ចុះ​ថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០១៥​ របស់​នាយក​រដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​ ស្តី​ពី​ការរៀបចំ​ចលនា​ទូទាំង​ប្រជាជន​ចូលរួម​ការ​ពារ​អធិប​តេយ្យ​ បូរណភាពទឹកដី​ សន្តិសុខ​ព្រំដែន​ជាតិ​ក្នុង​ស្ថានភាព​ថ្មី​; អនុ​ក្រឹត្យ​ស្តី​ពី​គ្រប់គ្រង​សកម្ម​ភាព​របស់​មនុស្ស​ និង​មធ្យោបាយ​ក្នុង​តំបន់​ព្រំដែន​សមុទ្រ​នៃ​សាធា​រណរដ្ឋ​សង្គម​ និយម​វៀតណាម​; បទបញ្ញត្តិ​ការ​ជួញដូរ​ ធ្វើអាជីវកម្ម​លើ​ផ្ទៃសមុទ្រ​។ល។ ចាប់ពី​ឆ្នាំ២០១៨​ មក​ទល់​ពេលនេះ​ កងទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង​ រៀបចំ​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​បាន​១៦៨​លើក​ មាន​ប្រជាជន​ចូលរួម​ជាង​៣០.០០០នាក់​; ផ្សព្វផ្សាយ​រាយរង​ដល់​ប្រ​ជា​ជន១២.២០០គ្រួសារ​ ក្រុម​ទូក​កប៉ាល់​ និង​ប្រជាជន​ ឬក៏​តាម​រយៈ​ឧគ្ឃោសនា​សព្ទ​ ផ្សាយ​សំឡេង​បាន១០៤​ លើក​ រយៈពេល​ប្រ​មាណ​២៦ម៉ោង​ មាន​មនុស្ស​ស្តាប់​ជិត​១១៨.០០០​លើក​នាក់​; ចែក​ខិត​ប័ណ្ណ​ចំ​នួន​២០.០០០​សន្លឹក​ រៀបចំ​ទូ​តម្កល់​សៀវភៅ​ច្បាប់​ចំ​នួន​១២សម្រាប់​ភូមិភាគ​និង​អង្គភាព​នៅ​មូលដ្ឋាន​។ល។

ក្រៅពី​នេះ​ ក្រុម​ផ្សព្វផ្សាយ​វប្បធម៌​ចេញទៅ​សម្តែង​តាម​ឃុំ​សង្កាត់​ ទីប្រជុំជន​ឆ្នេរសមុទ្រ​ចំនួន២៧លើក​ ញុាំង​ឱ្យ​ខ្លឹមសារ​នៃ​ការ​ផ្សព្វផ្សាយ​កាន់តែ​ស៊ីជម្រៅ​ ការ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ បាន​រួមចំ​ណែក​ពាំនាំ​គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ដល់​ប្រ​ជា​ជន​ប្រ​កប​ដោយ​ភាព​ជិតដិត​និង​រលូន​ផង​។ ព្រះ​តេជ​ព្រះ​គុណ​តាំង​វណ្ណា​ ព្រះ​ចៅ​អធិការ​វត្ត​តាំង​យូ​ ឃុំ​ឡាក​ហ្វា​ ក្រុង​វិញ​ចូវ​ មាន​ថេរ​ដីកា​៖ “អា​ស្រ័យ​ការ​ផ្សព្វ​ផ្សាយ​ បាន​ជា​មាមីង​ពុទ្ធបរិស័ទ​ខ្មែរ​យល់​ដឹង​ពី​គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។ ផ្តើម​ពីនោះ​ មាមីង​ក៏បាន​អប់រំ​កូន​ចៅ​អនុវត្ត​តាមច្បាប់​ ម្ចាស់ការ​បរិហារ​បទល្មើស​ រួមចំណែក​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ”។ ពូ​ថាច់​ហ៊ីវ​ នៅ​ភូមិ​ព្រែក​ជាប់B​ ឃុំ​ឡាយ​ហ្វា​ ឱ្យ​ដឹង​៖ “កម្មា​ភិ​បាល​​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ បាន​ចុះទៅ​ដល់​ផ្ទះ​ផ្សព្វ​ផ្សាយ​ផ្ទាល់​មាត់​ ម្ល៉ោះ​ហើយ​ខ្ញុំ​ក៏​ក្តាប់​បាន​ពី​ច្បាប់​ហាម​ប្រាម​ពេល​ទាញ​យក​ផល​សមុទ្រ​”។

វរសេនីយ៍​ឯកង្វៀន​ត្រេ​វម៉េន​ ស្នងការ​នយោ​បាយ​នៃ​កងទ័ព​ការពារ​ព្រំដែន​សុក​ត្រាំង​ ឱ្យ​ដឹង​៖ "យើងខ្ញំុជានិច្ចកាល​តែង​ព្រាង​ខ្លឹមសារ​ និង​ផ្សព្វផ្សាយ​ដោយ​រូប​ភាព​ផ្សេង​ៗ ដើម្បី​សម​ស្រប​ទៅ​តាម​ភូមិ​សាស្រ្ត​ មុខសញ្ញា​។ អាស្រ័យហេតុ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​អនុវត្ត​ច្បាប់​ពីសំណាក់​កម្មាភិ​បាល​ ប្រ​ជា​ជន​តំបន់​ព្រំដែន​សមុទ្រ​ក្នុង​ខេត្ត​; ផ្តើម​ពីនោះ​ កសាង​យុទ្ធ​សាស្រ្ត​ទូទាំង​ប្រជាជន​ការពារ​ព្រំដែន​រឹងមាំ​"៕

យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ