តាមប្រសាសន៍លោកង្វៀនវ៉ាន់ម៉េ លេខាគណៈកម្មាធិការបក្សឃុំដុងប៊ិញ ក្រុងប៊ិញមិញ ខេត្ត វិញឡុង ឱ្យដឹង៖ ភូមិអង្គុលីខាងជើង ជាភូមិមួយដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ឃុំដុងប៊ិញ។ ជីវភាពជនរួមជាតិខ្មែរនៅទីនេះកាន់តែមានភាពល្អប្រសើរ អាស្រ័យគោលនយោបាយឧបត្ថម្ភពិសេសរបស់រដ្ឋពង្រីកបានប្រសិទ្ធភាព។
លូទំនប់នៅភូមិអង្គុលីខាងជើងត្រូវបានអនុវត្តដោយកម្មវិធី១៣៥។
នៅភូមិអង្គុលីខាងជើងមានគ្រួសារជនរួមជាតិខ្មែរ៣០៨/៥០០គ្រួសារ ម្ល៉ោះហើយត្រូវបានទទួលរបបគោលនយោបាយពិសេសដោយឡែកជាច្រើនរបស់រដ្ឋ មានដូច៖ អគ្គិសនី ផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាលជាដើម។ លោកសើុងមីយ្វៀង លេខាសាខាបក្សនិងជាប្រធានភូមិអង្គុលីខាងជើង ឱ្យដឹង៖ “ហេដ្ឋារចនាសម្ព័ន្ធមានភាពសុក្រឹត ផ្លូវក្នុងភូមិសុទ្ធតែបានចាក់បេតុង ក្រាលកៅស៊ូ ងាយស្រួលដល់ការធ្វើដំណើរទៅមក ដឹកជញ្ជូនកសិផលរបស់មាមីង។ ក្មេងៗ ទៅរៀនក៏មានភាពងាយស្រួល ម្ល៉ោះហើយគ្មានស្ថានភាពសិស្សបោះបង់ការសិក្សាដោយគ្មានមូលហេតុទៀត។ សព្វថ្ងៃទូទាំងភូមិមានគ្រួសារប្រជាជនជិត១០០% មានទឹកស្អាត អគ្គិសនីសុវត្ថិភាពប្រើប្រាស់។ គ្រួសារជនរួមជាតិខ្មែរចំនួន១០គ្រួសារដែល មានស្ថានភាពលំបាកត្រូវបានឧបត្ថម្ភសង់ផ្ទះថ្មី និង៨៥គ្រួសារត្រូវបានឧបត្ថម្ភជួសជុលផ្ទះសរុបផ្ទះរឹងមាំ និងពាក់កណ្តាលរឹងមាំកើនឡើងចំនួន៤៩២/៥០០ ខ្នង។ ក្នុងភូមិមានប្រជាជន១.៧៥៥នាក់បានផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល”។
តាមប្រសាសន៍លោកង្វៀនវ៉ាន់ម៉េ គ្រួសារប្រជាជននៅភូមិអង្គុលីខាងជើងភាគច្រើនប្រកបរបរកសិកម្ម ម្ល៉ោះហើយឃុំបានធ្វើសេនាធិការជូនក្រុងប៊ិញមិញ មានផែនការអនុវត្តកម្មវិធី១៣៥លើភូមិសាស្រ្តភូមិ មានដូច៖ ជីកស្ដារប្រឡាយក្បែរមណ្ឌលតាំងទីលំនៅបញ្ជៀសទឹកជំនន់ បង្កើនកម្រិតភ្លឺទំនប់ភូមិអង្គុលីខាងជើង (ទំនប់ក្បែរវត្ត) ទិញគម្របនិងលូរំ ដោះទឹក។ល។ ដើម្បីធានាឱ្យប្រជាជនធ្វើដំណើរទៅមកងាយស្រួលនិងមានទឹកធ្វើស្រែចម្ការ។ សព្វថ្ងៃនៅភូមិអង្គុលីខាងជើង មានសហករណ៍ដាំក្រូចពោធិ៍សាត់សំបកក្រាស់១ ជាមួយនឹងផ្ទៃដីជាង១១ហិកតា។ ដោយសារអនុវត្តល្អការងារផ្សព្វផ្សាយ បានជាជនរួមជាតិខ្មែរនិយាយដោយឡែក និងប្រជាជននៅភូមិអង្គុលីខាងជើងនិយាយរួមមានការខ្នះខ្នែងរួមជាមួយរដ្ឋកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ លោកសើុងមីយ្វៀង ឱ្យដឹងបន្ថែម៖ “អនុវត្តតាមគោលលំនាំ”រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” មាមីងនៅភូមិអង្គុលីខាងជើងបានបរិច្ចាគដីដើម្បីរដ្ឋកសាងផ្លូវបេតុងចាប់ពីក្រុមទី១ដល់ក្រុមទី១០ និងបង្កើនកម្រិតផ្លូវរហូតដល់ឈាបនដ្ឋានវត្តកំពង់រាជបុប្ផាអង្គុលីខាងជើង”។
បងស្រីថាច់ធីធ្វី នៅភូមិអង្គុលីខាងជើង ឱ្យដឹង៖ “ សព្វថ្ងៃមិនត្រឹមតែទៅវត្តងាយស្រួលប៉ុណ្ណោះទេ ការទៅផ្សារក៏ងាយស្រួលណាស់ដែរ។ ដោយសាររដ្ឋបានយកចិត្តទុកដាក់ធ្វើផ្លូវថ្នល់ ម្ល៉ោះហើយប្រជាជនក្នុងភូមិមានលក្ខណសម្បត្តិប្រកបការងាររកស៊ីជួញដូរ។ អាស្រ័យ មានផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ ទើបក្មួយៗខ្ញុំទៅធ្វើការនៅមណ្ឌលឧស្សាហកម្មហ្វាភូ ក៏ងាយស្រួលដែរ”។
តាមប្រសាសន៍លោកសើុងមីយ្វៀង អាស្រ័យរដ្ឋបានផ្ដល់លក្ខណសម្បត្តិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ទើបបច្ចុប្បន្ននៅភូមិអង្គុលីខាងជើង គ្រួសារក្រីក្រនៅតែ៦គ្រួសារប៉ុណ្ណោះ៕
ហាថាញ់ - ថាច់ធី