|
លោកង្វៀនវ៉ាន់កឹង ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា ក្រុងកឹងធើ។
|
“សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម” ក្រុងកឹងធើ ឆ្នាំ២០១៩ ប្រព្រឹត្តឡើងចាប់ពីថ្ងៃ១៩-២២ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោកង្វៀនវ៉ាន់កឹង ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រុងកឹងធើ ធ្វើការដោះដូរជាមួយកាសែតកឹងធើ-ភាសាខ្មែរ ជុំវិញព្រឹត្តិការណ៍នេះ។
*ជម្រាបប្រសាសន៍លោក សូមលោកជួយរៀបរាប់ទ្រួសៗអំពី “សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម” ក្រុងកឹងធើ ឆ្នាំ២០១៩នេះ បាទ?
- “សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម” ក្រុងកឹងធើ ឆ្នាំ២០១៩នេះ ជាសម្មភាពអាស្រ័យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជារៀបចំឡើង។ ឆ្លងតាមរយៈនោះ ព្រឹត្តិការណ៍នឹងមានសកម្មភាពជាច្រើនដូច៖ តាំងពិព័រណ៍រូបភាព “បេតិកភណ្ឌវប្បធម៌កម្ពុជា” នៅសារមន្ទីរក្រុងកឹងធើ (បើកពិធីនៅវេលាម៉ោង១៦ ថ្ងៃ១៩ ខែវិច្ឆិកា)។ ពិសេស ការតាំងពិព័រណ៍ក៏បានឧទ្ទេសនាមរូបភាពចំនួន៥០ផ្ទាំង ស្តីពីវប្បធម៌ ទឹកដី មនុស្សនិងធម្មជាតិ ឆ្លងតាមរយៈបេតិកភណ្ឌវប្បធម៌អរូបីនៃទឹកដីកម្ពុជា។ កម្មវិធីបើកវគ្គ “សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម” (នៅវេលាម៉ោង១៩ ថ្ងៃ១៩ ខែវិច្ឆិកា)។ល។ ក្នុងក្របខ័ណ្ឌព្រឹត្តិ ការណ៍ នឹងមានរៀបចំដំណើរកម្សាន្តក្រុងកឹងធើ ឧទ្ទេសនាមពីកេរដំណែលនិងរមណីយដ្ឋានទេសចរណ៍លើភូមិសាស្រ្តក្រុង។
សមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រុងកឹងធើចាត់តាំងគណៈប្រតិភូទៅប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៩ ដល់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅក្រុងហូជីមិញ( រូប៖ ហាយ៉ាង )
*តើលោកមានការរំពឹងអ្វីខ្លះអំពីព្រឹត្តិការណ៍ខាងលើបាទ?
- “សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម” សំដៅផ្សព្វផ្សាយពីវប្បធម៌ ទឹកដី និងមនុស្សនៃប្រទេសកម្ពុជាដល់ប្រជាជនវៀតណាមនិយាយរួម និងក្រុងកឹងធើនិយាយដោយឡែក។ អាស្រ័យហេតុនោះ ព្រឹត្តិការណ៍គឺដើម្បីផ្សព្វផ្សាយស៊ីជម្រៅដល់ប្រជាជនគ្រប់ជាន់ថ្នាក់ ពិសេសគឺយុវវ័យកាន់តែយល់ដឹងពីចំណងសាមគ្គី មិត្តភាពជាប្រវេណីឋិតថេរយូរអង្វែង រវាងជនជាតិទាំងពីរ វៀតណាមនិងកម្ពុជា។ ឆ្លងតាមរយៈព្រឹត្តិការណ៍ នេះរំពឹងថាសមាជិកគ្រប់រូបនៃសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រុងកឹងធើ បន្តការរក្សាពូនជ្រំទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរកាន់តែជិតដិតជាងទៀត; ចលនាគ្រួសារធ្វើជាគំរូក្នុងការកសាងគ្រួសារសុខដុមរមនា សមភាព ជឿនលឿន និងសុភមង្គល។ ទន្ទឹមនឹងនោះ ឆ្លងតាមរយៈព្រឹត្តិការណ៍នឹងរឹតបន្តឹង ជាងទៀតនូវទំនាក់ទំនងមិត្តភាពរវាងសមាគមមិត្តភាពវៀតណាម-កម្ពុជាក្រុងកឹងធើ និងសមា គមខ្មែរ-វៀតណាមនៅកម្ពុជា កាន់តែសាមគ្គីនិងជិតស្និទ្ធថែមទៀត៕
*សូមអរគុណលោក!
ថាញ់ឡុង -ប្រែសម្រួល៖ លីសៀ