ប៉ុន្មានឆ្នាំកន្លង មានគ្រួសារខ្មែរក្រីក្រជាច្រើននៅស្រុកអ៊ូមិញ ខេត្តកាម៉ាវ តែងខិតខំប្រឹងប្រែង ពង្រីកស្មារតីជម្នះលំបាកឈានឡើង រួមចំណែកធ្វើមានសម្រាប់គ្រួសារ និងកសាងមាតុភូមិកាន់តែសម្បូរសប្បាយ។
មានគ្រួសារជនជាតិខ្មែរជាច្រើន នៅស្រុកអ៊ូមិញ ឈានឡើងចាកផុតពីភាពក្រីក្រ ផ្តើមពីទម្រង់ដាំដុះ ចិញ្ចឹមសត្វ បាននាំមកប្រាក់ចំណូលខ្ពស់។
តាមស្ថិតិរបស់ការិយាល័យជនជាតិស្រុកអ៊ូមិញ បច្ចុប្បន្ន ទូទាំងស្រុកមានគ្រួសារជនរួមជាតិខ្មែរចំនួន១.៤៦៩គ្រួសារ ជាមួយនឹងប្រជាជនជាង៦.៤០០នាក់ ស្រូបអត្រា៥,៧១% នៃចំនួនប្រជាជនក្នុងស្រុក។ ជារៀងរាល់ឆ្នាំលើភូមិសាស្រ្ត ស្រុកមានគ្រួសារជនជាតិខ្មែររាប់សិបគ្រួសារ បានស្រុកស្ងើចសរសើរទទួលស្គាល់ជាគ្រួសារគំរូផលិតពូកែ។
នៅឃុំង្វៀនភិច ចលនាកសិករប្រឡងប្រណាំងបង្កបង្កើនផល រួមចំណែកជំរុញការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលនិងបង្កើនជីវភាពគ្រួសារកសិករ ជួយប្រជាជន ផ្លាស់ប្តូររបៀបគិត របៀបធ្វើ កសាងទម្រង់ផលិតកម្ម ពង្រីកសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ គ្រួសារលោកគៀងរៀង នៅភូមិ៨ មុននេះ៦ឆ្នាំ ជីវភាពគ្រួសារគាត់លំបាកខ្លាំងណាស់ កូនច្រើន គ្មានដីបង្កបង្កើនផល។ ដោយការយកចិត្តទុកដាក់ ជួយឧបត្ថម្ភពីគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងអង្គការមហាជនក្នុងឃុំ ឆ្នាំ២០១៣ គ្រួសារគាត់បានរដ្ឋឧបត្ថម្ភផ្ទៃដីបង្កបង្កើនផលចំនួន២ហិកតា។ ជារៀងរាល់ឆ្នាំ លោកចិញ្ចឹមបង្កង១រដូវនិងធ្វើស្រែ១រដូវ។ ក្រៅពីនោះ លោកគៀងរៀង នៅទាំងបានបុលទុន ដើម្បីធ្វើទ្រុងចិញ្ចឹមជ្រូក មាន់ ទា។ ផ្តើមពីផ្ទៃដីផលិត២ហិកតា បូកផ្សំនឹងប្រភពចំណូលដទៃទៀត ជារៀងរាល់ឆ្នាំ គ្រួសារលោករកបានប្រាក់ចំណូលជិត៧០លានដុង។ អាស្រ័យហេតុនោះ គ្រួសារលោកចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
គ្រួសារអ្នកមីងឡឹមថៀងសើុង នៅភូមិ១៧ ឃុំខាញ់ធ្វឹង ប៉ុន្មានឆ្នាំមុន គ្រួសារគាត់មានផ្ទៃដីតែ ពីរបីរយម៉ែត្រការ៉េសម្រាប់ចិញ្ចឹមសត្វ ហើយមិនសូវបានផល ជាគ្រួសារឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រក្នុងឃុំ។អ្នកមីងមិនព្រមនឹងភាពក្រលំបាកឆ្នាំ២០១៦ ដោយការឧបត្ថម្ភពីរដ្ឋអំណាចឃុំ អ្នកមីងកែប្រែផ្ទៃដី ដោយលើករងដាំស្ពៃខៀវ ដើមងប់និងល្ហុង។រកបានប្រាក់ចំណូលបន្ថែម ពីដំណាំ អ្នកមីងសន្សែសន្សំបន្តិចម្តងៗទិញបានដីបន្ថែមចំនួន៣ហិកតា អ្នកមីងបន្តកែប្រែដីខាងលើដាំដំណាំ រួមផ្សំ ក្នុងអណ្តូងចិញ្ចឹមត្រីស្រែ។ រយៈកាល៣ឆ្នាំកន្លង មធ្យមភាគជារៀងរាល់ខែ គ្រួសារអ្នកមីងសើុង រកបានប្រាក់ចំណូលប្រមាណជិត១៥លានដុង ចំណូលពីឈើហូបផ្លែ ដំណាំរួមផ្សំ និងជលផលគ្រប់ប្រភេទ។ ផ្តើមពីនោះគ្រួសារគាត់ មានជីវភាពធូរធារក្នុងឃុំ។
លោកវ៉ហាយផឹង ប្រធានការិយាល័យជនជាតិស្រុកអ៊ូមិញ ឱ្យដឹង ៖ ទន្ទឹមនឹងការលើកទឹកចិត្ត ស្ងើចសរសើរបានទាន់ពេល គ្រួសារជនជាតិខ្មែរផលិតធ្វើអាជីវកម្មពូកែ នៅទាំងបានគណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនស្រុកអ៊ូមិញយកចិត្តទុកដាក់អាទិភាពប្រភពទុនជំនួយពូជដំណាំ សត្វចិញ្ចឹម ជួយប្រជាជនពង្រីកការបង្កបង្កើនផល។ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និង គណៈ ផ្នែកអង្គការមហាជន ពិសេសគឺការិយាល័យជនជាតិស្រុកអ៊ូមិញ តែងម្ចាស់ការ និងខ្នះខ្នែងចលនាអង្គការអាជីវកម្មនានា ឧបត្ថម្ភគ្រួសារជនរួមជាតិខ្មែរក្រីក្រ។ ជីវភាពកាន់តែសម្បូរសប្បាយ ជនរួមជាតិខ្មែរសប្បាយរីករាយ ជឿជាក់ទៅលើគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ផ្តើមពីនោះ បន្តការខ្នះខ្នែងពលកម្មផលិត អនុវត្តការប្រិតសំចៃ កសាងជីវភាពវប្បធម៌ រួមចំណែកកសាងជនបទថ្មី៕
យោង៖ http://baocamau.com.vn -មុនី