14/10/2019 - 16:37

អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាមបូ​

ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាមបូ​ ផ្សា​រភ្ជាប់​ស្អិត​ល្មួត​ជា​មួយ​នឹង​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ សកម្ម​ភាព​វប្ប​ធម៌​សហ​គម​ន៍និង​ពិធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជា​តិ​ខ្មែរ​ណាមបូ​។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ជា​មួយ​នឹង​និន្នា​ការ​សមាហ​រណកម្ម​និង​ទំ​នាក់​ទំ​នង​កាន់​តែ​ទូ​លំ​ទូ​លាយ​ខឿន​ចម្រៀង​ប្រ​ជា​ប្រិយ​របស់​ជន​រួម​ជា​តិ​ខ្មែរ​ណាមបូ​ កំ​ពុង​ប្រ​ឈម​នឹង​ការ​លំ​បាក​សាក​ល្ប​ង​ច្រើន​។​ ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាមបូ​ បាន​និង​កំ​ពុង​ជា​ការ​ងារ​ចាំ​បាច់​។​

ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​។​

ជន​រួម​ជា​តិ​ខ្មែរ​ គឺ​ជា​ជន​ជា​តិ​មួយ​មាន​ចំ​នួន​ប្រ​ជា​ជន​ច្រើន​បំ​ផុត​ក្នុង​ចំ​ណោម​ជន​ជា​តិ​ភាគ​តិ​ច​នៅ​ណាមបូ​។​ ជន​ជា​តិ​ខ្មែរ​ បាន​បង្កើត​ខឿន​វប្ប​ធម៌​-សិល្បៈ​ប្រ​ជា​ប្រិយ​មួយ​ដ៏​វិ​សេស​និង​សម្បូរ​បែប​។​ ក្នុង​នោះ​ ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាមបូ​មាន​ច្រើន​ទម្រង់​ផ្សេង​ៗ​ពី​គ្នា​ ដូច​ជា​៖ ភ្លេង​ពិណ​ពាទ្យ​ ភ្លេង​មហោ​រី ភ្លេង​ការ​ របាំ​ឆៃ​យុាំ ចម្រៀង​អា​យ៉ៃ​ ចម្រៀង​ចាប៉ី ចម្រៀង​កុមារ​ ចម្រៀង​បំ​ពេក​ូនជា​ដើម​ ។​ល។​ ទម្រង់​សិល្បៈ​នេះ​ ក្លាយ​ជា​ចំ​ណី​អា​រម្ម​ណ៍​មិន​អា​ចខ្វះ​បាន​របស់​ជន​រួម​ជា​តិ​ខ្មែរ​ក្នុង​ជីវភាព​ប្រ​ចាំ​ថ្ងៃ​ សកម្ម​ភាព​វប្ប​ធម៌​សហ​គម​ន៍ និង​ពិធីបុណ្យ​ប្រ​ពៃ​ណី​ផ្សេង​ៗ​ទៀ​ត​។​ល។​ ថ្វី​បើ​ដូច្នោះ​ក្តី​ តាម​ប្រ​សាសន៍​លោក​ផាមតៀកខាញ់​ វិ​ទ្យា​ធិការ​នៃ​សាក​លវិ​ទ្យា​ល័យ​ត្រាវិ​ញ៖ តថភាព​នៃ​ការ​សាប​រលាប​ ភាព​បាត់​បង់​អត្ត​សញ្ញា​ណនៃ​ទម្រង់​សិល្បៈ​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាមបូមួយ​ចំ​នួន​គឺ​ជា​ការ​ពិត​ អា​ស្រ័យ​ដោយ​កត្តា​ច្រើន​យ៉ាង​។​ នោះ​គឺ​៖ ការ​រង​ផល​ប៉ះ​ពាល់​នៃ​និន្នា​ការ​សាក​លភាវូ​បនីយក​ម្ម​ ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ចំ​ណូលចិត្ត​ទស្សនា​របស់​ប្រ​ជា​ជន​ និង​ការ​រង​ផល​ប៉ះ​ពាល់នៃ​ទម្រង់​សិល្បៈ​ចម្រៀង​ប្រ​ជា​ប្រិយ​ផ្សេង​ៗ​ទៀ​ត​។​ល។​ ការ​អភិ​រក្ស​និង​ពង្រីក​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាមបូ​រយៈ​ពេល​កន្លង​ សំ​ខាន់​គឺ​តាម​ទិស​ដៅ​កើត​ឯ​ង​ និង​ការ​ផ្សព្វ​ផ្សា​យ​រក្សា​តាម​របៀប​ប្រាប់​បន្ត​គ្នា​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​ ដោយ​សិល្បករ​ សិប្ប​ករ។​ ទម្រង់​សមុច្ច័យ សិក្សា​ស្រាវ​ជ្រាវ​ ឧទ្ទេស​នាម​ បណ្តុះ​បណ្តា​ល ក៏​នៅ​មាន​កម្រិត​និង​មាន​ការ​ខ្វះ​ចន្លោះ​ច្រើន​។​

ធ្វើ​យ៉ាង​ណាដើម្បី​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាមបូ​? លោកសើុង ង៉ុក​ហ្វាង​ នាយ​ក​រង​នៃ​សាលា​មធ្យម​សិក្សា​វប្ប​ធម៌​-សិល្បៈ​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ ក្រសួង​វប្ប​ធម៌​ កីឡា​និង​ទេស​ចរ​ណ៍​ និង​មន្ទី​រ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរ​ណ៍​នៅ​តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​ គប្បី​រៀប​ចំ​សិក្ខា​សាលា​វិ​ទ្យា​សាស្រ្ត​ ក្រោម​បធាន​បទ​ជំ​នាញ​ពី​សិល្បៈ​ចម្រៀង​ប្រ​ជា​ប្រិយ​ ដើម្បី​ស្វែង​រកដំណោះ​ស្រាយ​ដែល​មាន​លក្ខណៈ​កំ​ណត់​ទិស​ដៅ​ច្បាស់​លាស់​ និង​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​។​ បើ​ក​ថ្នាក់​បង្រៀន​ ភ្លេង​ប្រ​ពៃ​ណី​ បង្ហាត់​ចម្រៀង​ប្រ​ជា​ប្រិយ​ មានលក្ខណៈ​ត្រឹម​ត្រូវ​ដល់​យុវ​វ័យ​ខ្មែរ​ណាមបូ​។​ ក្រៅ​ពី​នោះ​ តាម​ប្រ​សាសន៍​សិល្បករ​ឆ្នើម​ថា​ច់​សាង​សេដ្ឋ​  អតីត​នាយ​ក​រង​ស្ថានី​យវិ​ទ្យុ​ទូ​រ​ទស្សន៍​ខេត្ត​ត្រាវិ​ញ ឱ្យ​ដឹង​៖ គប្បី​បណ្តុះ​បណ្តា​លបន្ថែ​ម​អ្នក​ដែល​មាន​ទេព​កោ​សល្យ​ខាង​និពន្ធ​និង​បក​ប្រែ ដើម្បី​កា្លយ​ជា​អ្នក​សមុច្ច័យ សិក្សា​ស្រាវ​ជ្រាវ​ ដើម្បី​ឧទ្ទេស​នាម​និង​ផ្សព្វ​ផ្សា​យ​វណ្ណ​កម្ម​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ថ្មី​ពី​រោះៗ​ គួរ​ជា​ទី​ចាប់​អា​រម្ម​ណ៍​ប្រ​កប​ដោយ​លក្ខណៈ​សោ​ភណ​ភាព​ខ្ពស់​។​

ការ​អភិ​រក្ស​តម្លៃ​វប្ប​ធម៌​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាមបូ​ ទាមទា​រត្រូវ​មាន​គោ​ល​នយោ​បាយ​មួយ​ឯ​កភាព​  ជួយ​ឱ្យ​សហ​គម​ន៍ជន​រួម​ជា​តិ​ខ្មែរ​យល់​បាន​ពី​កេរដំណែល​ដ៏​មាន​តម្លៃ​ ដែល​បុព្វ​បុរស​បាន​បន្សល់​ទុក​មក​។​ ផ្តើ​មពី​នោះ​ បញ្ចេញ​កម្លាំង​អភិ​រក្ស​និង​បន្ត​រក្សា​ដល់​បច្ឆាជន​ រួម​ចំ​ណែក​កសាង​និង​អភិ​វឌ្ឍ​ខឿន​វប្ប​ធម៌​វៀត​ណាមជឿ​ន​លឿន​ ដិតដាម​ដោយ​អត្ត​សញ្ញា​ណជា​តិ​៕

                          ថា​ញ់ឡុង​-វិ​មាន

ចែករំលែកអត្ថបទ