រយៈពេលជាងមួយឆ្នាំអនុវត្តទម្រង់ "គោពូជជូនដល់អ្នកក្រនៅតំបន់ព្រំដែនសមុទ្រ" អាស្រ័យរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសហការ អនុវត្តលើភូមិសាស្រ្តស្រុកកូវឡាវយ៉ុង ត្រឹងដេ និងទីរួមខេត្តវិញចូវ ទម្រង់នេះបានពង្រីកនូវប្រសិទ្ធភាព។ អាស្រ័យហេតុនោះ ទើបគ្រួសារក្រីក្ររស់នៅតំបន់ព្រំដែនសមុទ្រមានលក្ខណសម្បត្តិ ពង្រីកសេដ្ឋកិច្ចគ្រួសារ លំនឹងជីវភាព។
កម្មាភិបាលប៉ុស្ដិ៍ការពារព្រំដែនចុះមកសួរសុខទុក្ខនិងពិនិត្យមើលគោរបស់គ្រួសារ
បងលីវ៉ាន់កា នៅភូមិអាងក្វើយ ឃុំអាងថាញ់ ស្រុកកូវឡាវយ៉ុង។
សព្វថ្ងៃ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសុកត្រាំង បាននិងកំពុងអនុវត្តគម្រោងចំនួន៩ដើម្បីជំនួយដល់គ្រួសារក្រីក្រ សរុបថវិកាជាង៣ពាន់លានដុង ជួយដល់ជនរួមជាតិខ្មែរនៅតំបន់ព្រំដែនសមុទ្រចាកផុតភាពក្រីក្រ។ ក្នុងនោះ ទម្រង់"គោពូជជូនដល់អ្នកក្រនៅតំបន់ព្រំដែនសមុទ្រ" ជួយដល់គ្រួសារមាមីងខ្មែរក្រីក្រ កែលម្អជីវភាព។ គ្រួសារបងស្រីតាំងធីង៉ា នៅភូមិបឹងព្រលិត ឃុំត្រុងប៊ិញ ស្រុកត្រឹងដេ ជាគ្រួសារក្រមួយបានប៉ុស្ដិ៍ការពារព្រំដែនជំនួយមេគោសម្រាប់ចិញ្ចឹម។ បងង៉ា ឱ្យដឹង ៖ "គ្រួសារខ្ញុំគ្មានដីបង្កបង្កើនផល ប្ដីខ្ញុំគាត់មានជំងឺបេះដូង មិនអាចធ្វើការធ្ងន់បាន ម្ល៉ោះហើយរាល់ការគិតគូរសម្រាប់ជីវភាពប្រចាំថ្ងៃ គឺពឹងលើការដើរស៊ីឈ្នួលរបស់ខ្ញុំ។ ដោយបានពូៗកងទ័ពការពារព្រំដែនផ្ដល់ជូនគ្រួសារខ្ញុំគោមេ ជួយធ្វើក្រោលគោ ណែនាំរបៀបថែទាំគោ ទើបគោធាត់ធំលឿន និងកើតបានកូនមួយក្បាល។ ឥឡូវឈ្មួញគេមកទិញមួយក្បាលតម្លៃជាង១០លានដុង តែខ្ញុំមិនទាន់លក់។ ដោយឃើញគោមិនពិបាកចិញ្ចឹម ខ្ញុំក៏ទទួលចិញ្ចឹមប្រវាសគោអ្នកភូមិ២ក្បាលបន្ថែមទៀត ពេលគោធំលក់ចែកគ្នា។ ប្ដីប្រពន្ធខ្ញុំត្រេកអរណាស់ និងអរគុណដល់ពូៗកងទ័ពនិងរដ្ឋអំណាចភូមិភាគ ជួយដល់គ្រួសារយើងខ្ញុំ"។ ចំណែកបងលីវ៉ាន់កា នៅភូមិអាងក្វើយ ឃុំអាងថាញ់ ស្រុកកូវឡាវយ៉ុង សប្បាយរីករាយពេលទទួលបានគោ ចិញ្ចឹមបានបួនប្រាំ ខែមេគោកើតកូន។ នេះជាពូជគោបារាំងឆាប់ធំ ទើបតែ៧ខែ ឈ្មួញសួររកទិញក្នុងតម្លៃ១៥លានដុង។ បងកា ឱ្យដឹង៖ សព្វថ្ងៃគ្រួសារខ្ញុំ មានគោ២ក្បាល ហើយរវាង៦ខែទៀត កើតបានកូនមួយទៀត"។
វរសេនីយ៍ឯកឡេវ៉ាន់អាញ់ អនុប្រធានស្នងការនយោបាយប៉ុស្ដិ៍ការពារព្រំដែនសុកត្រាំង ឱ្យដឹង៖ "ទម្រង់ជំនួយគោមេ បាននាំមកនូវភាពសប្បាយរីករាយសម្រាប់គ្រួសារមាមីងខ្មែរក្រីក្រនៅតំបន់ព្រំដែនសមុទ្រ។ ផ្ដើមពីមេគោ៥០ក្បាលដំបូង ឥឡូវកើតកូនបាន៨ក្បាល ហើយមួយចំនួននឹងកើតកូនក្នុងដំណាច់ឆ្នាំនេះ។ ទម្រង់នេះ មិនត្រឹមតែផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ច អត្ថន័យក្នុងការងារសុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំងពង្រឹងនិងបង្កើនចំណងសាមគ្គីរវាងកងទ័ពនិងប្រជាជន ក្នុងការពង្រីកសេដ្ឋកិច្ចនៅតំបន់ព្រំដែនសមុទ្រទៀតផង"៕
យ្វីអាញ់-ពេជ្រសឿន