អនុវត្តចលនាប្រឡងប្រណាំង" ប្រជាចលនាប៉ិនប្រសប់" ឆ្នាំ២០១៩ នគរបាលឃុំលឿងហ្វាA ស្រុកចូវថាញ់ ខេត្តត្រាវិញ បានចុះឈ្មោះអនុវត្តទម្រង់" ប្រជាចលនាប៉ិនប្រសប់" ស្តីពីការ" ពង្រឹងនិងលើកកម្ពស់គុណភាពក្រុមប្រជាស្វ័យត្រាណនៅលើភូមិសាស្រ្តឃុំ។
សមមិត្តត្រឹងវុាំងចិញ (អង្គុយកណ្តាល)ប្រជុំផ្សព្វផ្សាយផែនការ។
ទម្រង់" ពង្រឹងនិងលើកកម្ពស់គុណភាព ក្រុមប្រជាស្វ័យត្រាណលើភូមិសាស្ត្រឃុំ" នៅលឿងហ្វាA បានពង្រីកនូវប្រសិទ្ធភាព។ ទូទាំងឃុំមាន១០៤ក្រុមប្រជាស្វ័យត្រាណ នៅតាមក្រុមនីមួយៗមធ្យមភាគមានសមាជិកពី ២៥-៣០នាក់។ ក្រុមទាំងនេះធ្វើសកម្មភាពតាមរូបភាពចងសម័្ពន្ធជាមួយគ្រួសារប្រជាជននៅតាមមណ្ឌលប្រជាជនតាំងទីលំនៅនីមួយៗ ហើយក្រុមនីមួយៗគ្រប់គ្រងពី២៥-៣០គ្រួសារ។ ក្រុមព្រមទាំងកសាងសេចក្តីព្រមព្រៀងសកម្មភាពដោយយោងទៅតាមស្ថានភាពជាក់ស្តែងនៃភូមិសាស្រ្តប្រជាជនតាំងទីលំនៅ និងតម្រូវការភារកិច្ចរបស់ឃុំ ហើយសមាជិកក្នុងក្រុមបានពិភាក្សា ឯកភាពជាមួយប្រជាជនតាមរយៈនៃការប្រជុំក្រុម ដើម្បីកំណត់នូវខ្លឹមសារ និងសហគមន៍ចុះកិច្ចសន្យាអនុវត្ត។ ក្នុងនោះ ផ្តុំកម្លាំងទៅលើភារកិច្ចសំខាន់ៗដូច៖ ម្ចាស់ការស្វ័យគ្រប់គ្រងអំពីការបង្ការប្រឆាំងយុវវ័យបោះបង់ការរៀនសូត្រ អនុវត្តល្អនូវការងារជម្រុញការសិក្សា ជម្រុញបញ្ញា។ ម្ចាស់ការស្វ័យគ្រប់គ្រងការការពារសន្តិសុខសណ្ដាប់ធ្នាប់ អប់រំ និងគ្រប់គ្រងសមាជិកក្នុងគ្រួសារនីមួយៗមិន ប្រព្រឹត្តល្មើសច្បាប់។ល។ ក្នុងដំណាក់កាលអនុវត្ត នគរបាលឃុំបានសហការជាមួយគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងបណ្តាអង្គការនយោបាយ-សង្គមរបស់ឃុំរៀងរាល់ត្រៃមាស។ លោក ង្វៀនវុាំងកុង ប្រធានក្រុមប្រជាស្វ័យត្រាណលេខ៥ ភូមិដាយទែន ឲ្យដឹង៖ ក្រុមប្រជាស្វ័យត្រាណលេខ៥មានសមាជិក៣០នាក់ រៀងរាល់ខែប្រជុំក្រុមម្តង ដើម្បីក្ដាប់មតិគោលបំណងរបស់សមាជិកនិងរបស់ប្រជាជនក្នុងភូមិ។ ឆ្លងតាមរយៈសកម្មភាពរបស់ក្រុម បានឃោសនា ផ្សព្វផ្សាយនូវខ្លឹមសារជាច្រើនអំពីការបង្ការប្រឆាំងអំពើប្រព្រឹត្តបទល្មើសច្បាប់ ពត៌មានអំពីជនប្រព្រឹត្តបទល្មើសបានផ្សព្វផ្សាយទាន់ពេលដល់គ្រួសារប្រជាជន ដើម្បីគ្រួសារនីមួយៗលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន មិនទុកឲ្យជនទុច្ចរិតឆ្លៀតឱកាសសកម្មភាព"។ លោកគឹមហ្វិញ ចូលរួមជាមួយក្រុមប្រជាស្វ័យត្រាណភូមិហ្វាឡាកB បានឲ្យដឹង៖ លោកចូលរួមក្រុមដើម្បីពង្រីកនូវកម្លាំងសាមគ្គីរបស់ប្រជាជនក្នុងការធានាសន្តិសុខសណ្ដាប់ធ្នាប់ និងបង្ការប្រឆាំងបទល្មើសនៅលើភូមិសាស្ត្រ។
សមមិត្តត្រឹងវុាំងចិញ ប្រធាននគរបាលឃុំ លឿងហ្វាA ឲ្យដឹង៖ " ដើម្បីអនុវត្តទម្រង់" ប្រជាចលនាប៉ិនប្រសប់" ផ្នែកខាង"នគរបាលឃុំសហការជាមួយនឹងរដ្ឋអំណាចភូមិភាគពង្រឹង និងលើកកម្ពស់សកម្មភាពរបស់ក្រុមប្រជាស្វ័យត្រាណ។ រៀងរាល់ខែ នគរបាលឃុំតែងបង្កើតកាលបរិច្ឆេទប្រជុំក្រុមប្រជាស្វ័យត្រាណ ព្រមទាំងចាត់កម្លាំងនគរបាលចូលរួមប្រជុំតាមក្រុមនីមួយៗ ដើម្បីក្តាប់មតិគោលបំណងរបស់ សមាជិកក្រុមប្រជាស្វ័យត្រាណនិងរបស់ប្រជាជនអំពីស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់និងបណ្ដាបញ្ហាអំពីអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌-សង្គម។ល។"៕
ម៉ាល័យ-សុផន