23/09/2019 - 16:31

លោក​ឡឹម​សុទ្ធ​ ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​សុក​ត្រាំង​

ធានា​ជូន​ជន​រួម​ជា​តិ​ខ្មែរ​ទទួល​បុណ្យ​សែន​ដូន​តា​ដោយ​ក្តី​រីក​រាយ​និង​សុវត្ថិ​ភាព​

លោក​ឡឹម​សុទ្ធ​ - ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​សុក​ត្រាំង​។​

ន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ និង​រដ្ឋ​ មាន​គោ​ល​នយោ​បាយ​ជន​ជា​តិ​ជា​ច្រើន​ បាន​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​នៅ​តំ​បន់​មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ហេតុ​នោះ​ ជីវ​ភាព​របស់​ជន​រួម​ជា​តិ​ខ្មែរ​កាន់​តែ​បាន​លើ​កកម្ពស់​ ផ្លូវ​គមនា​គមន៍​ជន​បទ​តំ​បន់​ជន​ជា​តិ​បាន​ក្រាលបេតុង​ វត្ត​ខ្មែរ​បាន​វិ​និ​យោ​គ​ ជួស​​ជុល ​កសាង​ ស​ម្រាប់​មាមីង​ខ្មែរ​ធ្វើ​​ស​ក្កា​របូជា​ ធ្វើ​​បុណ្យ​ សុន្ទ​រ៍ទាន​។​ល។​ ឆ្នាំ​នេះ​  ឃើញ​ថា​ជីវ​ភាព​របស់​មាមីង​ខ្មែរ​  មាន​ភាព​ល្អ​ប្រ​សើរ​ជា​ង​ដល់​បុណ្យ​សែន​ដូន​តា​ មាមីង​រៀប​ចំ​វេច​នំ ទិញ​ផ្លែ​ឈើ​ ធើ្វបាយ​ស្ពកសែន​ដូន​តា​ និង​យក​ចង្ហាន់​ទៅ​វត្ត​ប្រ​គេន​ព្រះ​ស​ង្ឃ​។​ល។​ ដើម្បី​ស្វែង​យល់​ពីការ​ចាត់​តាំង​បុណ្យ​សែន​ដូន​តា​នៅ​ខេត្ត​សុក​ត្រាំង​ អ្នក​យក​ពត៌​មាន​កាសែត​កឹង​ធើភាសា​ខ្មែរ​ បាន​ធ្វើ​​បទ​ស​ម្ភាស​​លោក​ឡឹម​សុទ្ធ​ ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​សុក​ត្រាំង​ ដូច​ខាង​ក្រោម​៖

*សូម​គោ​រព​លោក​ តើ​ឆ្នាំ​នេះ​ ខេត្ត​សុក​ត្រាំង​មាន​ស​កម្ម​ភាព​អ្វី​ខ្លះ​ ដើម្បី​អំ​ណរ​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជា​តិ​ខ្មែរ​?

- សុក​ត្រាំង​ជា​ខេត្ត​មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ហេតុ​នោះ​ គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមខេត្ត​ បាន​យក​ចិត្ត​ទុក​ដាក់​ដល់​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជា​តិ​ខ្មែរ​។​ តា​ម​ផែន​ការ​ ចាប់​ពី​ថ្ងៃ​២​៤​ ខែ​កញ្ញា​ ឆ្នាំ​២​០​១​៩​ ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​នឹង​ចាត់​តាំង​១​៣​ក្រុម​ទៅ​សួរ​សុខ​ទុក្ខ​ ជួប​ជុំ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ អ្នក​មុខ​អ្នក​ការ​សាស​នា​ គ្រួ​សារ​គោ​ល​នយោ​បាយ​ កម្មា​ភិបាល​ចូល​និវត្ត​ន៍​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ឆ្នើម​ក្នុង​ជន​ជា​តិ​ខ្មែរ​ ដើម្បី​របាយ​ការ​ណ៍​អំ​ពី​ស​មិទ្ធិ​ផលអភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-ស​ង្គម​ លទ្ធ​ផល​អនុ​វត្ត​គោ​ល​នយោ​បាយ​ជន​ជា​តិ​របស់​បក្ស​និង​រដ្ឋ​ ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជា​តិ​ដែល​ស​ម្រេច​បាន​ក្នុង​ឆ្នាំ​កន្លង​។​ ឆ្លង​តា​ម​រយៈ​នោះ​ សំ​ដៅ​លើ​កទឹក​ចិត្ត​ គាំ​ទ្រ​ស្មារ​តី​ ដើម្បី​មាមីង​ស​កម្ម​ក្នុង​ការ​ពលកម្ម​ផលិត​ កសាង​ជីវ​ភាព​ស​ម្បូរ​ស​ប្បាយ​ ពង្រីក​អត្តស​ញ្ញា​ណវប្ប​ធម៌​ប្រ​ពៃណី​សាម​គ្គី​របស់​ជន​ជា​តិ​។​ ព្រម​ទាំង​បាន​ជូន​អំ​ណោយ​១​១​៥​ចំ​ណែក​ដល់​វត្ត​ខ្មែរ​ ដល់​ព្រះ​ឧប​ជ្ឈាយ៍ ព្រះ​តេជព្រះ​គុណ​ព្រះ​ចៅ​អធិ​ការ​ក្នុង​គណៈ​ប្រ​តិ បត្តិ​ការ​ស​មាគម​ព្រះ​ស​ង្ឃ​ សាម​គ្គី​ស្នេហា​ជា​តិ​ខេត្ត​។​ គ្រួ​សារ​គោ​ល​នយោ​បាយ​ កម្មា​ភិបាល​ចូល​និវត្ត​ន៍​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ឆ្នើម​ក្នុង​ជន​ជា​តិ​ខ្មែរ​។​ ក្រៅ​ពីនោះ​ បណ្តា​ស្រុក​ទី​រួម​ខេត្ត​ ក្រុង​នៅ​ទាំង​ចាត់​ក្រុម​ប្រ​តិភូ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​ព្រះ​ឧប​ជ្ឈាយ៍ ព្រះ​តេជព្រះ​គុណ​ ព្រះ​ចៅ​អធិ​ការ​បណ្តា​វត្ត​ខ្មែរ​ គ្រួ​សារ​គោ​ល​នយោ​បាយ​ កម្មា​ភិបាល​ចូល​និវត្ត​ន៍​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ឆ្នើម​ក្នុង​ជន​ជា​តិ​ខ្មែរ​ និង​គ្រួ​សារ​ក្រី​ក្រទា​ំងឡាយ​លើ​ភូមិ​សាស្រ្ត​ ដើម្បី​មាមីង​ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា​ដោយ​ភាព​កក់​ក្តៅ​។​

ទន្ទឹម​នឹង​នោះ​ ខេត្ត​សុក​ត្រាំង​នៅ​ទាំង​ចាត់​តាំង​កម្ម​វិ​ធី​ទូរ​ទស្សន៍​ផ្សា​យ​បន្ត​ផ្ទាល់​លើ​ប៉ុស្តិ៍​STV2 នៅ​វត្ត​មុនី​ស្រះ​កែវ​ ឃុំ​ឡឹម​កៀក​ ស្រុក​ថា​ញ់ទ្រី កម្ម​វិ​ធី​រួម​មាន​ស​កម្ម​ភាព​សិល្បៈ​១​០​ឈុត​ចម្រៀង​ របាំ អា​ស្រ័យ​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ស​ម្តែ​ង​។​ នេះ​ជា​ស​កម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ ដើម្បី​មាមីង​ខ្មែរ​មក​វត្ត​ទស្សនា​ ច្រៀង​រាំជា​មួយ​គ្នា​ក្នុង​ឱកាស​​ថ្ងៃ​បុណ្យ​។​ ទន្ទឹម​នឹង​នោះ​ ថ្នាក់​ដឹក​នាំ​ខេត្ត​នៅ​ទាំង​ជូន​ផ្ទះ​មហា​សាម​គ្គី​១​០​ខ្នង​ដល់​គ្រួ​សារ​ក្រី​ក្រ ផ្ទះ​មួយ​ខ្នង​ៗ​តម្លៃ​៤​០​លាន​ដុង​ និង​អំ​ណោយ​១​០​ចំ​ណែក​ ដើម្បី​មាមីង​ទទួល​បុណ្យ​សែន​ដូន​តា​ដោយ​ភាព​កក់​ក្តៅ​។​

 * ដើម្បី​ធានា​ឱ្យ​មាមីង​ខ្មែរ​ទទួល​បុណ្យ​សែន​ដូន​តា​ដោយ​ភាព​ស​ប្បាយ​រីក​រាយ​ សុវត្ថិ​ភាព​ តើ​ខេត្ត​មាន​ផែន​ការ​យ៉ាង​ណាខ្លះ​បាទ​? សូម​ជម្រាប​ប្រ​សាស​ន៍​លោក​!

 -បុណ្យ​សែន​ដូន​តា​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​របស់​ជន​រួម​ជា​តិ​ខ្មែរ​ ហេតុ​នោះ​ កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ ពលករ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រូវ​បាន​ឱ្យ​ឈប់​ស​ម្រាក​ការ​ងារ​៣​ថ្ងៃ​ តា​ម​សេច​ក្តី​កំ​ណត់​របស់​ខេត្ត​។​ ពិធី​បុណ្យ​ជា​ឱកាស​​ដើម្បី​ស​មាជិក​ក្នុង​គ្រួ​សារ​បាន​ជួប​ជុំ​ តប​គុណ​ចំ​ពោះ​បុព្វ​ការី​ជន​និង​ទៅ​វត្ត​ធ្វើ​​បុណ្យ​សុន្ទ​រ៍ទាន​ កំ​សាន្ត​ស​ប្បាយ​។​ ដើម្បី​ធានា​ឱ្យ​ជន​រួម​ជា​តិ​ខ្មែរ​ទទួល​បុណ្យ​សែន​ដូន​តា​ដោយ​ភាព​ស​ប្បាយ​រីក​រាយ​ សុវត្ថិ​ភាព​ ថ្នាក់​ដឹក​នាំ​ខេត្ត​ ក៏​បាន​ចង្អុល​ការ​ដល់​មន្ទី​រ​ គណៈ​ ផ្នែក​ ដែល​ពាក់​ព័ន្ធ​ ពិសេស​​គឺ​ផ្នែក​នគរ​បាល​ខេត្ត​ គប្បី​មាន​កិច្ច​ស​ហការ​ស្អិត​ល្មួត​ រៀប​កង​កម្លាំង​ការ​ពារ​សុវត្ថិ​ភាព​ក្នុង​អំ​ឡុង​៣​ថ្ងៃ​បុណ្យ​។​ យោង​តា​ម​នោះ​ ផ្នែក​នគរ​បាល​ក៏​បាន​កសាង​ផែន​ការ​ស​ហកា​រជា​មួយ​កម្លាំង​យោធា​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​មាន​វិ​ធាន​ការ​ការ​ពារ​នៅ​តា​ម​វត្ត​ខ្មែរ​នានា​។​ ព្រម​ទាំង​ស​ហកា​រជា​មួយ​ព្រះ​ស​ង្ឃ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ឆ្នើម​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​ ធ្វើ​​ការ​ចលនា​ ឃោ​ស​នា​ដល់​មាមីង​ខ្មែរ​ដើម្បី​ទទួល​បុណ្យ​សែន​ដូន​តា​សាម​គ្គី​ ស​ប្បាយ​រីក​រាយ​ និង​ប្រឹតសំ​ចៃ​។​ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ និង​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមខេត្ត​ ស​ង្ឃឹម​ថា​ នឹង​ធានា​ជូន​មាមីង​ជន​រួម​ជា​តិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ បាន​ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា​ប្រ​កប​ដោយ​ភាព​ស​ប្បាយ​រីក​រាយ​ សុភមង្គល​ និង​សុវត្ថិ​ភាព​ជា​ពុំ​ខាន​ឡើយ​៕ 

លីធាន​ - សុផន

ចែករំលែកអត្ថបទ