16/09/2019 - 15:48

យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ភូមិ​ភាគ​នានា​ក្នុង​ខេត្ត​បាក​លីវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោ​គកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ តាម​រយៈ​កម្ម​វិធី​ គម្រោង​ជា​ច្រើន​ ឆ្លង​តាម​រយៈ​នោះ​ ឃើញ​ថា​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​​មាន​ភាព​រីក​ចម្រើន​។​

គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ខ្មែរ​ក្រីក្រ​នៅ​ស្រុក​ហុងយ៉ឹង។​

ជា​មួយ​នឹង​គោ​ល​ន​យោ​បាយ​របស់​មជ្ឈិម​ ស្ដី​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-វប្ប​ធ​ម៌​-សង្គម​នៅ​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ខេត្ត​បាក​លីវ​បាន​ចេញ​សេច​ក្តី​សម្រេច​ និង​មាន​កម្ម​វិធី​ជាច្រើន​ ដើម្បី​អនុ​វត្ត​គោ​ល​ការណ៍​ គោ​ល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​ពី​ការ​ងារ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​ជនរួម​ជាតិ​ខ្មែរ​។​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​​បាន​ចង្អុល​ការ​ផ្សព្វ​ផ្សា​យ​គោ​ល​ការណ៍​ គោ​ល​មា​គា​៌និង​គោ​ល​នយោ​បាយ​ជន​ជាតិ​ សាស​នា​ផ្សា​រភ្ជាប់​នឹង​ការ​ផ្សព្វ​ផ្សា​យ​ អនុ​វត្ត​កម្មវិធី​ គម្រោង​វិនិ​យោ​គសម្រាប់​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះករ​។​

ក្រៅ​ពី​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ២​៩​/២​០​១​៣​/QĐ-TTgរបស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ស្តីពី​ការ​ជំ​នួយ​ដី​សង់​លំ​នៅ​ឋាន ដី​បង្ក​បង្កើន​​ផល​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​គ្រួ​សារ​ជនរួម​ជាតិ​ភាគ​តិច​ក្រីក្រ​ គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​។​ ភូមិ​ភាគ​នៅ​ទាំង​កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ ដើម្បី​ជំ​នួយ​ដើម​ទុន​ផ​លិត​កម្ម​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ សង់ផ្ទះ​ និង​បង្ក​លក្ខណៈ​ដើម្បី​ជនជាតិ​ភាគ​តិច​មាន​ផ្ទះ​និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​

លោក​សើុងភិន (សង្កាត់​១​ ទី​ប្រ​ជុំ​ជន​យ៉ា​រ៉ាយ) បាន​ចែក​រំលែក៖ “គ្រួ​សារ​ខ្ញុំ​គ្មាន​ដីបង្ក​បង្កើន​​ផល ទើប​ជីវ​ភាព​ក្រ​លំ​បាក​។​ ចាប់តាំង​ពី​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជំ​នួយ​សង់​ផ្ទះ​ និង​ដើម​ទុន​ រកស៊ី​ ទើប​ខ្ញុំ​មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ខ្ញុំ​សូម​អរគុណ​ដល់​បក្ស​និង​រដ្ឋ” ។​

ទាក់​ទង​នឹង​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ដល់​ជន​ជាតិ​ភាគ​តិច​        ចាប់តាំង​ពី​ដើម​ឆ្នាំ​​រហូត​មក​ដល់​បច្ចុប្បន្ន​ នៅ​រាល់​ភូមិ​ភាគ​ក្នុង​ខេត្ត​បាន​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​បន្ថែ​ម​ចំ​នួន​២​.៣​៤​១​ដល់​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​លំ​បាក​ និង​ប្រ​ជា​ជន​រស់នៅ​តំ​បន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​ ដូច្នេះ​ចំ​នួន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​បាន​ជូន​ដល់​ប្រ​ជា​ជន​កើន​ឡើង​ដល់២​០​៣​.៣​០​៦​។​ ទន្ទឹម​នឹង​នោះ​ ក៏​សហ​កា​រជា​មួយ​នឹង​អង្គ​ការ​មនុស្ស​ធម៌​ពិ​និត្យ​សុខ​ភាព​និង​ថែ​ទាំ​សុខភាព​ជូន​ប្រ​ជា​ជន​។​ លោក​យ័ញ​បាយ (នៅ​ឃុំ​និញ​ក្វើយ ស្រុក​ហុង​យ៉ឹង) មាន​ប្រ​សាសន៍​៖ “អា​ស្រ័យ​ដោយ​គោ​លន​យោ​បាយ​ជំ​នួយ​ប័ណ្ណ​ធា​នារ៉ាប់​រង​សុ​ខា​ភិ​បាល​ ទើប​ជន​រួម​ជាតិ​ខ្មែរ​មាន​លក្ខណៈ​ខិត​ជិត​នឹង​សេ​វា​សុខា​ភិ​បាល​។​ ផ្តើ​ម​ពី​នោះ​ មា​មីង​មាន​លក្ខណៈ​ថែ​ទាំ​សុខ​ភាព​ ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ ជីវ​ភាព​បាន​លំ​នឹង​ជា​បណ្ដើរ​ៗ​” ។​

ទន្ទឹម​នឹង​ការ​គិត​គូរ​ជីវ​ភាព​សម្ភារ​ៈ​ ជីវ​ភាព​វប្ប​ធ​ម៌​និង​ស្មារ​តី​របស់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ខេត្ត​ ក៏​បាន​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ បង្កលក្ខណៈ​អភិ​រក្ស​និង​លើ​ក​កម្ពស់​អត្ត​សញ្ញា​ណ​វប្បធ​ម៌​ជន​ជាតិ​។​  ស​កម្ម​ភាព​វប្ប​ធ​ម៌​-សិល្បៈ​ កីឡា​អប់​រំ​កាយ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​ចាត់​តាំង​ឡើង​ក្នុង​ឱកាស​ពិធី​បុណ្យ​ទាន រួម​ចំ​ណែក​អភិ​រក្ស​និង​លើ​កស្ទួយ​តម្លៃ​អត្ត​សញ្ញា​ណ​វប្បធ​ម៌​ជាតិ​នៅ​ភូមិ​ភាគ​។​

លោក​ង្វៀន​វុាំង​អុក អនុ​ប្រ​ធាន​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​ហុងយ៉ឹង ឱ្យ​ដឹង​៖  “អា​ស្រ័យ​អនុ​វត្ត​ល្អ​នូវ​គោ​ល​ន​យោ​បាយ​សុខុ​មាល​ភាព​សង្គម​ តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះករ​ ទើប​ជីវ​ភាព​របស់​មា​មីង​ខ្មែរ​ត្រូវ​បាន​កែ​លម្អ​។​ ទន្ទឹម​នឹង​នោះ​ ក៏​ពង្រីក​បាន​ស្មារ​តី​សាម​គ្គី​ទូ​ទាំង​ប្រ​ជា​ជន​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ ឱ្យ​កាន់​តែ​​សម្បូរ​សប្បាយ​” ៕

                       ខូយ​ង្វៀន​ - លេង​មី

ចែករំលែកអត្ថបទ