03/09/2019 - 18:18

ក្រុង​កឹង​ធើ​៖

ភូមិ​ភាគ​ជា​ច្រើន​អនុ​វត្ត​ល្អគោ​ល​នយោ​បាយ​ជន​ជាតិ​

យោង​តាម​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ​ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​ ការិ​យា​ល័យ​ជន​ជាតិ​និង​ការិ​យា​ល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​-គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខណ្ឌ​ ស្រុក​  (តំ​បន់​ដែល​មិន​គ្រប់​លក្ខ​ឋាន​បង្កើត​ការិ​យា​ល័យ​ជន​ជាតិ​) ក៏​បាន​ធ្វើ​សេ​នា​ធិការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខណ្ឌ​ ស្រុក​ អនុ​វត្ត​នូវ​គោ​ល​ន​យោ​បាយ​ជន​ជាតិ​ដោយ​ទ​ទួល​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់សម្គាល់​។​

ពិ​ធី​ប្រ​គល់​ផ្ទះ​”មហា​សាម​គ្គី​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រីក្រ​របស់​ការិ​យា​ល័យ​ជន​ជាតិ​ខណ្ឌ​និញ​កេវ។​រូប៖ ការិ​យា​ល័យ​ជន​ជាតិ​ខណ្ឌ​និញ​កេវ

តួ​យ៉ាង​ដូច៖ ការិ​យា​ល័យ​ជន​ជាតិ​ខណ្ឌ​និញ​កេវ សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​អាង​ឡាក និង​អាង​ហ្វា សាងសង់​និង​ជួស​ជុល​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​២​គ្រួ​សារ សហ​កា​រនឹង​ការិ​យា​ល័យ​ធន​ធាន​និង​បរិ​ស្ថាន​ ព្រម​ទាំង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ធើយ​ប៊ិ​ញ ចុះ​ពិ​និត្យ​ដីធារ​ផ្ទះ​៧កន្លែង​ ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខណ្ឌ​  សម្រាប់​ចាត់​ចែង​ដល់​គ្រួ​សារ​ដែល​មាន​​តម្រូវ​ការ​ដី​សង់​ផ្ទះ​តាម​សេច​ក្តី​សម្រេច​លេខ​២​០​៨​៥​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​។​ល។​ ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​កើ-ដ សហ​ការ​ជា​មួយ​ផ្នែក​ស​មត្ថ​កិច្ច​ស្រុក​ ដំ​​ណើរ​ការ​សាង​សង់​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ចំ​នួន​៩​គ្រួ​សារ នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​ជន​ជាតិ​ភាគ​តិច​ស្រុក​កើ-ដ។​ល។​ ការិ​យា​ល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​-គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខណ្ឌ​ប៊ិ​ញ​ធ្វី សហ​កា​រ​ជា​មួយ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខណ្ឌ​និង​សង្កាត់​នា​នា​ ពិ​និត្យ​ឡើង​វិញ រួច​ស្នើ​គណៈ​ចង្អុល​ការ​សាង​សង់​ផ្ទះ​ឧ​ប​ការ​គុណ​ ផ្ទះ​ម​ហា​សាមគ្គី​ ដើម្បី​ស្រុក​ឧ​បត្ថម្ភ​ ជួស​ជុល​ផ្ទះ​ជូន​ជន​ជាតិ​ខ្មែរ​២​គ្រួ​សារ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ស​រុប​៤​០​លាន​ដុង​។​ ជា​ពិសេស​ ការិ​យា​ល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​-គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ខណ្ឌ​កៃវុាំង សហ​កា​រជា​មួយ​ផ្នែក​ពាក់​ព័ន្ធ​បន្ត​ការ​គួបផ្សំ​អនុ​វត្ត​គម្រោង​ “បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ​ជូន​ពលករ​ជន​បទ​” និង​គម្រោង​“អភិ​វឌ្ឍ​ទម្រង់​សេដ្ឋ​កិច្ច​ជូន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារប្រ​កៀក​បន្ទាត់​ក្រី​ក្រ​ នៅ​ខណ្ឌ​កៃ​វុាំង” សម្រាប់​ជន​រួម​ជាតិ​ភាគតិច​។​ ក្រៅ​ពី​នេះ​ ខណ្ឌ​កៃ​វុាំង​ក៏​បាន​ធ្វើ​ការ​ពិ​និត្យ​ឡើង​វិញ បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវ​ជូន​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៦​នាក់  ដែល​មាន​តម្រូវ​ការ​រៀន​រយៈ​ពេល​ខ្លី​ ឧ​បត្ថម្ភ​ជន​ជាតិ​ភាគ​តិច​៥​គ្រួ​សារ​បុល​ទុន​២​០​៥​លាន​ដុង​ ដើម្បី​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​បង្កើន​ប្រាក់​ចំ​ណូល​។​ ទន្ទឹម​នឹង​នោះ​ ឧ​បត្ថម្ភ​ទិញ​ពូជ​ដំ​ណាំ​  ពូជ​សត្វ​ចិញ្ចឹម​ ជូន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​១​គ្រួ​សារ​ជា​មួយ​ទឹក​ប្រាក់​៥​លាន​ដុង​ ចាត់​ចែង​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​១​ចំ​ណែក​តម្លៃ​២​លាន​ដុង​ដល់​យុវ​ជន​ជា​ជន​ជាតិ​ភាគ​តិច​១​រូបដែល​ធ្វើ​ដំ​ណើរ​ទៅ​បំ​ពេញ​កា​តព្វ​កិច្ច​យោ​ធា​ សង់​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​១​ខ្នង​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​៤​០​លាន​ដុង​៕                             

                                             ថាញ់​ឡុង​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពិ​ធី​ប្រ​គល់​ផ្ទះ