ក្រុមគ្រូពេទ្យដំណាក់សុខាភិបាលឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងសកម្មក្នុងការចលនាប្រជាជនបង្ការ បង្ក្រាបរោគឆ្លងរាលដាលផ្សេងៗ។ ដោយសារប្រជាជនមានស្មារតីភ្ញាក់រលឹក ម្ចាស់ការបង្ការជំងឺ ម្ល៉ោះហើយស្ថានភាពរោគឆ្លងរាលដាលលើភូមិសាស្រ្តត្រូវបានទប់ស្កាត់ជានិច្ច។
កម្មាភិបាលពេទ្យឃុំទ្រុងប៊ិញ ផ្សព្វផ្សាយពីរបៀបបង្ការបង្ក្រាបជំងឺគ្រុនឈាម ជូនមាមីងខ្មែរនៅភូមិបឹងព្រលឹត។
តាមប្រសាសន៍ឱសថការី ង្វៀនហ្វាងខើយ អនុប្រធានដំណាក់សុខាភិបាលឃុំទ្រុងប៊ិញ ឱ្យដឹង៖ រដូវភ្លៀងកន្លងហើយ ដំណាក់សុខាភិបាលទទួលព្យាបាលអ្នកជំងឺគ្រុនឈាម និងរលាកផ្លូវដង្ហើមជាច្រើននាក់ ចំណែករដូវក្តៅវិញគឺកើតមានជំងឺចុះរាក។ មូលហេតុមកពីប្រជាជនមិនយកចិត្តទុកដាក់ដល់ការរក្សាអនាម័យបរិស្ថាន។ ចំពោះស្ថានភាព នេះដំណាក់សុខាភិបាល បានផ្តុំកម្លាំងបង្កើតកងជួរសហការី ដើម្បីជំរុញការងារផ្សព្វផ្សាយពីចំណេះដឹងសុខាភិបាលជូនប្រជាជន។ រៀងរាល់ខែ សហការីទាំង១៧រូប ចុះទៅតាមផ្ទះប្រជាជន ដើម្បីផ្សព្វផ្សាយនូវវិធានការអនាម័យនិងបង្ការបង្ក្រាបរោគឆ្លងរាលដាល។ ទន្ទឹមនឹងនោះ ក៏បានចាក់ផ្សាយពីស្ថានភាពរោគឆ្លងរាលដាលតាមស្ថានីយផ្សាយសំឡេងជាប្រចាំ និងមានភាពទូលំទូលាយ។ ក្រៅពីនេះ ដំណាក់សុខាភិបាល ថែមទាំងសហការជាមួយអង្គការមហាជននានា រៀបចំកម្ចាត់ដង្កូវ ទឹកនិងមូសខ្លាបាន៤លើក/ឆ្នាំ។ អាស្រ័យការខ្នះខ្នែងក្នុងការផ្សព្វផ្សាយ ហើយប្រជាជនក៏ម្ចាស់ការបង្ការជំងឺ ឃើញថាស្ថានភាពរោគឆ្លងរាលដាលត្រូវបានថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។ ពូថាច់ម៉ាសូ ជាសហការីម្នាក់ នៅភូមិបឹងព្រលឹត ឃុំទ្រុងប៊ិញ ឱ្យដឹង៖ “ភូមិបឹងព្រលឹតជាតំបន់ដាច់ស្រយាលរបស់ឃុំ មានជនរួមជាតិខ្មែររស់នៅ១០០% ហេតុនោះ មាមីងមិនសូវចាប់ អារម្មណ៍ក្នុងការបង្ការជំងឺទេ។ កាលពីមុននេះ ខណៈពេលខ្ញុំទៅដល់ផ្ទះចលនាមាមីងកម្ចាត់ដង្កូវទឹក ព្រលែងត្រី៧ពណ៌ក្នុងពាងទឹក រៀបចំសម្អាតអនាម័យ នាំកូនទៅចាក់ថ្នាំបង្ការ។ល។ គឺមាមីងគាត់មិនស្វាគមន៍យើងទេ។ ឥឡូវនេះខុសប្លែកពីមុន មាមីងគាត់រៀបចំផ្ទះ សម្បែងស្អាតបាត លុះដល់រដូវភ្លៀង មានគ្រួសារខ្លះមកផ្ទះខ្ញុំសុំត្រី៧ពណ៌យកទៅព្រលែងក្នុងពាងទឹក អនុវត្តការហូបឆ្អិនផឹកឆ្អិន ឱ្យកូនដេកមុង។ល។ ជាពិសេស មាមីងម្ចាស់ការនាំកូនទៅដំណាក់សុខាភិបាលចាក់ថ្នាំបង្ការ ត្រូវតាមកាលកំណត់”។
ទន្ទឹមនឹងការផ្សព្វផ្សាយ មួយអន្លើដោយការវិវឌ្ឍន៍នៃបច្ចេក វិទ្យាព័ត៌មាន មាមីងខ្មែរនៅឃុំទ្រុងប៊ិញ ក៏បានតាមដានព័ត៌មាន តាមរយៈកាសែត វិទ្យុទូរទស្សន៍ តែងម្ចាស់ការក្នុងការថែទាំសុខភាពក្រុមគ្រួសារ។ បងស្រីលឺវធីភឿង នៅភូមិបឹងព្រលឹត ឲ្យដឹង៖ “ឃើញព័ត៌មានផ្សាយតាមកាសែត ទូរទស្សន៍ ពីជំ ងឺគ្រុនឈាម ជំងឺពងដៃ ជើង មាត់ និងជំងឺកញ្រ្ជឹល ។ល។ នាងខ្ញុំបារម្ភខ្លាចកូនចៅក្នុងគ្រួសារកើតជំងឺ ម្ល៉ោះហើយម្ហូបអាហារទឹកផឹករៀបចំទុកដាក់ដោយប្រុងប្រយ័ត្ន ជ្រើសរើសម្ហូបអាហារ ធានាគុណភាព ដើម្បីក្រុមគ្រួសារមានសុខភាពល្អអាចធន់បាននឹងជំងឹ។ នាងខ្ញុំក៏បានរៀបចំសម្អាតផ្ទះសម្បែង ឱ្យកូនដេកមុង ពាងតម្កល់ទឹកព្រលែងត្រី៧ពណ៌ មានគម្របត្រឹមត្រូវ”។
តាំងពីដើមឆ្នាំមក ឃុំទ្រុងប៊ិញមានជំងឺគ្រុនឈាម៣ករណីកាត់បន្ថយ១៦ករណីបើប្រៀបទៅនឹងឆ្នាំ២០១៦។ ឱសថការី ង្វៀនហ្វាងខើយ ឱ្យដឹងបន្ថែម៖ “បច្ចុប្បន្ន មាមីងខ្មែរមានស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការថែទាំសុខភាពក្រុមគ្រួសារនិងសហគមន៍ ម្ល៉ោះហើយស្ថានភាពរោគឆ្លងរាលដាល តែងឋិតក្នុងការគ្រប់គ្រងជានិច្ច។ ក្នុងរយៈពេល៣ឆ្នាំមកនេះ លើភូមិសាស្រ្ត គ្មានសំបុករោគកើតឡើងទេ”៕
យ្វីអាញ់-លីសៀ