ស្រុកកូវកែ ខេត្តត្រាវិញ មានជនរួមជាតិខ្មែររស់នៅជាង៣២,៦%។ រយៈពេលកន្លង សមាគមសហព័ន្ធនារីស្រុកកូវកែ មានរបៀបធ្វើល្អៗជាច្រើនក្នុងការឧបត្ថម្ភសមាជិកនិងនារីក្រីក្រ។ល។
បងស្រីថាច់ធីយ៉េម (ទី១ពីឆ្វេង) ចាកផុតពីភាពក្រីក្រដោយសារប្រភពដើមទុនកម្ចីអភិវឌ្ឍផលិតកម្ម ពីធនាគារគោលនយោបាយសង្គម។
លោកស្រីត្រិញធីភឿង ប្រធានសមាគមសហព័ន្ធនារីស្រុកកូវកែ ឱ្យដឹង៖ “រយៈពេល២,៥ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត អាណត្តិកាល២០១៦-២០២១ សមាគមខិតខំអនុវត្តសម្រេចលក្ខឋានជាច្រើននិងសម្រេចលើសផែនការ។ ពិសេសការងារលុបបំបាត់ភាពក្រីក្រ ធានារ៉ាប់រងសុខាភិបាល និងបរិស្ថាន។ល។ ត្រូវបានសមាគមផ្សព្វផ្សាយអនុវត្តសម្បូរបែបដោយរូបភាពជាច្រើនជួយដល់សមាជិក ភាគច្រើនគឺសមាជិកក្រីក្រ”។
ការប្រជុំជីវភាពរបស់សមាជិកានៃក្រុមប្រិតសំចៃឥណទាន សាខាសមាគមភូមិរ៉ាច់ដុយ ឃុំនិញថើយ ស្រុកកូវកែ។
អនុវត្តផែនការឧបត្ថម្ភនារីចាកផុតពីភាពក្រីក្រ ដែលមានអាសយដ្ឋាន ពាក់កណ្តាលអាណត្តិកាលកន្លង សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ស្រុកកូវកែ បានឧបត្ថម្ភនារីក្រីក្រចំនួន៩៧១គ្រួសារដោយរូបភាពផ្សេងៗ ដូច៖ វិនិយោគប្រភពទុនកម្ចី ហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស បណ្ដុះបណ្ដាលមុខរបរនិងបង្រៀនវិជ្ជាជីវៈ។ល។ អាស្រ័យហេតុនោះ ពាក់កណ្តាលអាណត្តិកាលកន្លង ស្រុកកូវកែមាននារីក្រីក្រ ៤៨៣គ្រួសារ អាស្រ័យនារីជាមេគ្រួសារបានចាកផុតពីភាពក្រីក្រ (ក្នុងនោះ មានជនជាតិខ្មែរ១២៥គ្រួសារ)។ ក្រៅពីនេះ មានរូបភាពជាច្រើនជួយគ្នាក្នុងសមាជិកនិងនារីត្រូវបានសមាគមសហព័ន្ធនារីស្រុកផ្សព្វផ្សាយ តាមរយៈរូបភាព ដូច៖ ខាប់អង្ករមនោសញ្ចេតនា បំពង់បង់លុយប្រិតសំចៃ ឬបង់បំពង់ជ្រូកដីមនោសញ្ចេតនា ។ល។ បានរួមវិភាគទានជាអង្ករជាង១៤,៨តោន និងទឹកប្រាក់ជាង៦២,៥លានដុង ជួយសមាជិកក្រីក្របានជាង១.៣៥៦គ្រួសារ។
ថើយទម្រង់ក្រុមប្រិតសំចៃឥណទាននៅឃុំនិញ គឺជាទម្រង់គំរូមួយក្នុងចំណោមទម្រង់ទាំងឡាយនៃចលនាជួយគ្នារបស់សមាជិកសមាគមសហព័ន្ធនារីផងដែរ។ ម្យ៉ាងទៀត ត្រូវបានផ្សព្វផ្សាយចាប់ពីឆ្នាំ២០០២ មកទលពេលនេះ ឃុំពង្រីកបាន៦១ក្រុម ដោយមានសមាជិកចូលរួម ប្រមាណជិត១.០០០នាក់ មានចំនួនទឹកប្រាក់ប្រិតសំចៃជាង២,២១៥ពាន់លានដុង ឆ្លងតាមរយៈនោះ ជួយសមាជិកបាន៣.៥០៧លើកនាក់ បង្កើនបានដើមទុនបន្ថែមដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ បងស្រីថាច់ធីយ៉េម នៅភូមិរ៉ាច់ដុយ ឃុំនិញថើយ ឲ្យដឹង៖ “អាស្រ័យសមាគមសហព័ន្ធនារីឃុំឧបត្ថម្ភដោយឱ្យបុលទុន ដូចជាដើមទុន ប្រគល់ការពីធនាគារគោលនយោបាយសង្គម ដើមទុនប្រិតសំចៃឥណទាន ដើមទុនប្រិតសំចៃបង់បំពង់ជ្រូកដី។ល។ កាលពីឆ្នាំ២០១៧ គ្រួសារនាងខ្ញុំបានចាកផុតពីភាពក្រីក្រ។ ផ្តើមពីប្រភពដើមទុនប្រិតសំចៃឥណទានចាប់ពីឆ្នាំ២០១០ គ្រួសារនាងខ្ញុំក៏ទើបទទួលបានទឹកប្រាក់៤,៦លានដុង វិនិយោគទិញលបកន្ទុយកណ្តុរចំនួន៤០ សម្រាប់ធ្វើនេសាទត្រី។ រៀងរាល់ថ្ងៃ ប្រាក់បានមកពីការលក់ត្រីពី១០០.០០០-១២០.០០០ដុង -គ្រប់ចាយវាយក្នុងជីវភាពប្រចាំថ្ងៃ។ ក្រៅពីនេះ គ្រួសារនាងខ្ញុំថែមទាំងបុលទឹកប្រាក់បាន៣០លានដុង ពីធនាគារគោលនយោបាយសង្គម ដើម្បីចិញ្ចឹមជ្រូកមេទៀតផង”៕
សឺនម៉ាល័យ-លីសៀ