លោកង្វៀនវ៉ាន់ថឹក អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ ឲ្យដឹង៖ ផ្នែកហេដ្ឋារចនាសម្ព័ន្ធជនបទ ពិសេសគឺតំបន់មានជនរួមជាតិខ្មែររស់នៅកុះករនៅកាម៉ាវ ប៉ុន្មានឆ្នាំកន្លង មានភាពផ្លាស់ប្តូរច្រើនគួរឲ្យកត់សម្គាល់។ លទ្ធផលនេះ អាស្រ័យខេត្តកាម៉ាវផ្តោតការយកចិត្តទុកដាក់ និងផ្តុំកម្លាំងជំរុញការផ្សព្វផ្សាយអនុវត្តអនុគម្រោង១នៃគម្រោង២ចំណុះកម្មវិធី១៣៥ ដំណាក់កាល២០១៦-២០២០ (អនុគម្រោង១) លើភូមិសាស្រ្តខេត្ត។
ដងផ្លូវជនបទនៅឃុំហូធីគី ស្រុកថើយប៊ិញ ក្រុងកាម៉ាវ កន្លែងមានជនរួមជាតិខ្មែររស់នៅជាង៧០%។ រូបថត៖ ទីទុយ
ក្នុងអំឡុងពេល២ឆ្នាំ២០១៦-២០១៧ ការផ្សព្វផ្សាយអនុវត្តអនុគម្រោង១ ផ្តើមពីប្រភពថវិកាភូមិភាគប្រមាណ២២ពាន់លានដុង ភូមិភាគនានាចំណុះកម្មវិធី១៣៥នៅកាម៉ាវ បានផ្សព្វផ្សាយវិនិយោគកសាងនិងដាក់ឲ្យប្រើប្រាស់ផ្លូវគមនាគមន៍ជនបទចំនួន២៨ខ្សែ។ នៅក្នុងឱកាសនេះដែរ គណៈជនជាតិធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ពិនិត្យសម្រេចថវិកា១៥ពាន់លានដុង ឧបត្ថម្ភក្រៅពីកម្មវិធី១៣៥ ដើម្បីវិនិយោគកសាងផ្លូវគមនាគមន៍ជនបទនៅតំបន់ជនជាតិភាគតិច។ ឆ្នាំ ២០១៨ ផ្តើមពីប្រភពថវិកាភូមិភាគប្រមាណ៨ពាន់លានដុង គណៈកម្មាធិការប្រជាជនស្រុកនានា ចង្អុលការដល់ភូមិភាគដែលទទួលផលម្ចាស់ការគួបផ្សំបន្ថែមនឹងប្រភពទុនផ្សេងៗ ដើម្បីផ្សព្វផ្សាយវិនិយោគកសាងសម្រេចរួចរាល់ផ្លូវគមនាគមន៍ជនបទ៨ខ្សែ ដែលបានរំសាយថវិកាសម្រេច១០០%បើប្រៀបនឹងផែនការ។
ថវិកាមជ្ឈិមឧបត្ថម្ភឲ្យខេត្តកាម៉ាវ អនុវត្តអនុគម្រោង១ក្នុងអំឡុង២ឆ្នាំ២០១៦-២០១៧ មានប្រមាណ៤០ពាន់លានដុង។ ផ្អែកលើមូលដ្ឋាន ប្រភពទុនដែលបែងចែកភូមិភាគចំណុះកម្មវិធី១៣៥នៃខេត្តកាម៉ាវបានផ្សព្វផ្សាយអនុវត្តសម្រេចរួចរាល់សំណង់ផ្លូវគមនាគមន៍ជនបទ ធារាសាស្រ្តចំនួន១៤៦។ល។ ទន្ទឹមនឹងនោះ អនុវត្តការថែទាំ ជួសជុល១២៣សំណង់ផ្លូវគមនាគមន៍។ល។ ផ្តើមពីប្រភពថវិកាមជ្ឈិម ឧបត្ថម្ភអនុវត្តនៅឆ្នាំ២០១៨ ប្រមាណជាង២២,៣ពាន់លានដុង ភូមិភាគដែលទទួលផល ក៏បានផ្សព្វផ្សាយវិនិយោគកសាងសម្រេចរួចរាល់សំណង់ថ្មីចំនួន៨៩ ជួសជុលសំណង់ចំនួន៧០ និងរំសាយថវិកាសម្រេចរួចរាល់តាមល្បឿននៃដំណើរការអនុវត្តក្នុង៦ខែដើមឆ្នាំ២០១៩។
លោកហឺវផេន នៅភូមិកៃឃោ ឃុំហូធីគី ស្រុកថើយប៊ិញ ឲ្យដឹង៖ អាស្រ័យបក្សនិងរដ្ឋយកចិត្តទុកដាក់ ទើបតំបន់ជនបទនាបច្ចុប្បន្ន មានភាពផ្លាស់ប្តូរច្រើន។ ផ្លូវបេតុងតភ្ជាប់ភូមិ ឃុំ ដំណាក់សុខាភិបាល សាលារៀន។ល។ ត្រូវបានកសាងយ៉ាងសមរម្យ។ ថ្វីដ្បិតដូច្នោះ ក៏ដោយ មជ្ឈិមនិងខេត្តគប្បីបង្កើនប្រភពកម្លាំង វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើជាដងគំនាស់ជំរុញជីវភាពជនរួមជាតិភាគតិច ឲ្យកាន់តែមានការអភិវឌ្ឍ។
ឆ្នាំ២០១៩ ខេត្តកាម៉ាវបានមជ្ឈិមបែងចែកប្រភពទុនអនុវត្តអនុគម្រោង១ ប្រមាណជាង២៣,៦ពាន់លានដុង។ លោកង្វៀនវ៉ាន់ថឹក អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ ឲ្យដឹង៖ ខេត្តមានផែនការជំរុញការងារផ្សព្វផ្សាយ និងបែងចែកប្រភពទុនដល់ភូមិភាគនានាដែលត្រូវទទួលផល។ ទន្ទឹមនឹងនោះ គណៈជនជាតិសហការជាមួយនឹងគណៈ ផ្នែកដែលជាប់ពាក់ព័ន្ធអនុវត្តត្រឹមត្រូវ ហ្មឺងម៉ាត់តាមកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត ជំរុញល្បឿនអនុវត្តនិងរំសាយប្រភពទុនវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងជួសជុលសំណង់ចំណុះកម្មវិធី១៣៥។ ក្នុងនោះ ថវិកាខេត្តឧបត្ថម្ភរំសាយសម្រេច១០០% ប្រភពទុន ទិសដៅថវិកាមជ្ឈិមសម្រេចជាង៩៥%នៃផែនការប្រគល់ជូន៕
ថាញ់ឡុង-មុនី